ព័ត៌មានសន្តិសុខសង្គម

ចាប់ខ្លួនស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ សង្ស័យប្លន់ស្ត្រីម្នាក់យកខ្សែករ១ម្លឹង រួចញាត់ក្រដាស់ជូតមាត់ និងចាក់កាវ៥០២ចូលទៅក្នុងមាត់ជនរងគ្រោះ

សៀមរាប៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាប បានដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទួលផែនបទល្មើសព្រហ្មទណ្ឌ និង លោក សុខ ម៉េងអ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានចុះចាប់ខ្លួនស្ត្រីម្នាក់ ដែលមានផ្ទៃពោះ៧ខែ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។ យោងតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបបានឱ្យដឹងថា ការចាប់ខ្លួននេះបានធ្វើឡើងក្នុងភូមិសាស្ត្រ ស្រុកអង្គរជុំ ខេត្តសៀមរាប ហើយយកទៅសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ក្រោយជាប់ពាក់ព័ន្ធករណីប្លន់ស្ត្រីរងគ្រោះកាលពីមួយសប្ដាហ៍មុននៅស្រុកអង្គរជុំ ដោយបានញាត់ក្រដាស់ជូតមាត់ រួចចាក់កាវវិទ្យាសាស្ត្រ៥០២ ចូលទៅក្នុងមាត់ជនរងគ្រោះ រួចប្លន់យកខ្សែក។ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានបញ្ជាក់ថា ស្ត្រីសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះស៊ើបអង្កេតស្រាវជ្រាវឈានដល់ការចាប់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ មានឈ្មោះ គុណ ហួច អាយុ ២៨ឆ្នាំ រស់នៅភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប (មានផ្ទៃពោះ ៧ខែ)។ ក្រោយចាប់ខ្លួន ស្ត្រីជាជនសង្ស័យរូបនេះបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចជំនាញថា ខ្លួនពិតជាបានធ្វើសកម្មភាព ដោយយកកាវ៥០២ ចាក់ចូលក្នុងមាត់ជនរងគ្រោះ និងបានលួចយកខ្សែក ដែលជនរងគ្រោះពាក់ពិតប្រាកដមែន។ សូមរម្លឹកថា កាលពីថ្ងែទី៣០ […]

ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីកន្លែងបំពាក់ទូរស័ព្ទទាន់ហេតុការណ៍ចំនួន ១២០គ្រឿង នៅអគារ អគ្គស្នងការដ្ឋាននគរបាលជាតិ

រាជធានីភ្នំពេញ: ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំក្រុមការងារ ត្រួតពិនិត្យទីកន្លែងដែលនឹងត្រូវបំពាក់ប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១១៧ ចំនួន ១២០ គ្រឿងបន្ថែមទៀត នៅមជ្ឈមណ្ឌលប្រចាំបញ្ជារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទូរស័ព្ទចំនួន ១២០ គ្រឿងនេះ ជាជំនួយឧបត្ថម្ភពីនិយ័តករកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ក្នុងឱកាសចុះត្រួតពិនិត្យការងារនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋានវិទ្យុទាក់ទង ដូចខាងក្រោម÷ ទី១-ត្រូវសិក្សា លើកផែនការឲ្យបានច្បាស់លាស់អំពីតម្រូវការឧបករណ៍ សម្ភារៈ បរិក្ខារ និងបច្ចេកទេស និងត្រូវសហការជាមួយនិយ័តករកម្ពុជា ដើម្បីអោយការរៀបចំបំពាក់ប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍នេះប្រព្រឹត្តដោយជោគជ័យ។ ទី២-ត្រូវរៀបចំធនធានមន្ត្រីដែលមានស្រាប់ ពិសេសការិយាល័យជំនាញរបស់នាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ដូចជំនាញចរាចរណ៍ អគ្គិភ័យ…រួមជាមួយមន្ត្រីដែលចេះភាសារបរទេស ដើម្បីយកមករៀបចំក្នុងក្រុមវេនប្រចាំការ។ ទី៣.ត្រូវចាត់តាំងមន្ត្រីថ្នាក់អនុប្រធាននាយកដ្ឋាន ១ ឬ ២ នាក់ ដើម្បីប្រចាំការតាមវេននីមួយៗ ទី៤.បណ្តុះបណ្តាមន្ត្រីនៅនឹងកន្លែង ដោយត្រូវមានមន្ត្រីរង់ចាំទទួលទូរស័ព្ទពីប្រជាពលរដ្ឋ តាមរយ:ប្រព័ន្ធទូរស័ព្ទ ១១៧ ទាក់ទងសន្តិសុខ […]

