(ភ្នំពេញ)៖ មនុស្ស៣នាក់ មានពាក់ព័ន្ធក្នុងករណីក្មេងប្រុសជាសិស្សសាលាឯកជន នៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តពាក់ផ្លាកលេខ នប បំពាក់ស៉ីរ៉ែន ជិះទៅសាលារៀន ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ។ លោក សាន សុខសីហា បានបញ្ជាក់ថា មនុស្ស៣នាក់ដែលពាក់ព័ន្ធក្នុងករណីនេះ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯកជន ដែលបានបើករថយន្តផ្លាកលេខ នប ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីនគរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីនគរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ លោកបន្តថា បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុកភ្លាម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ធ្វើការសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវ ឲ្យបានដឹងច្បាស់អំពីព័ត៌មាន ដែលបានចុះផ្សាយ នេះ។ ក្រោយពីធ្វើការចុះស្រាវជ្រាវ ដល់ទីតាំងសាលារៀនដោយផ្ទាល់ បានឲ្យដឹងថា ពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម […]
Day: February 19, 2021
ក្រុមហ៊ុនតៃវ៉ាន់ ចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជារកបានចំណូលជាង ២៨លានដុល្លារ
ភ្នំពេញៈ ក្រុមហ៊ុន ហ្គ្រេន ធ្វីន របស់តៃវ៉ាន់ ដែលចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជារកបានចំណូលសរុប២៨,៨០លានដុល្លារអាមេរិក ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ថយជាងត្រីមាសទី៤ ឆ្នាំ២០១៩ ស្មើនឹង៣៣,៦៩%។ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលបានបង្ហាញនៅផ្សារហ៊ុនកម្ពុជានៅល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ។ លោកយ៉ាង សាវស៊ីន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្គ្រេន ធ្វីន អ៊ិនធើណេសិនណលបានថ្លែងថា ចាប់តាំងពីបង្កើតក្រុមហ៊ុននៅឆ្នាំ២០០៧ ក្រុមហ៊ុនហ្គេន ជូន អិនធើណេសិនណល ភីអិលស៊ី បានបង្កើត និងពង្រីកផលិតផលរបស់ខ្លួន តាមតម្រូវការរបស់អតិថិជន ហើយដែលអាចចាត់ទុកថា ជារោងចក្រកាត់ដេរមួយដែលឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកបានថ្លែងថា “ក្រុមហ៊ុនហ្គេនធ្វីន ជឿជាក់ទៅលើសមត្ថភាពក្នុងការបង្កើត អភិវឌ្ឍ និងចែកចាយ ផលិតផលទៅអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក” ។ លោកបានថ្លែងបន្តទៀតថា “ក្រុមប្រឹក្សាភិបាលនៅតែខិតខំប្រឹងប្រែង រក្សាទំនាក់ទំនងយ៉ាងល្អជាមួយអតិថិជនរបស់ខ្លួន ជាពិសេស អតិថិជន ចម្បងគឺ Adidas ក្នុងគោលបំណងទទួលបានការកើនឡើង នៃការបញ្ជាទិញសម្រាប់ឆ្នាំ២០២០ និងព្យាយាមក្នុងការសហការជាមួយដៃគូនានា ដើម្បីទទួលបានចំណូលផ្សេងៗទៀត ដូចជាតាមរយៈការទទួលដេរបន្ត ការកាត់ដេរ និងវេចខ្ចប់ ដើម្បីរក្សាស្ថេរភាព និងបង្កើនចំណូលឲ្យបានច្រើនជាងបណ្តាឆ្នាំកន្លងទៅសម្រាប់ក្រុមហ៊ុន” ។ លោកបានឱ្យដឹងទៀតថា […]
ក្រុមហ៊ុនផ្សព្វផ្សាយ៣នៅកម្ពុជា ចាប់ដៃគ្នាបង្កើតក្រុមហ៊ុនទូរទស្សន៍ឌីជីថល
(ភ្នំពេញ)៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនោះរួមមាន ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗចំនួន២ រួមមាន ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប និងក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ព្រមទាំងលោកឧកញ៉ា អ៉ឹង ឆៃងួន ប្រធានក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។ ពិធីនេះក៏មានការចូលរួមផងដែរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ព្រមទាំងមន្ត្រីរាជការ និងពាណិជ្ជករឆ្នើមជាច្រើនរូបទៀត។ គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា «សម្ព័ន្ធទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធី ឌី»។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីមួយនេះ នឹងដាក់ឲ្យដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឹងផ្តល់ជូននូវសេវា និងជម្រើសទូរទស្សន៍ឌីជីថលដោយសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង […]
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូតទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ។ សូមជម្រាបថា លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែលត្រូវបានដាក់អោយចូលនិវត្តន៍ ហើយត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ស្មើអនុរដ្ឋលេខាធិការ៕