ព័ត៌មានជាតិ

គ្រូបង្រៀនដែលរងការចោទប្រកាន់ថាបង្ខំសិស្សឱ្យរៀនគួរ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ត្រូវពិន័យមិនឲ្យបង្រៀន១ឆ្នាំ

ស្ទឹងត្រង់៖គ្រូបង្រៀនមុខវិជ្ជាឯកទេស គីមីវិទ្យា នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលល្បីពូកែគៀបសង្កត់សិស្សឲ្យរៀនគួរនោះ ត្រូវបានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកភាព សម្រេចឲ្យបន្តបំពេញការងារនៅទីចាត់ការវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ ពោលគឺមិនអនុញ្ញាតឲ្យបង្រៀនរយៈ ១ឆ្នាំ។ បើតាមលិខិតមួយច្បាប់របស់លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម គោរពជូនលោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកម្មវត្ថុ “របាយការណ៍ស្តីពីដោះស្រាយករណីរបស់លោកគ្រូ ប៉ូច កវី គ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់” ដោយសម្រេចលទ្ធផល, ស្នើសុំលោក ប៉ូច កវី គ្រូបង្រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ បន្តបំពេញការងារនៅទីចាត់ការវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ បន្តទៀត ក្នុងឆ្នាំសិក្សា ២០២០-២០២១ ។ […]

ព័ត៌មានសន្តិសុខសង្គម

​រឿង​គំរាម​បាញ់សម្លាប់ និង​បង្ខាំង​មនុ​ស្សៈ ផ្កាយ​ពីរ សូ​យ ចាន់​សឿន ប្រឈមមុខ​នឹង​ការ​លុបឈ្មោះ ចេញពី​កងទ័ព បើ​តុលាការ រកឃើញថា មាន​កំហុស

ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ អាច​ប្រឈមមុខ​នឹង ការ​លុបឈ្មោះ ចេញពី​កងទ័ព បើសិនជា​តុលាការ រកឃើញថា មាន​កំហុស​បាន​ប្រព្រឹត្ត ដូចជា​ការចោទប្រកាន់ របស់​ស្ត្រី​រងគ្រោះ​មែន​នោះ ពាក់ព័ន្ធ​ករណី​ប្រើ អំពើហិង្សា គំរាម​បាញ់សម្លាប់ និង​បង្ខាំង​មនុស្ស ដោយ​ខុសច្បាប់​។​ ​តុលាការ បានចេញ​ដីកាកោះ បង្គាប់​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន ចូលខ្លួន​ទៅកាន់​អយ្យការ អម​សាលាដំបូង ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ​។ ការកោះហៅ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ស្ត្រី​រងគ្រោះ ឈ្មោះ ឌួង ហេ​ម៉ាលី​ស បានដាក់​ពាក្យ​ប្តឹង ទៅ​តុលាការ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​។​ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ​ ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​មរ​ភូមិ បាន​មានប្រសាសន៍ នៅ​រសៀល​ថ្ងៃទី​១១ […]

ព័ត៌មានជាតិ

លោក​ពេជ្រ ស្រស់ ផ្ញើ​សារ​ជូន​លោក ហេង ឡុង រឿង​ក្រុម​ស្រី​ស្រ​ស់ថត​រឿង​បង្ហោះ​លើ​បណ្តាញ​សង្គម ប៉ះពាល់​និង​បំផ្លាញ វប្បធម៌

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​ផ្ញើជូន​លោក ហេង ឡុង ។ លោក​ពេជ្រ ស្រស់ បាន​បញ្ជាក់ថា ការលើក​របស់លោក ហេង ឡុង គឺជា​ការបន្ថែម​សាំង​លើ​អណ្តាតភ្លើង កំពុងតែ​ឆេះ​សន្ធោសន្ធៅ ពីព្រោះថា ៖ ការលើក​របស់លោក ហេង ឡុង មាន​ចរិត​បើកទ្វារ​ទ្រុង​​ឲ្យ​ពួក​បាត​សង្គម រួច​ផុតពី​ការទទួលខុសត្រូវ​ផ្លូវច្បាប់​។​ លោក​ពេជ្រ ស្រស់ សូម​គូស​បញ្ជាក់ជូន​លោក ហេង ឡុង ថា​៖ ក្រសួង​វប្បធម៌​ជា​សេនាធិការ​រដ្ឋាភិបាល ដើម្បី​ការពារ​វប្បធម៌​ខ្មែរ និង សិល្បៈ​ខ្មែរ ព្រមទាំង​មរតក​អក្សរសិល្ប៍​ខ្មែរ​ទៀតផង ហើយ​ក្រសួង​វប្បធម៌​ជាដើម​បណ្តឹង លើ​ជន​ទាំងឡាយណា​ធ្វើ​សកម្មភាព​បំផ្លាញ វប្បធម៌ សិល្បៈ អក្សរសិល្ប៍​ខ្មែរ​ដោយ​មិនអាច​ដើរតួ​រំលោភច្បាប់​ទេ​។​ ​ចំពោះ​ករណី​ចំប៉ី​ខ្មៅ លោក ហេង ឡុង និយាយ​ត្រូវយក​ត្រង់​បទល្មើស​ផ្សេងគ្នា ប៉ុន្តែ​ច្បាប់​ក៏​ដាក់ទោស​ខុសគ្នា​ដែរ បើ​បទល្មើស​ដូចគ្នា គឺ​វា​មានតែ​ចំប៉ី​ខ្មៅ​បានធ្វើ​សកម្មភាព​ជាមួយ​ក្រុម​ក្មេងស្រី​ប្រុស​ទាំងនោះ ទើប​ចាត់ទុកជា​បទល្មើស​តែមួយ​។ ហេតុអ្វី​មិន​យក​ក្រុម​ក្មេង ស្រី ប្រុស […]