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរ​ដក​អាជ្ញាប័ណ្ណ ផ្ទះសំណាក់ “​ស្វាយ តានី ៦១១” ដោយសារ​ឲ្យ​ក្មេងៗ ប្រើប្រាស់​គ្រឿងញៀន​

អាជ្ញាធរ​ស្រុក​ស្អាង សម្រេច​ដក​អាជ្ញាប័ណ្ណ ផ្ទះសំណាក់ “​ស្វាយ តានី ៦១១” ស្ថិតនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ក្រោយ​រកឃើញថា ជា​កន្លែង​ផ្តល់​ទីតាំង​អោយ​ក្មេងៗ ប្រើប្រាស់​គ្រឿងញៀន និង ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចុះបង្ក្រាប​ជាច្រើនលើក​ច្រើនសារ តែ​ហាក់​មិន​បញ្ឈប់​សកម្មភាព​ល្មើស ទាល់តែសោះ​។​ ​លោក​ឧ​ត្ត​ម​ស​នី​យ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល ថ្លែង​នា​ល្ងាច​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ នេះ ថា «​ផ្ទះសំណាក់​នេះ ខ្ញុំ​ឯកភាពគ្នា​ជាមួយ​លោក​អភិបាលស្រុក​ស្អាង​ហើយ គឺ ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម លែង​ឲ្យ​ដំណើរការ​បន្តទៅទៀត​»​។​ ​ជាក់ស្តែង កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២១ កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​ស្អាង សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​កំពុងធ្វើដំណើរ​តាមផ្លូវ យក​គ្រឿង​ញឿ​ន​ទៅប្រើ​ប្រាស់​ក្នុងផ្ទះ​សំណាក់ ស្វាយ តានី ៦១១​។ ពេលនោះ សមត្ថកិច្ច ឈានដល់​ចូល​ផ្ទះសំណាក់ ស្វាយ តានី ៦១១ ឃើញ​ក្មេងៗ​៧​នាក់ ទៀត កំពុង​រង់ចាំ​មិត្តភក្តិ​២​នាក់ នេះ យក​គ្រឿងញៀន​មកអោយ​ប្រើប្រាស់​។​ […]

ព័ត៌មានសន្តិសុខសង្គម

ករណី​សម្លាប់​ក្មេងប្រុស​អាយុ​១០​ឆ្នាំ នៅ​ខណ្ឌ​ច្បារអំពៅ ជា​ករណី​ប៉ុនប៉ង​រំលោភ និង​គំនុំ​គំ​គួ​ន​

ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កាលពី​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ បាន​ដឹកនាំ​សហការ​ជាមួយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ និង​អង្គភាព​ការពារ​កុមារ (CPU) ធ្វើការ​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អុន ភា​មុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ចំណុច​វត្ត​ជ្រោយ​អំពិល ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់ កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ដីឡូត៍​គ្មាន​លេខ ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។​ ​តាម​ចម្លើយ​ជនសង្ស័យ​ខាងលើ បាន​សារភាពថា​៖ នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ ហើយ​វាយ​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ជា ប៊ុនហេង ភេទ​ប្រុស អាយុ​១០​ឆ្នាំ ជនជាតិខ្មែរ នៅ​ចំណុច​កន្លែងកើតហេតុ​ខាងលើ ដែល​ត្រូវជា​ជីដូនមួយ​សាច់ថ្លៃ​របស់ខ្លួន ប្រាកដ​មែន​។ មូលហេតុ​ដែល​ខ្លួន​វាយ សម្លាប់​ក្មេងរងគ្រោះ​ខាងលើ ដោយសារ​ពីមុនមក​ក្រុមគ្រួសារ​ក្មេងរងគ្រោះ​ធ្លាប់​មើលងាយ​ខ្លួន​ថា ជា​មនុស្ស​ខ្ជិល​គ្មាន​ការងារ​ធ្វើ ទើប​កើត​ជាការ​គុំ​គួ​ន​ក្នុង​ចិត្ត​។​ ​រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ […]

