ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ឲ្យដកបទបញ្ជារឿង មិនឲ្យពលរដ្ឋខ្មែរដឹកកសិផលទៅលក់នៅថៃ ដើម្បីសម្រួលឲ្យពលរដ្ឋ នៅតាមព្រំដែនបន្ដរកស៊ីធម្មតា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដកបទបញ្ជាចេញរឿង មិនឲ្យប្រជាពលរដ្ឋខ្មែរ ដឹកកសិផលទៅលក់នៅប្រទេសថៃ ហើយអាជ្ញាធរខេត្តត្រូវសម្រប សម្រួលការរកស៊ីរបស់នប្រជាពលរដ្ឋជាមួយ ប្រទេសជិតខាង។ តាមរយៈសារសំឡេងពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា អភិបា លរាជធានី-ខេត្ត ជាពិសេស នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ កម្ពុជា-វៀតណាម កម្ពុជា-ឡាវ ក៏ដូចជា ស្ថាប័ន្ធដែលត្រូវ ពាក់ព័ន្ធ ត្រូវធ្វើការពង្រឹងការ ចេញ-ចូល និងការធ្វើចត្តាឡីស័ក ដើម្បីចៀងវាងការហូរចូលនៃជំងឺកូវីដ-១៩មកម្ពុជា។ សម្ដេចតេជោ មានប្រសាសន៍ថា «ចំពោះការដឹកទំនិញរកស៊ីជាមួយ (ជាមួយប្រទេសជិត) នៅតែបន្ដធ្វើជាធម្មតា សូម ស្ដាប់ខ្ញុំឲ្យបានច្បាស់លើរឿងនេះ ខ្ញុំទើបបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដាក់ចេញបទបញ្ជាតាម ខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ជាពិសេសតំបន់ច្រកប៉ៃលិន ថាមិនឲ្យបងប្អូនខ្មែរយើងដឹកកសិផល ដឹកទៅព្រំដែនថៃដូច ពេលមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក (ថ្ងៃទី២៤ កុម្ភៈ)»។ […]

ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី THURA HLA MIN អនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី ទូរៈ ហ្លាមីន (THURA HLAMIN) អនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។ ក្នុងជំនួបសម្តែងការគួរសម ដែលបានធ្វើឡើងនៅអគ្គបញ្ជាការដ្ឋាន នាព្រឹកថ្ងៃទី២៤ កុម្ភៈ នេះ ឧត្តមសេនីយ៍ត្រី THURA HLA MIN បានសម្តែងនូវក្តីមោទនៈ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយក្នុងនោះលោកឧត្តមសេនីយ៍ បានថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភដល់កម្មសិក្សាមីយ៉ាន់ម៉ា កំពុងសិក្សានៅសកលវិទ្យាល័យការពារជាតិ។ លោកអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា បានជម្រាបជូនអគ្គមេបញ្ជាការ ពីសភាពការណ៍មួយចំនួនដែលកំពុងកើតមាននៅសាធារណរដ្ឋមីយ៉ាន់ម៉ា ដោយលោក ឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតឡើងវិញ ដើម្បីឱ្យមានសេរីភាពត្រឹមត្រូវ និងធានាដល់គោលនយោបាយបរទេស។ ក្នុងកិច្ចឆ្លើយតប នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះអនុព័ន្ធយោធាថ្មីប្រទេសមីយ៉ាន់ម៉ា ដោយនាយឧត្ដមសេនីយ៍ បានគូសបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា និង កម្ពុជា ធ្លាប់មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៥ ដែលទំនាក់ទំនងនេះមានភាពល្អប្រសើរ ទាំងវិស័យនយោបាយ និង យោធា។ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ […]

ព័ត៌មានជាតិ

ថ្ងៃនេះគឺជាខួប៤២ឆ្នាំ នៃការជួបគ្នាឡើងវិញ រវាងខ្ញុំនិងភរិយាខ្ញុំ (២៤ កុម្ភះ ១៩៧៩- ២៤ កុម្ភះ ២០២១)

កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ​ ជួបហើយព្រាត់ និង​ ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។ ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំ​ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេបញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ ។ តែសំណើរដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបានបំរុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។ ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរទៅបន្ទប់ដែលភរិយាខ្ញុំសម្រាក ពិនិត្យឃើញរ៉ានីហើមខ្លួន។ ដោយសារ​ រ៉ានី​ ជាគ្រូពេទ្យឆ្មបស្រាប់ គាត់បានប្រាប់ខ្ញុំថាអាចនៅសល់សុកដែលពេទ្យទម្លាក់មិនអស់។ ពីរនាក់ប្តីប្រពន្ធយើងពុំមានអ្វីក្រៅពីមើលមុខគ្នាដោយទឹកភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែលស្លាប់ទៅ ទឹកភ្នែកដែលមិនបាននៅថែទាំភរិយាដែលទើបឆ្លងទន្លេ តែ​ រ៉ានី​ ហាក់ដូចរឹងប៉ឹងជាងខ្ញុំ​ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើទោះជាខ្ញុំមិនដែលប្រាប់នាងក៏ដោយ។ ខ្ញុំចាកចេញទាំងទឹកភ្នែក ហើយក៏មិនបានសួររកទីកន្លែងដែលគេកប់សាកសពកូនខ្ញុំដែរ។ […]

ព័ត៌មានជាតិ

គណបក្ស«កសិករ»បានធ្វើលិខិតជាច្រើន ច្បាប់ប្តឹង ក្រុមហ៊ុន«សម្រស់ ធម្មជាតិ»

 ដោយចោទប្រកាន់ថា៖ ឡាយលក់ ផលិតផល (ឃូស៊ី COOSEA )មាន លក្ខណៈ បោកប្រាស់ ។ទៅក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ដើម្បីស្នើពិនិត្យនិង បិទការការលក់ទិញ។យោងតាម លិខិតដែល អង្គភាព យើងទទួលបាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១។គឺគណបក្ស«កសិករ»បានសសេរ លិខិតប្តឹង ដាក់ចូលគ្រប់ក្រសួង ពាក់ព័ន្ធ នៅព្រឹក ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ ។ ដោយយោងតាមសំណើរ ពីប្រជាជនបានប្តឹង ចូលគណបក្ស អោយ ជួយ ប្តឹងអន្តរាគមន៍ជួយ ពិនិត្យ និង ទប់ស្កាត់ បិទការឡាយ Live វីដេអូតាមហ្វេសបុក ផេក Facebook Page របស់ក្រុមហ៊ុន សម្រស់ ធម្មជាតិ លក់ផលិតផល ឃូស៊ី COOSEA ។ដោយចោទ ថា៖ ជារឿងបោក ប្រាស់ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន “កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយ សារជំងឺកូវីត-១៩ បានឡើយ ព្រោះកម្ពុជាមានសាក្សីសំខាន់ចំនួន ២ គឺ អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក CDC

——————– ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបកស្រាយ ទាក់ទងទៅនិងការផ្សព្វផ្សាយថា កម្ពុជាបានលាក់បាំងព័ត៌មាន ពីការស្លាប់នៃអ្នកកើតជំងឺកូវីត-១៩ តែនេះជាព័ត៌មានមិនពិត ព្រោះថាកិច្ចការងារនេះ ក្រសួងសុខាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និតជាមួយ មជ្ឈមណ្ឌលបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក CDC និង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដូច្នេះមិនអាចលាក់បាំងពីការស្លាប់ដោយ សារជំងឺ កូវីត១៩ នេះបានឡើយ។ ឯកឧត្តម បានបញ្ជាក់ថា មជ្ឈមណ្ឌលបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក CDC គេធ្វើកិច្ចការងារនេះច្បាស់លាស់ណាស់ មិនអាចភូតកុហក រដ្ឋាភិបាល របស់គេនោះទេ ។ ប្រការនេះហើយដែល កម្ពុជាមានសាក្សីសំខាន់ចំនួន ២ គឺ អង្គការ សុខភាពពិភពលោក និងមជ្ឈមណ្ឌលបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក CDC ហើយ ក្រសួងសុខាភិបាលកម្ពុជា មិនអាចធ្វើតែម្នាក់ឯងក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីត ១៩ នេះបាននោះទេ។​ ស្ថាប័នអន្តរជាតិធំៗ ២ នេះ ជាមូលដ្ឋានក្នុងការបង្ហាញថា កម្ពុជាមិនបាន […]

