សម្ដេចតេជោ ហ៊ុន សែន ឲ្យដកបទបញ្ជារឿង មិនឲ្យពលរដ្ឋខ្មែរដឹកកសិផលទៅលក់នៅថៃ ដើម្បីសម្រួលឲ្យពលរដ្ឋ នៅតាមព្រំដែនបន្ដរកស៊ីធម្មតា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដកបទបញ្ជាចេញរឿង មិនឲ្យប្រជាពលរដ្ឋខ្មែរ ដឹកកសិផលទៅលក់នៅប្រទេសថៃ ហើយអាជ្ញាធរខេត្តត្រូវសម្រប សម្រួលការរកស៊ីរបស់នប្រជាពលរដ្ឋជាមួយ ប្រទេសជិតខាង។ តាមរយៈសារសំឡេងពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា អភិបា លរាជធានី-ខេត្ត ជាពិសេស នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ កម្ពុជា-វៀតណាម កម្ពុជា-ឡាវ ក៏ដូចជា ស្ថាប័ន្ធដែលត្រូវ ពាក់ព័ន្ធ ត្រូវធ្វើការពង្រឹងការ ចេញ-ចូល និងការធ្វើចត្តាឡីស័ក ដើម្បីចៀងវាងការហូរចូលនៃជំងឺកូវីដ-១៩មកម្ពុជា។ សម្ដេចតេជោ មានប្រសាសន៍ថា «ចំពោះការដឹកទំនិញរកស៊ីជាមួយ (ជាមួយប្រទេសជិត) នៅតែបន្ដធ្វើជាធម្មតា សូម ស្ដាប់ខ្ញុំឲ្យបានច្បាស់លើរឿងនេះ ខ្ញុំទើបបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដាក់ចេញបទបញ្ជាតាម ខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ជាពិសេសតំបន់ច្រកប៉ៃលិន ថាមិនឲ្យបងប្អូនខ្មែរយើងដឹកកសិផល ដឹកទៅព្រំដែនថៃដូច ពេលមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក (ថ្ងៃទី២៤ កុម្ភៈ)»។ […]