ព័ត៌មានសន្តិសុខសង្គម

អួយឈឺណាស់! ប្តីតាមទាន់ប្រពន្ធស្អាតលួចមានសាហាយ

ភ្នំពេញ ៖ បុរសជាប្តី បានប្រាប់ឲ្យដឹងថា នៅពេលរូបគាត់ចុះទៅខេត្ត គឺប្រពន្ធរបស់គាត់ តែងលួចមកទាក់ទងនឹងសាហាយនៅផ្ទះពេទ្យនេះ ពី ៣ ទៅ ៤ ដង ក្នុង១សប្តាហ៍។ គាត់ហ៊ានអះអាងបែបនេះ គឺដោយសារគាត់បានជួលគេឲ្យតាមដាន រហូតប្រពន្ធរូបនេះផ្ទុះកំហឹង ឲ្យប៉ូលីសចាប់ខ្លួនអ្នកតាមដាន ទើបយកលុយទៅដោះអស់ 200$។ កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នេះជារឿងដ៏សែនហួសចិត្ត និងគួរឲ្យឈឺចាប់ជំនួសខ្លាំងណាស់ ខណៈបុរសជាប្តីម្នាក់ បានតាមទាន់ប្រពន្ធរបស់ខ្លួនដែលមានរូបសម្រស់វង់ភ័ក្រដូចដួងព្រះច័ន្ទ កំពុងសម្ងំនៅក្នុងបន្ទប់ VIP ជាមួយប្រុសសាហាយ នៅក្នុងផ្ទះពេទ្យមួយកន្លែង ស្ថិតនៅតាមបណ្តោយដងទន្លេសាប។ ទម្លាយការពិតគួរឲ្យភ្ញាក់ផ្អើលថា ប្រពន្ធរបស់គាត់ពិសពុលណាស់ ដោយឲ្យគាត់ដាក់ GPS នៅឡានដែលគាត់ជិះ ប៉ុន្តែ ប្រពន្ធវិញ បដិសេធដាក់ GPS ជាប់ឡានខ្លួនជិះបើឲ្យដាក់ សុខចិត្តជិះ PassApp ។ លើសពីនេះ ចំពោះទូរស័ព្ទវិញ គឺចាក់សោរដាក់លេខកូដ និងមិនឲ្យស្គាល់ Password ហ្វេសប៊ុកឡើយ។ បើទោះជាគាត់ព្យាយាមពន្យល់ណែនាំឲ្យស្លៀកពាក់ត្រឹមត្រូវគោរពប្រតិបត្តិសាសនាឥស្លាម ដូចជាពាក់ក្រម៉ានៅក្បាលយ៉ាងណា ក៏ប្រពន្ធរូបនេះមិនស្តាប់ដែរ និងផ្ទុយមកវិញ គឺស្លៀកពាក់សិចស៊ី […]

ព័ត៌មានសន្តិសុខសង្គម

ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បដិសេធព័ត៌មានដែលចោទថា មានការបើកលេងល្បែងស៉ីសងជល់មាន់ នៅស្រុកចំការលើ

(កំពង់ចាម)៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលចំពោះព័ត៌មាន ដែលបានចោទប្រកាន់នៅលើបណ្ដាញសង្គម Facebook ថា មានការលួចបើកល្បែងស៉ីសងជល់មាន់ នៅមូលដ្ឋានស្រុកចំការលើ ដោយមិនខ្លាចជំងឺកូវីដ១៩ ដែលកំពុងរីករាលដាល។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា រូបភាពសកម្មភាពដែលចែកចាយនោះ ជារូបភាពសចាស់នាពេលកន្លងមក ជាក់ស្តែងកាលពីរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ បានចុះដល់ទីតាំងដែលបានលើកឡើងដោយសារព័ត៌មាននោះ ពុំពិនិត្យឃើញមានសង្វៀនជល់មាន់ ឬសកម្មភាពលេងល្បែងជល់មាន់នោះឡើយ។ ប៉ុន្តែឃើញមានស្លាកស្នាមកន្លែងជល់លក្ខណៈកម្សាន្តនៅចំណុចចំការស្វាយចន្ទី ដែលក្រុមញៀនល្បែងណាត់គ្នាលួចប្រព្រឹត្តល្បែងជល់មាន់ម្តងម្កាលប៉ុណ្ណោះ។ ផ្អែកតាមការបំភ្លឺពីប្រជាពលរដ្ឋរស់នៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម និងផ្អែកតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា នៅចំណុចទីតាំងខាងលើ ធ្លាប់មានក្រុមអ្នកលួចលេងល្បែងជល់មាន ម្ដងម្កាល និងក៏ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាបន្ដបន្ទាប់ បច្ចុប្បន្ននេះពុំមានសកម្មភាពលួចលេងល្បែងជល់មាន់ នៅភូមិសាស្ដ្រនោះទៀតទេ។ បើទោះជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជា និងចាត់តាំងលោកអធិការរង០១រូប ទទួលដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពឺ បន្តល្បាតឃ្លាំមើលសកម្មភាពល្បែងស៊ីសងខុសច្បាប់នានា នៅគោលដៅខាងលើ […]