ព័ត៌មានជាតិ

សារបំភ្លឺបន្ថែមលើករណីវិវាទរវាងលោក សាត គឹមសាន និងពលរដ្ឋ ឈ្មោះ យូ ធារ៉ា នៅបាត់ដំបង នីតិវិធីតាមផ្លូវតុលាការនៅមិនដឹងពេលណាចប់ ទើបគូភាគីជ្រើសរើសយកដំណោះស្រាយតាមគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ។

សំណុំរឿងក្តីក្តាំរវាងលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង និងភរិយា ជាមួយពលរដ្ឋឈ្មោះយូ ធារ៉ា និងភរិយាឈ្មោះ បូ សុភី ទើប តែឆ្លងផុតនីតិវិធីនៅសាលាឧទ្ធរណ៍បាត់ដំបងតែប៉ុណ្ណោះ ដែលតាម ច្បាប់ គូភាគីមានសិទ្ធិបន្តប្តឹងសារទុក្ខទៅតុលាការកំពូលទៀត។ បើទោះបីភាគីណាមួយឈ្នះក្តីនៅតុលាការកំពូលហើយនោះ ក៏ត្រូវបន្ត នីតិវិធីមួយទៀត គឺនីតិវិធីអនុវត្តសាលដីការស្ថាពរ ដូច្នេះការអូស បន្លាយពេលវេលាក្នុងដំណើការក្តីនេះរហូតដល់ចប់ គឺអាចនឹងត្រូវប្រើពេលវេលាយូ។ ភាគីលោក សាត គឹមសាន បានរៀបចំឯកសាររួចរាល់ ហើយដើម្បីធ្វើ បណ្តឹងសារទុក្ខទៅតុលាការកំពូល ព្រោះគាត់យល់ថាសេចក្តីសម្រេច របស់សាលាឧទ្ធរណ៍ភ្នំពេញមិនយុត្តិធម៌សម្រាប់គាត់ ដោយឡែក ភាគីលោក យូ ធារ៉ា បាននិងកំពុងព្រួយបារម្មណ៍អំពីដំណើការរឿងក្តី នេះថាមិនដឹងប្រើពេលវេលាប៉ុណ្ណា ហើយត្រូវចំណាយអស់ប៉ុន្មាន ទើបរឿងក្តីជាមួយមន្រ្តីជាន់ខ្ពស់នេះត្រូវបានបញ្ចប់។ ដោយគូភាគីមានក្តីបារម្មណ៍ដូចគ្នា ទើបស្នើសុំមកខ្ញុំ ដួង តារា អោយ ជួយរកដំណោះស្រាយល្អប្រសើរមួយ ដោយឈរលើគោលការណ៍ ឈ្នះឈ្នះរបស់សម្តេចតេជោ ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះ អោយចប់ជា ស្ថាពរ ប្រកបដោយក្តីរីករាយ។ ខ្ញុំបានយកពេលវេលាទទួលទានអាហារពេលល្ងាចដើម្បីធ្វើកិច្ចការនេះ ដោយខ្ញុំបានខិតខំពន្យល់ហេតុផលគ្រប់បែបយ៉ាង រួមទាំង ហេតុ ផល […]

ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញមនុស្ស៣នាក់ ជាប់ពាក់ព័ន្ធករណីសិស្សសាលាអន្តរទ្វីបអាមេរិកាំង ជិះរថយន្តពាក់ស្លាកលេខនគរបាល បំពាក់ស៉ីរ៉ែន ទៅរៀន នាំឲ្យមានការរិះគន់យ៉ាងខ្លាំង

(ភ្នំពេញ)៖ មនុស្ស៣នាក់ មានពាក់ព័ន្ធក្នុងករណីក្មេងប្រុសជាសិស្សសាលាឯកជន នៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ នប បំពាក់ស៉ីរ៉ែន ជិះទៅសាលារៀន ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ។ លោក សាន សុខសីហា បានបញ្ជាក់ថា មនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន ដែលបានបើករថយន្តផ្លាកលេខ នប ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ លោកបន្តថា បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុកភ្លាម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើការសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវ ឲ្យបានដឹងច្បាស់អំពីព័ត៌មាន ដែលបានចុះផ្សាយ នេះ។ ក្រោយពីធ្វើការចុះស្រាវជ្រាវ ដល់ទីតាំងសាលារៀនដោយផ្ទាល់ បានឲ្យដឹងថា ពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម […]

ព័ត៌មានជាតិ

ក្រុមហ៊ុន​តៃវ៉ាន់ ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​រកបាន​ចំណូល​ជាង ២៨លាន​ដុល្លារ

