ព័ត៌មានជាតិ

អាចារ្យ អេ នាយកវិទ្យុ ABC រងការរិះគន់ខ្លាំងក្រោយដៀលគ្រូបង្រៀនទូទាំងប្រទេស ធ្ងន់ៗ

កាលពីពេលថ្មីៗនេះមានការរិះគន់មួយទៅលើអាចារ្យអេ ដែលជាប្រធានវិទ្យុ ABC ដោយសារតែគាត់បានប្រើពាក្យប្រមាថធ្ងន់ៗទៅលើគ្រូបង្រៀនទូទាំងប្រទេស ក៏ដូចជាមន្ទីរអប់រំផងដែរ។ ក្នុងការ Live ផ្ទាល់នៅតាមប៉ុស្តិ៍វិទ្យុក៏ដូចជា ទំព័រ Facebook អាចារ្យអេ លោកបានដៀលគ្រូវបង្រៀនយ៉ាងចាស់ដៃ ក្រោយពេលបានឃើញព័ត៌មានអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាសន្ធរម៉ុក បានទាលុយសិស្ស៦ម៉ឺនរៀលក្នុងមួយខែ។   ក្នុងនោះដែរក៏មានប្រតិកម្មយ៉ាងខ្លាំងមួយពីសំណាក់ ផេកបេះដូងគ្រួសារគ្រូបង្រៀនកម្ពុជា ដោយមានការស្នើអោយក្រសួងអប់រំជួយមានវិធានការលើរឿងនេះផង ដោយក្នុងនោះផេកគ្រូបង្រៀនមួយនេះបានរៀបរាប់ថា៖ រូបតំណាង “#ដកស្រង់ពីផេកបេះដូងគ្រួសារគ្រូបង្រៀន🙏👩‍🏫🇰🇭👨‍🏫🙏 សូមពុំយល់ស្របនឹងសម្ដីអាចារ្យអេដែលហ៊ានពោលពាក្យដៀលត្មះដល់គ្រូបង្រៀនក្នុងយុគសម័យនេះនោះឡើយ ❌❌❌ #សំណេរដកស្រង់សម្ដីរបស់អាចារ្យAវិទ្យុABC +តួនាទីរបស់គ្រូក្នុងយុគសម័យនេះ៖ _គ្រូបង្រៀនសិស្សឱ្យស្អប់គណបក្សប្រជាជនតាំងពីដើមមក _គ្រូមានតួនាទីផឹកស្រា(ផឹកស្រាជាមួយសិស្ស) _គ្រូលេងតែfbអត់បង្រៀនសិស្សសោះ _គ្រូហ្នឹងធំចុយម្រាយហើយជាពិសេសតាមស្រុកស្រែមានអំណាចគ្មានអាណាធំដល់ _គ្រូហ្នឹងស៊ីប្រាក់ខែច្រើនជាងប៉ូលិសទាហានប៉េអឹមដែលធ្វើការពេញ24ម៉ោងចំណែកគ្រូវិញមួយឆ្នាំធ្វើការតែ5ខែបើបឋមវិញមួយថ្ងៃបង្រៀនតែកន្លះពេលប៉ុណ្ណោះ _គ្រូហ្នឹងល្អចុយម្រាយទាំងអស់អាក្រក់តែមីមួយហ្នឹងប៉ុណ្ណោះ (នៅមានពាក្យប្រមាថជាច្រើនទៀតដែលអត់បានដកស្រង់) #អាចារ្យAគឺដៀលគ្រូទូទាំងប្រទេសហើយកំពុងញ៉ុះញង់ឱ្យមហាជនស្អប់គ្រូ ក្នុងនាមខ្ញុំជាគ្រូម្នាក់ពិតជាមិនអាចទទួលយកពាក្យប្រមាថទាំងអស់នេះឡើយ។អ្នកខ្លះនិយាយថាគេនិយាយតែគ្រូដែលអាក្រក់បានប្រព្រឹត្តិចឹងបើយើងល្អហើយកុំរើសដាក់ខ្លួនប៉ុន្តែអាចារ្យ Aគឺកំពុងដៀលគ្រូទាំងប្រទេសសួរថាតើក្នុងនាមយើងជាគ្រូមួយរូបដែរអាចទទួលយកបានដែរអត់។ #សូមក្រសួងអប់រំជួយមានវិធានការលើរឿងនេះផង #អរគុណសម្រាប់ការជួយស៊ែរដើម្បីជួយលើកតម្កើងតម្លៃគ្រូដែលស្អាតស្អំ”

ព័ត៌មានជាតិ

កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ ចាប់ខ្លួន​ ជនជាតិ​ ចិន​ ០២​នាក់​ និង​រឹបអូស​គ្រឿងញៀន​ជិត​ ១០​គីឡូក្រាម​

​ភ្នំពេញ​ ៖​ អនុវត្ត​តាម​បញ្ជា​ ឯកឧត្តម​ នាយ​ឧត្ដម​សេន៍​យ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ នាយ​ឧត្ដម​សេនិយ៍​ ម៉ក់​ ជី​តូ​ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ របស់​ ឯកឧត្តម​ ឧត្ដមសេនីយ៍ឯក​ ឡឹ​ក​ វណ្ណៈ​ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​០៥​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៧)​ ដោយ​មានការ​សម្របសម្រួល​ពី​ លោក​ អ៊ុ​ សុ​ភ័ក្តិ​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ស្រាវជ្រាវ​ បង្ក្រាប​ករណី​ជួញដូរ​ រក្សា​ទុក​គ្រឿងញៀន​ នៅ​ចំណុច​មុខ​បូ​រី​ប៉េង​ហូត​(​បឹង​ស្នោ​)​ នៅ​តាម​លើ​ផ្លូវជាតិ​លេខ​១​ និង​បន្ត​ទៅ​ឈាន​ឆែកឆេរ​ផ្ទះ​លេខ​៣៥​ ផ្លូវ​P០៤​ ក្នុង​បូ​រី​ប៉េង​ហួត​(​បឹង​ស្នោ​)​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​ ​លទ្ធផល​នៃ​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ ០២​នាក់​ ទី​១-​ឈ្មោះ​ JIA​ ZHIYANG​ ភេទ​ប្រុស​ អាយុ​ ២៩​ឆ្នាំ​ ជនជាតិ​ ចិន​ (​មេ​ក្លោ​ង​ […]