ព័ត៌មានសន្តិសុខសង្គម

ចាប់បានហើយ ឃាតករជាពូ សម្លាប់ក្មួយខ្លួនឯង ដោយសារខឹង ក្មួយវាយក្បាលពូ

ព្រៃផ្សៃ​! ឃាតកសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ នៅខណ្ឌច្បារអំពៅ ត្រូវចាប់ខ្លួនបានហើយ ជាពូបង្កើតតែម្តង, មូលហេតុដោយសារខឹងជនរងគ្រោះវាយក្បាល (ភ្នំពេញ)៖ ឃាតកសម្លាប់ក្មេងប្រុសអាយុ១០ឆ្នាំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ហើយគេប្រទះឃើញសព នៅក្នុងព្រៃតាមបណ្ដោយផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវកម្លាំងនគរបាលជំនាញ ស្រាវជ្រាវបានហើយ នៅយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅវត្តជ្រោយអំពិល ស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ សេចក្ដីរាយការណ៍ពីភ្នាក់ងារ បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងនគរបាលជំនាញ កំពុងនាំខ្លួនជនដៃដល់ទៅកន្លែងកើតហេតុ ដើម្បីធ្វើត្រាប់អំពីសកម្មភាពដែលបានសម្លាប់ក្មួយប្រុសបង្កើតរបស់ខ្លួន។ សមត្ថកិច្ចបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ អុន ភាម៉ុន អាយុ៣១ឆ្នាំ រស់នៅសង្កាតក្បាលកោះ ខណ្ឌច្បារអំពៅ។ នៅចំពោះមុខមន្ដ្រីនគរបាលជំនាញ ជនដៃដល់បានសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះ ដែលត្រូវជាក្មួយបង្កើតប្រាកដមែន ដោយមូលហេតុ ខឹងជនរងគ្រោះវាយក្បាល២ដង គ្រាដែលខ្លួនតំណមមិនឲ្យនរណាវាយក្បាលនោះទេ ដូច្នេះហើយដោយប្រាប់ទៅជនរងគ្រោះមិនស្ដាប់ ជនដៃបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះតែម្ដង។ គួរជម្រាបថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបករណីលេងល្បែងស៊ីសង(អាប៉ោង)!

ខេត្ដកែប៖ ដោយអនុវត្ត តាមការដឹកនាំ ចង្អុល បង្ហាញពី លោក ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នគរបាលខេត្តកែប កាលពីល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០ ២១ កម្លាំងនគរបាល នៃ អធិការដ្ឋាន នគរបាលក្រុងកែប បានសហការជាមួយ កម្លាំងអន្តរា គមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត ដឹកនាំដោយលោកសូបញ្ញា ស្នងការរង នគរបាល ខេត្តកែប បានចុះបង្ក្រាប ករណីលេងល្បែង ស៊ីសង (អាប៉ោង) មួយកន្លែង នៅភូមិដំណាក់ ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ ក្រោយកម្លាំង សមត្ថកិច្ចចុះទៅដល់ទីតាំងខាងលើ អ្នកលេងល្បែង បានរត់គេចខ្លួនអស់ ហើយអ្នកខ្លះ ក៏រត់ចូលផ្ទះគេ និងពួនសម្ងំនៅក្នុងបន្ទប់ទឹក ត្រូវបានម្ចាស់ផ្ទះ រា យការណ៍ ប្រាប់សមត្ថកិច្ច អោយឃាត់ ខ្លួនបានចំនួន ២ នាក់ យកទៅអប់រំចំណែ ក […]

ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូនជនជាតិចិន ដែលគេចចេញពីកន្លែងចត្តាឡីស័កនៅខេត្តព្រះសីហនុ មកភ្នំពេញ ដោយចាប់ជនជាតិចិន4នាក់ និងខ្មែរ2នាក់