ភ្នំពេញៈ ក្រុមហ៊ុន ហ្គ្រេ​ន ធ្វី​ន របស់​តៃវ៉ាន់ ដែល​ចុះបញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​រកបាន​ចំណូល​សរុប២៨,៨០លាន​ដុល្លារ​អាមេរិក ក្នុង​ត្រីមាស​ទី៤ ឆ្នាំ២០២០ ថយ​ជាង​ត្រីមាស​ទី៤ ឆ្នាំ២០១៩ ស្មើនឹង៣៣,៦៩%។ នេះ​បើ​យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន ដែល​បានបង្ហាញ​នៅ​ផ្សារ​ហ៊ុន​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។ លោក​យ៉ាង សាវ​ស៊ីន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហ្គ្រេ​ន ធ្វី​ន អ៊ិន​ធើ​ណេ​សិ​នណល​បាន​ថ្លែងថា ចាប់តាំងពី​បង្កើត​ក្រុមហ៊ុន​នៅ​ឆ្នាំ២០០៧ ក្រុមហ៊ុន​ហ្គេ​ន ជូន អិន​ធើ​ណេ​សិ​នណល ភីអិលស៊ី បាន​បង្កើត និង​ពង្រីក​ផលិតផល​របស់ខ្លួន តាម​តម្រូវការ​របស់​អតិថិជន ហើយ​ដែល​អាច​ចាត់ទុកថា ជា​រោងចក្រ​កាត់ដេរ​មួយ​ដែល​ឈានមុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​បាន​ថ្លែងថា “ក្រុមហ៊ុន​ហ្គេ​ន​ធ្វី​ន ជឿជាក់​ទៅលើ​សមត្ថភាព​ក្នុងការ​បង្កើត អភិវឌ្ឍ និង​ចែកចាយ ផលិតផល​ទៅ​អតិថិជន​របស់ខ្លួន​នៅ​ជុំវិញ​ពិភពលោក” ។ លោក​បាន​ថ្លែង​បន្តទៀតថា “ក្រុមប្រឹក្សាភិបាល​នៅតែ​ខិតខំ​ប្រឹងប្រែង រក្សា​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​អតិថិជន​របស់ខ្លួន ជាពិសេស អតិថិជន ចម្បង​គឺ Adidas ក្នុង​គោលបំណង​ទទួលបាន​ការកើនឡើង នៃ​ការបញ្ជាទិញ​សម្រាប់​ឆ្នាំ២០២០ និង​ព្យាយាម​ក្នុងការ​សហការ​ជាមួយ​ដៃគូ​នានា ដើម្បី​ទទួលបាន​ចំណូលផ្សេងៗទៀត ដូចជា​តាមរយៈ​ការទទួល​ដេរ​បន្ត ការ​កាត់ដេរ និង​វេច​ខ្ចប់ ដើម្បី​រក្សា​ស្ថេរភាព និង​បង្កើន​ចំណូល​ឲ្យ​បាន​ច្រើនជាង​បណ្តា​ឆ្នាំ​កន្លងទៅ​សម្រាប់​ក្រុមហ៊ុន” ។ លោក​បាន​ឱ្យដឹងទៀតថា […]

ព័ត៌មានជាតិ

ក្រុមហ៊ុនផ្សព្វផ្សាយ៣នៅកម្ពុជា ចាប់ដៃគ្នាបង្កើតក្រុមហ៊ុនទូរទស្សន៍ឌីជីថល

(ភ្នំពេញ)៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនោះរួមមាន ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗចំនួន២ រួមមាន ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ព្រមទាំងលោកឧកញ៉ា អ៉ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។ ពិធីនេះក៏មានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ព្រមទាំងមន្ត្រីរាជការ និងពាណិជ្ជករឆ្នើមជាច្រើនរូបទៀត។ គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា «សម្ព័ន្ធទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធី ឌី»។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីមួយនេះ នឹងដាក់ឲ្យដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឹងផ្តល់ជូននូវសេវា និងជម្រើសទូរទស្សន៍ឌីជីថលដោយសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖  នាព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូតទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ។ សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែលត្រូវបានដាក់អោយចូលនិវត្តន៍ ហើយត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ស្មើអនុរដ្ឋលេខាធិការ៕