មិនបាច់និយាយអ្វីច្រើនក៏ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាវកក្រើកបណ្តាញសង្គមហ្វេសប៊ុកចំពោះ ការដតទុំទាវ២០២១ ក្រុមអាជី នោះ ដែលទទួលបានការរិះគ.ន់ព្រោ. ងព្រៀតរហូតក្.រសួងកោះហៅ បំភ្លឺនោះ។ ជាក់ស្តែង ឯឧត្តម ហ៊ុន ជា ក៌បានបង្ហោះសារថា មិនថាខមិន រឺឆាតមកផ្ទាល់ដល់ រូបខ្ញុំ គឺសឹងតែ 99% ដែលចង់អោយមានភាពស្មើគ្នាចំពោះមុ.ខច្បាប់ ហើយមិនមែន ដុ.តអោយខ្លោ.ច រោ.លអោយឆៅ នោះទេ គ្រាន់តែចង់អោយ មានយុ.ត្តិធម៍ដល់ខ្មែរគ្រប់គ្នា។ក្នុងនាមខ្ញុំក៏ជាប្រជាជនខ្មែរមួយរូបដែរ សុំសំណូមពរ និងសង្ឃឹម យ៉ាងមុ .តមាំ ថាក្រ.សួងដែលមានសមត្ថភាពពា.ក់ព័ន្ធក្នុងរឿងទុំទាវ2021 ដែលអាចមាន :1. ក្រសួងព័ត៍មាន2. ក្រសួង វ ប្បធម៍ និងវិចិត្រសិល្បៈ3. ក្រសួងធម្មការ និងសាសនា4. ក្រសួងអប់រំមេត្តាត្រួតពិ.និត្យឡើងវិញនូវកំហុ .សឆ្.គងដែល មានចេត.នាគ្រោងទុកនេះឡើងវិញ ពោលគឺកុំអោយរាស្រ្តគិតថា ច្បា.ប់លំអៀង ហើយច្បា.ប់អនុវត្ត គឺមានសំរាប់អ្នកក្រ និងអ្នកមាន។មន្រ្ដីធ្វើ រាស្រ្តរងចាំមើលពីពលរដ្ឋខ្មែរមួយរូបដែលស្រលាញ់ខ្មែរPls 2023៕
Day: February 17, 2021
ក្រុមអ្នកជំនាញនាំពលករឆ្លងដែនខុសច្បាប់ចំនួន២នាក់ដែលតែងតែនាំពលរដ្ឋពីប្រទេសវៀតណាមចូលកម្ពុជាតាមខេត្តកំពត
ត្រូវអស់លក្ខ័ណ៍ជាប់អន្ទាក់កម្លាំងនគរបាលកាពារព្រំដែននិងឃាត់បានជនជាតិវៀតណាមប្រុស្រី៣នាក់ កំពត: មេក្លោង២នាក់ដែលត្រូវបានគេស្គាល់ថាអ្នកជំនាញនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ពីប្រទេសវៀតណាមចូលមកកម្ពុជាតាមខេត្តកំពតនោះត្រូវអស់លក្ខណ៍ជាប់អន្ទាក់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោលលេខ៦០១នៃស្នងការដ្ឋាននគរបាលខេត្តកំពតនៅវេលាម៉ោង៣ទាបភ្លឺថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះ។ ស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះថាមេខ្យល់ទាំង២នាក់ដែលជំនាញនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់នេះត្រូវបានចាប់ខ្លូននៅចំណុចភូមិកោះចំការឃុំបឹងសាលាខាងត្បូងស្រុកកំពង់ត្រាច។ បើតាមលោកឧត្តមសេនីយ៍ស្នងការមេខ្យល់ទាំង២នាក់នេះឈ្មោះ ហុន ថន អាយុ៤៣ឆ្នាំរស់នៅភូមិកោះចំការឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាចនិងឈ្មោះ ហុន វីក អាយុ៣៣ឆ្នាំរស់នៅភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ត្រាច។ ក្នុងនោះកម្លាំងនគរបាលក៏បានឃាត់ខ្លួនជនជាតិវៀតណាម៣នាក់ផងដែរដែលលួចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់ខាងលើតាមការសាកសួរជនជាតិវៀតណាមនោះបានបញ្ជាក់ថាខ្លួនត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលកម្ពុជាប្រាកដមែន។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានប្រគល់ជនជាតិវៀតណាមជូនយោធាការពារព្រំដែនវៀតណាមហើយបានសំណូមពរភាគីវៀតណាម ក្រោយពីធ្វើចត្តាឡីស័ករួចសូមផ្ដល់ព័ត៌មានអំពីលទ្ធផលនៃការធ្វើតេស្ដមកកម្ពុជាវិញ។ ចំណែកមេខ្យល់ជនជាតិខ្មែរសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។ គួរបញ្ជាក់ថារហូតមកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងការងារគ្រប់គ្រងការឆ្លងដែនតាមបន្ទាត់ព្រំដែនប្រទេសយ៉ាងតឹងរឹងបំផុតដើម្បីការពារនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសជិតខាងរាល់ការចេញចូលតាមព្រំដែនទាំងអស់គឺតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដោយគ្មានការលើកលែងនោះឡើយ។ ពាក់ព័ន្ធការចាប់ខ្លួនមេខ្យល់នាំពលករខុសច្បាប់នេះសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យដកស័ក្ដិនិងបណ្ដេញចេញពីគ្រប់ខ័ណ្ឌអធិការនគរបាលស្រុកកំរៀងខេត្តបាត់ដំបងម្នាក់ផងដែរឈ្មោះ គឹម ពន្លក ដែលបានដោះលែងខ្យល់ត្រឡប់ទៅវិញក្រោយទទួលបានលុយចំនួនពីការសូកប៉ាន់រហូតមកដល់ពេលនេះអតីតអធិការស្រុកកំរៀងត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយក៏ត្រូវតុលាការឃុំខ្លួនផងដែរ៕
ឱ្យរាងថ្ងៃក្រោយ!! ព្យួរតំណែងមេភូមិមួយរូប ក្រោយបន្លំយកប្រាក់ឧបត្ថម្ភឲ្យអ្នកក្រក្នុងពេលកើតមានជំងឺកូវីដ១៩ ទៅឲ្យសាច់ញាតិរបស់ខ្លួន
រដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានព្យួរតំណែងការងារ មេភូមិមួយរូប ឈ្មោះលួង ឡុង ស្ថិតនៅក្នុងភូមិ ដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបន្ទាប់ពីដឹងថាមេភូមិរូបនេះ បានបន្លំយកប្រាក់ឧបម្ភសម្រាប់អ្នកក្រក្នុងពេលកើតមានជំងឺកូវីដ១៩ ទៅឲ្យសាច់ញាតិរបស់ខ្លួន។ អភិបាលស្រុកកំពង់ស្វាយលោក អ៊ុន បុត្ត បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១៧ ខែកុម្ភៈនេះថា រដ្ឋបាលស្រុក បានព្យួរការងារលោក លួង ឡុង មេភូមិដំរីស្លាប់ ដើម្បីស្រាវជ្រាវរកកំហុសឆ្គងរបស់គាត់។ លោក អ៊ុន បុត្ត ប្រាប់ដំណើរដើមរឿងដំបូងថា ស្ត្រីឈ្មោះ ឃុំ ណាវ ជាអ្នកភូមិដំរីស្លាប់ កាលពីមុនគាត់មានប័ណ្ណក្រីក្រ ហើយរយៈពេលប៉ុន្មានខែក្រោយនេះ ប័ណ្ណក្រីក្ររបស់គាត់បានផុតសុពលភាព ដូច្នេះត្រូវវាយតម្លៃភាពក្រីក្រឡើងវិញ ហើយក្រុមការងារភូមិ ឃុំ បានបន្តសុពលភាពបណ័្ណរបស់គាត់ ក្នុងពេលដែលគាត់បានចំណាកស្រុក។ លោកអ៊ុន បុត្តបន្តថា “បើតាមនិតិវិធី កាលណាសមីខ្លួនមិននៅគេមិនត្រូវវាយតម្លៃទេ ប៉ុន្តែដោយសារតែមេភូមិ គាត់អាណិតគ្រួសារហ្នឹង អ៊ីចឹងឲ្យគាត់ជាប់ក្រីក្រទៅព្រោះថ្ងៃណាមួយគាត់មកវិញ ក៏គាត់បានថវិការហ្នឹងប្រើប្រាស់ទៅ ដល់ពេលគាត់ទៅបាត់ ក្រោយមកក៏មេភូមិគាត់មានកូនគាត់មកពីថៃ ក៏ក្រីក្រដែរ មេភូមិនោះ ក៏យកប័ណ្ណក្រីក្រហ្នឹងទៅឲ្យកូនស្រីរបស់គាត់ បើកយកថវិកាមួយខែ ១៤០,០០០ រៀល […]
សម្តេចតេជោហ៊ុន សែនស្នើឲ្យហ្វីលីពីនទិញអង្ករពីកម្ពុជាដែលជាសក្តានុពលនៅក្នុងតំបន់
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងស្នើឲ្យហ្វីលីពីនពិនិត្យមើលលទ្ធភា នឹងពិចារណាទិញអង្ករពីកម្ពុជាទៅកាន់ហ្វីលីពីន។ សម្តេចតេជោ មានប្រសាសន៍នៅក្នុងជំនួបពិភក្សាជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន លោកស្រី ម៉ារៀ អាមេលីតា អាគីណូ (Maria Amelita C.Aquino) ប្រចាំនៅប្រទេសកម្ពុជានៅព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១នេះ នៅវិមានសន្តិភាព។ ជំនួយកការផ្ទាល់សម្តេចតេជោ លោក អ៊ាង សុផល្លែត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្ពុជានៅសល់អង្ករប្រមាណ ៦ លានតោនក្នុង១ឆ្នាំ ដូច្នេះសម្តេចតេជោ បានស្នើឲ្យហ្វីលីពីនពិនិត្យមើលលទ្ធភាពពិចារណាអំពីស្ថេរភាពស្បៀងស្ថេរភាពអង្ករនៅកម្ពុជាសម្រាប់ការនាំចេញទៅជំរុញឲ្យ មានស្ថេរភាពស្បៀងនៅប្រទេសហ្វីលីពីន។ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា អ្នកវិនិយោគទុនហ្វីលីពីនក៏អាចមកដាក់ទុនវិនិយោគនៅកម្ពុជាតាមរយៈការ ដាក់ទុនធ្វើម៉ាស៊ីនកិនស្រូវ សាងសង់ឃ្លាំងស្តុកស្រូវ និង បង្កើតជាបណ្ដាញដើម្បីទិញស្រូវស្រុកស្តុកទុកដើម្បីនាំចេញទៅកាន់ប្រទេសហ្វីលីពីន។ លោកស្រី ម៉ារៀ អាមេលីតា អាគីណូ បានមានប្រសាសន៍ឆ្លើយតបថាចាប់តាំងពីឆ្នាំ ២០១៩មក ប្រទេសហ្វីលីពីនបានលុបចោលច្បាប់ដាក់កំណត់នូវការនាំអង្ករចូលប្រទេស ហ្វីលីពីន។ ដូច្នេះការនាំអង្ករចូលត្រូវពឹងទៅលើក្រុមអ្នកវិនិយោគរបស់ហ្វីលីពីនដែលអាចមានចំណាប់អារម្មណ៍ក្នុងការនាំចូលអង្ករ ។ ក្នុងន័យនេះលោកស្រីនឹងលើកទឹកចិត្ត ឲ្យវិនិយោគិនហ្វីលីពីនមកកាន់កម្ពុជាដើម្បីពិនិត្យមើលលទ្ធភាពនាំអង្ករចេញពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីនព្រោះអង្ករនៅកម្ពុជាមានស្ថេរភាពអង្ករដែលអាចនាំចេញទៅហ្វីលីពីនបាន។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសអាស៊ានទាំង ២ នៅក្នុងអំឡុងជំងឺកូវីដ១៩ ក្នុងឆ្នាំ ២០២០ […]