ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ៖ សមត្ថកិច្ចជំនាញទាំងអស់ត្រូវសិក្សាពីប្រភពអោយច្បាស់ លើករណីការចរាចរណ៍គ្រឿងញៀនមកកាន់កម្ពុជា ដែលសមត្ថកិច្ចទើបបង្រ្កាបបានកន្លងទៅថ្មីៗនេះ

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សមត្ថកិច្ចជំនាញទាំងអស់ត្រូវសិក្សាពីប្រភពអោយបានច្បាស់លើករណីការចរាចរណ៍គ្រឿងញៀនមកកាន់កម្ពុជា ដែលសមត្ថកិច្ចទើបបង្រ្កាបបានកន្លងទៅថ្មីៗនេះ។ សម្តេចក្រឡាហោម បញ្ជាក់ដូច្នេះថា «ឥឡូវនេះយើងឃើញថា គ្រឿងញៀន ហាក់បីដូចជា មានចរាចរណ៍កាន់តែច្រើន យើងចាប់បានកាន់តែច្រើន ហើយឥឡូវនេះ យើងបន្ដសិក្សាបន្ដទៀត តើមូលហេតុអ្វីខ្លះ?។ ប៉ុន្មានថ្ងៃមុននេះចាប់បានគ្រឿងញៀនជាង៥០០គីឡូក្រាម យកទៅលាក់ទុកនៅលើកោះ ក្នុងខេត្តព្រះសីហនុ ឥឡូវសមត្ថកិច្ច បានប្រមូលទុកអស់ហើយ»។ សម្ដេចក្រឡាហោម បន្ដថា គ្រឿងញៀនជាង៥០០គីឡូក្រោម ដែលរឹបអូសយកមកបាននៅខេត្តព្រះសីហនុ មិនមែនប្រើប្រាស់នៅកម្ពុជាទាំងអស់នោះទេ តែក្រុមទាំងនោះបានយកទៅបន្ដបែងចែកតាមបណ្ដាប្រទេសផ្សេងៗទៀត ដូចជា វៀតណាម ថៃ ជាដើម ដែលធ្វើឡើងតាមផ្លូវសមុទ្រ។ ស្របពេលនោះផងដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំទៅដល់សមត្ថកិច្ចទាំងអស់ទូទាំងប្រទេស ត្រូវបន្ដពង្រឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕ ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក អុី សុខឃី បញ្ជាឲ្យស្រាវជ្រាវរកក្រុមហ៊ុនបម្រើសេវាសន្ដិសុខ ដែលមិនចុះបញ្ជីមកចាត់វិធានការតាមច្បាប់ ដើម្បីការពារប្រយោជន៍ក្រុមហ៊ុនស្របច្បាប់

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរងនគរបាលជាតិ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាឲ្យនាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ស្រាវជ្រាវរកក្រុមហ៊ុនបម្រើសេវាសន្ដិសុខ ដែលមិនបានចុះបញ្ជីត្រឹមត្រូវមកចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីការពារប្រយោជន៍ជូនក្រុមហ៊ុន ដែលចុះបញ្ជីត្រឹមត្រូវ។ ក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងសន្ដិសុខឯកជន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានអះអាងថា ប្រសិនបើក្រុមហ៊ុនបម្រើសេវាសន្ដិសុខណាមួយមិនចុះបញ្ជីត្រឹមត្រូវ ហើយលួចធ្វើអាជីវកម្មនោះ អាចធ្វើឲ្យខូចតម្លៃដល់ក្រុមហ៊ុន ដែលបានចុះបញ្ជីត្រឹមត្រូវ នៅពេលប្រជាពលរដ្ឋជួលភ្នាក់ងារសន្ដិសុខឯកជននោះទៅការពារ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានបញ្ជាក់យ៉ាងដូច្នេះថា «ជនណាក៏ដោយដែលកំពុងធ្វើសកម្មភាព ឬអាជីវកម្មពាក់ព័ន្ធការងារសន្ដិសុខឯកជន ដោយគ្មានច្បាប់អនុញ្ញាត។ ទន្ទឹមនឹងការជួយពង្រឹងការងារច្បាប់ទម្លាប់ដល់អ្នកដែលធ្វើការងារត្រឹមត្រូវតាមច្បាប់ ក៏យើងត្រូវរកឲ្យឃើញអ្នកដែលប្រព្រឹត្តខុសច្បាប់ដែរ។ នេះគ្រោះថ្នាក់ គ្រោះថ្នាក់ត្រង់ថា ក្រុមហ៊ុនសន្ដិសុខឯកជន គាត់ធ្វើការងាររបស់គាត់ពាក់ព័ន្ធមុខជំនួញបើសិនជាក្រុមហ៊ុនអត់ច្បាប់ទៅបង្កើត ហើយប្រជែងធ្វើឲ្យខូចទីផ្សារ ខូចតម្លៃ ខូចអាជីវកម្មរបស់គាត់»។ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានលើកឡើងទៀថា ដើម្បីនាយកដ្ឋានជំនាញមានមូលដ្ឋានក្នុងការគ្រប់គ្រងបន្ថែមទៀតនោះ ត្រូវណែនាំ និងប្រាប់ទៅក្រុមហ៊ុនភ្នាក់ងារសន្ដិសុខដែលបានចុះបញ្ជី ត្រូវជួយសហការ ក៏ដូចជាផ្ដល់ព័ត៌មានអំពីក្រុមហ៊ុនណាដែលសង្ស័យថា ធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត។ បន្ថែមពីនេះ […]