ខេត្តព្រះសីហនុ÷ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សី លា ខេត្តព្រះសីហនុ ដឹកនាំបញ្ជាដោយលោកអភិបាលស្រុកកំពង់សីលា កាលពីរសៀលថ្ងៃទី31 ខែមីនា ឆ្នាំ2021 បានឃាត់បានរថយន្តគ្រឿង ម៉ាកកូរូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2G-7227 នៅចន្លោះគីឡូម៉ែត 152-153 ផ្លូវ បត់ចូលផ្លូវល្បឿនលឿនស្ថិតក្នុងភូមិស្ទឹងឆាយ ឃុំកំពង់សី លា ក្រោយពួកគេបានលួចគេចចេញពីការធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ មកភ្នំពេញ។ នៅក្នុងរថយន្តមានគ្នា5នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ2 នាក់ និងបុរសជនជាតិចិន4នាក់ មានពាក់ឯកសណ្ឋានបន្លំធ្វើ ជាក្រុមការងារផ្លូវល្បឿនលឿន ហើយពួកគេត្រូវបានដឹកមក កាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជាលទ្ធផលការសាកសួរបុរសជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្តខាងលើ បានសារភាពថា ខ្លួនធ្វើតាម បញ្ជារបស់មេក្លោងបុរសជនជាតិខ្មែរម្នាក់ទៀត។ បន្ទាប់ពី សាកសួររួច សមត្ថកិច្ចយើងបានធ្វើការស្រាវ យ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានបុរសជនជាតិខ្មែរ ដែលជាមេក្លោងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនិតិវិធី។ ជនសង្ស័យទាំង6នាក់ មានឈ្មោះដូចខាងក្រោម៖ ទី1៖ ឈ្មោះ អ៊ឹង សេងល័ង អាយុ38ឆ្នាំ មុខរបរ អ្នកបកប្រែភាសាចិន និងអ្នកម៉ៅការដឹកគ្រោះក្រហមការដ្ឋានផ្លូវល្បឿនលឿន កាន់លិខិតឆ្លងដែនលេខៈ 050967845 មានទីលំនៅបច្ចុប្បន្ន […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបានហើយ! ឃាតករជាប្តីដែលសម្លាប់ប្រពន្ធ រួចសម្ងំគេចខ្លួនជាង២ខែ!

(កំពង់ឆ្នាំង)៖សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី២៩ខែមីនាឆ្នាំ២០២១ចាប់ឃាតកជាប្តីដែលយកកាំបិតអារ.កសម្លាប់ប្រពន្ធទាំងកណ្តាលយប់នៅស្រុកទឹកផុសបានហើយ ។ សមត្ថកិច្ចចាប់ជនដៃដល់ នៅម្តុំភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោយពីបានគេចខ្លួនអស់រយៈពេលជាង២ខែមកនោះ ។ លោក ឌុច ចំរើន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា៖ឃាតកជាប្តីឈ្មោះ ម៉ី ម៉ាប់ អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ អឿន រ៉េន អាយុ៣៣ឆ្នាំ ។ លោកឌុច ចំរើន បានបន្តថា៖ជនសង្ស័យនិងជនរងគ្រោះបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធជាង១ឆ្នាំហើយ ដោយជនរងគ្រោះជាស្ត្រីមេម៉ាយមានកូន២នាក់។ក្រោយពីបានស្រឡាញ់គ្នាជាមួយជនសង្ស័យក៏មានកូនម្នាក់បន្ថែមទៀត ។មុនពេលកើតហេតុ គឺថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប្តីប្រពន្ធទាំងពីរនាក់បានឈ្លោះគ្នានៅផ្ទះបងប្អូនខាងស្រីរងគ្រោះ ពេលនោះស្រ្តីរងគ្រោះបានគប់បុរសជាប្តីនឹងទូរស័ព្ទ។ លោកឌុច ចំរើន បានឱ្យដឹងទៀតថា៖លុះដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ពេលមកដល់ផ្ទះវិញនៅពេលយប់ជ្រៅ កូនតូចមានអាយុ១ខួបបានយំឃ្លានបៅ ហើយបុរសជាប្តីបានដាក់ទឹកដោះគោឱ្យកូនបៅ និងបាននិយាយប្រាប់ទៅកូនថា៖ចាប់ពីពេលនេះទៅប៉ាឈប់លែងបានបំបៅកូនទៀតហើយ ដោយសារម្តាយឯងមានប៉ាថ្មី ។ ស្រ្តីរងគ្រោះឮដូចនេះ ក៏ធាក់ជនសង្ស័យជាប្តីមួយជើងដួលផ្ងារក្រោយរួចស្រ្តីរងគ្រោះក៏ដេកដូចធម្មតាវិញ។ដោយសារតែខឹងនឹងស្រ្តីរងគ្រោះធាក់បុរសជាប្តីក៏ស្ទុះទៅយកកាំបិតដែលសៀតនឹងជញ្ជាំង យកទៅអារ.កស្រ្តីរងគ្រោះរហូតដល់ស្លាប់តែម្តង ។ ក្រោយពីសម្លាប់ជនរងគ្រោះរួចជនសង្ស័យបានរត់គេចខ្លួនចេញពីខេត្តកំពង់ឆ្នាំងទៅខេត្តផ្សេងទៀតដោយដេកតាមផ្ទះសំណាក់ ម្តងខេត្តនេះម្តងខេត្តនោះ។ រហូតដល់ថ្ងៃទី២៩ ខែមីនាឆ្នាំ២០២១នេះ […]