ព័ត៌មានជាតិ

តុលាការសម្រេចដោះលែងកូនបង្កើត និងកូនប្រសារឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ និងបន្តការស៊ើបអង្កេតស្រាវជ្រាវ….

តុលាការសម្រេចដោះលែងកូនបង្កើត និងកូនប្រសារឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ និងបន្តការស៊ើបអង្កេតស្រាវជ្រាវ…. ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ តុលាការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងកូនបង្កើត និងកូនប្រសារ ឧកញ៉ា ហេង សៀ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីលោក ឃន ឈុនតារ៉ា ដែលជាកូនប្រសារបស់ឧកញ៉ា ហេង សៀ បានធ្វើលិខិតបំភ្លឺ និងសូមអភ័យទោស ដោយទទួលកំហុស និងសន្យាថាមិនអោយករណីនេះកើតមានជាថ្មីម្តងទៀតឡើយ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ត្រង់ចំណុចទី ៣៖ បានបញ្ជាក់ថា «អយ្យការរាជធានីភ្នំពេញបានទទួល ពិនិត្យយ៉ាងម៉ត់ចត់នូវលទ្ធផលនៃការស៊ើបអង្កេតករណី ខាងលើ និង បានសម្រេចដោះលែង ឈ្មោះ ឃន ឈុន តារ៉ា និងឈ្មោះ តាំង គីម ហៀង និងសម្រេចបន្តការស៊ើបអង្កេតស្រាវជ្រាវ ប្រភពនៃការផលិតរូបភាពអាសអាភាស ដែលត្រូវបានចែកចាយតាមបណ្តាញសង្គម ដែលអំពើផលិតរូបភាពអាសអាភាសដើម្បីចែកចាយជាសាធារណៈនេះ គឺជាអំពើធ្វើអោយប៉ះពាល់ដ៏ប្រពៃណី សីលធម៌សង្គម […]

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនបងប្អូនកម្មករ ៤២០គ្រួសារ

រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនបងប្អូនកម្មករ ៤២០គ្រួសារ ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ០៦កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភំ្នពេញ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ចំនួន ៤២០គ្រួសារ ដែលរស់នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អំណោយដែរទទួលបានរួមមាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុងក្នុងគ្រួសារ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បាន ក្រើនរំលឹកដ៏បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការនី ឲ្យប្រកាន់ភ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈ ក្នុងរថយន្

ពិធីការិនីទូរទស្សន៍ My TV កញ្ញា មាន ពេជ្ររីតា សម្រេចដាក់ពាក្យប្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈ ក្នុងរថយន្ត រាជធានីភ្នំពេញ៖ កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia កាលពីម្សិលមិញនេះ បានសម្រេចដាក់ពាក្យប្តឹង ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ នៅក្នុងរថយន្ត។ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយ ជូននាងដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ដើម្បីពិភាក្សាការ ងារ។ នេះបើតាមពាក្យបណ្តឹង កញ្ញា មាន ពេជ្ររីតា ដែលបណ្តាញសារព័ត៌មាន ទទួលបាន។ បើតាមពាក្យបណ្តឹងនេះ កញ្ញា មាន ពេជ្ររីតា ដែលជានិស្សិតឆ្នាំទី២ […]

ព័ត៌មានជាតិ

បែកធ្លាយ លោក សុឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញបណ្ដាញ ទំនាក់ទំនងផ្សព្វផ្សាយ telegram

បែកធ្លាយ លោក សុឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញបណ្ដាញ ទំនាក់ទំនងផ្សព្វផ្សាយ telegram •នាវេលាម៉ោង ១៩:៣៦នាទីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានផ្ញើរសារសម្លេង លេងសើច មកកាន់ គ្រុប តេលេក្រាម ⟨Group telegram⟩ ដែលសម្លេងនោះបានមានការឆ្លើយឆ្លងគ្នា ច្បាស់ៗ មានស្រី មានប្រុស អាចបញ្ជាក់បានថា ជាការជួបជុំគ្នាលេងល្បែងស៊ីសងពិតប្រាកដ។ ក្នុងសារសម្លេងនោះក៏បានបញ្ជាក់អំពីទង្វើហួសហេតុរបស់លោក សុឹម ឃាង អធិការស្រុកកោះធំ ដែលបានបញ្ចេញវោហាស័ព្ទ មើលងាយមិនគោរពច្បាប់ មិនគោរពតួនាទីរបស់ខ្លួន មិនគោរពដល់មន្ត្រីដែលកំពុងតែអនុវត្តច្បាប់។ •គួររំលឹកផងដែរថា៖ «កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ រូបនេះ បានទទួលរងការចោទប្រកាន់ ពីមន្ត្រីក្រោមឱវាទជាច្រើនរូប នាំគ្នាផ្តិតមេដៃ ដាក់ពាក្យបណ្តឹងទៅថ្នាក់ដឹកនាំ ឱ្យជួយពិនិត្យមើលការងារដឹកនាំរបស់លោកអធិការស្រុកកោះធំ និងបក្ខពួកដែលសម្បូររឿងអាស្រូវ។ […]

ព័ត៌មានជាតិ

អង្គការ «ហ្វេម កម្ពុជា» Flame Cambodia បានផ្តល់អំណោយ ១៥០គ្រួសារ បន្ថែមទៀត ចែកជូនបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ

អង្គការ «ហ្វេម កម្ពុជា» Flame Cambodia បានផ្តល់អំណោយ ១៥០គ្រួសារ បន្ថែមទៀត ចែកជូនបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១០រោជ ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ អង្គការ «ហ្វេម កម្ពុជា» Flame Cambodia បានផ្តល់អំណោយនូវគ្រឿងឧបភោគបរិភោគ ចំនួន ១៥០គ្រួសារ បន្ថែមទៀត ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការនី ដែលកំពុងរស់នៅតំបន់ក្រហម ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ដោយក្នុងមួយគ្រួសារទទួលបាននូវ៖ អង្ករ ១បាវ=២៥គីឡូក្រាម។ មីខ្លាឃ្មុំ ១កេស=៥០កញ្ចប់។ ប្រេងឆា ១ដប=១០០០ml. ត្រីខ ១យួរ=១០កំប៉ុង។ នាក្នុងឱកាសនេះផងដែរក្រុមការងារមនុស្សធម៌ បានពាំនាំនូវការផ្ដាំផ្ញើ របស់ អង្គការ […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញសេចក្តីណែនាំស្តីពីការពង្រឹង ការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩

  ភ្នំពេញ៖ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពីការពង្រឹង ការអនុវត្តវិធានការចាំបាច់មួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល។ សូមអានសេចក្ដីណែនាំ ស្តីពីការពង្រឹង ការអនុវត្តវិធានការចាំបាច់ដូចខាង៖

ព័ត៌មានជាតិ

អង្គការ ហ្វេម កម្ពុជា «Flame Cambodia» បានផ្ដល់នូវអំ ណោយ ដល់បងប្អូន ប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលរស់នៅតំបន់បិទខ្ទប់ នៅខណ្ឌមានជ័យ

អង្គការ ហ្វេម កម្ពុជា «Flame Cambodia» បានផ្ដល់នូវអំ ណោយ ដល់បងប្អូន ប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលរស់នៅតំបន់បិទខ្ទប់ នៅខណ្ឌមានជ័យ ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារមនុស្សធម៌ និងបងប្អូនសារព័ត៌មានក្នុងស្រុក សហការជាមួយនិងអាជ្ញាធរមូលដ្ឋាន ភូមិដំណាក់ធំ២ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ បានពាំនាំនូវអំណោយដល់ថ្លៃថ្លា របស់ អង្គការ ⟨ហ្វេម្ល កម្ពុជា⟩ Flame Cambodia ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការនី ដែលរស់នៅក្នុងតំបន់ក្រហម។ ដោយមើលឃើញពីភាពខ្វះខាត់ របស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការនី ដែលជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច ក្នុងសម័យកូវីដ អង្គការ ⟨ហ្វេម្ល កម្ពុជា⟩ Flame Cambodia បានផ្តល់នូវអំណោយ មនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅក្នុងតំបន់បិទខ្ទប់ និងកំពុងតែត្រូវការស្បៀងជាចាំបាច់ ក្រុមការងារមនុស្សធម៌ និងបងប្អូនសារព័ត៌មានក្នុងស្រុក សហការជាមួយនិងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវអំណោយ របស់ […]

ព័ត៌មានជាតិ

នាងខ្ញុំ ស៊ូ ស្រីលាភ ចាងហ្វាងការផ្សាយគេហទំព័រ BATI TV ព្រមទាំងសហការីទាំងអស់ សូមគោរពជូនពរឯក ឧត្តមខៀវ កញ្ញារិទ្ធ្ធិ

នាងខ្ញុំ ស៊ូ ស្រីលាភ ចាងហ្វាងការផ្សាយគេហទំព័រ BATI TV ព្រមទាំងសហការីទាំងអស់ សូមគោរពជូនពរឯក ឧត្តមខៀវ កញ្ញារិទ្ធ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ៕

ព័ត៌មានជាតិ

នាងខ្ញុំ ស៊ូ ស្រីលាភ ចាងហ្វាងការផ្សាយគេហទំព័រ BATI TV ព្រមទាំងសហការីទាំងអស់ សូមគោរពជូនពរសម្តេចអគ្គមហា សេនាបតីតេជេា ហ៊ុន សែន

នាងខ្ញុំ ស៊ូ ស្រីលាភ ចាងហ្វាងការផ្សាយគេហទំព័រ BATI TV ព្រមទាំងសហការីទាំងអស់ សូមគោរពជូនពរសម្តេចអគ្គមហា សេនាបតីតេជេា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ៕

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានឧបត្ថម្ភថវិកាចំនួន ១០លានរៀលដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាល

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីជួយសម្រាលការលំបាកផ្នែកជីវភាពដល់លោកអនុសេនីយ៍ឯក ភឿន ភិរៈ មន្ត្រីនគរបាលអង្គភាពតម្រួតបទបញ្ជា ដែលមានភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅធនាគារABA សាខាស្ពានអាកាសផ្សារដីហុយ ដែលថវិកានេះបានផ្តល់ជូនតាមរយៈ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ។ លោកអនុសេនីយ៍ឯក ភឿន ភិរៈ មានមុខរបរបន្ថែមជាសន្តិសុខយាមធនាគារ ABA ប្រចាំការពេលយប់ ហេីយកាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ លោកបានប្រើសិទ្ធិការពារខ្លួនក្នុងពេលបំពេញភារកិច្ចត្រូវបានមហាជនធ្វើការគាំទ្រ ព្រមទាំងអាណិតអាសូរជាពន់ពេក។ ក្នុងករណីនេះព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធក្នុងសំនុំរឿងនេះ ហើយព្រះរាជអាជ្ញា បានដោះលែងលោក ភឿន ភិរៈ ឱ្យមានសេរីភាពវិញ និងបន្តការស៊ើបអង្កេតលើករណីនេះបន្ថែមទៀតផងដែរ៕