ព័ត៌មានសន្តិសុខសង្គម

អេីលទាំងព្រឹក! ! ហួសចិត្តដែលបុរសម្នាក់ ពាក់ឯកសណ្ឋានជាមន្ត្រីប៉ូលីស មកឈរនិយាយរវេីរវាយ នៅផ្លូវព្រះនរោត្ដម

ភ្នំពេញ ៖ ហួសចិត្តដែលបុរសម្នាក់ ពាក់ឯកសណ្ឋានជាមន្ត្រីប៉ូលីស មកឈរនិយាយរវេីរវាយ នៅផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១៣៦ បង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វេីដំណេីរ និងផ្អេីលដល់សមត្ថកិច្ចខណ្ឌដូនពេញចុះមកសួរនាំ។ ហេតុការណ៍ហួសចិត្តនេះ បានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៧.៥០នាទីព្រឹកថ្ងៃទី២២ខែគុម្ភះឆ្នាំ២០២១ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនិងផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពសមត្ថកិច្ចខណ្ឌដូនពេញ ដែលនៅកន្លែងកេីតហេតុបានប្រាប់អោយដឹងថា ក្រោយទទួលបានព័ត៌មានថា មានបុរសម្នាក់ពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល ជិះម៉ូតូម៉ាកឌ្រីមសង់០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1DD-0954បានមកឈប់ចតលេីចិញ្ចេីមផ្លូវ រួចមកលុតជង្គុងសំពះការដ្ឋានសំណង់ដែលកំពង់សាងសង់ រួចឈរដូចគោយរពទង់ជាតិ ហេីយនិយាយរវេីរវាយថាពួកអស់លោកទាំងអស់គ្នាមានមេីលឃេីញដូចខ្ញុំអត់(មានទង់ជាតិរហែកចំរូបប្រាសាទរអង្គរ) គ្មានអ្នកណាមេីលឃេីញទេ អស់លោកមានចិត្តអត់ ។ ដោយសមត្ថកិច្ចខណ្ឌដូចពេញឃេីញនូវភាពរវេីរវាយរបស់បុរសខាងលេី ទេីបមេីលឈ្មោះនិងអត្តលេខ រួចបោះដៃតាមវិទ្យុទាក់ទង សួរតាមបណ្ដាខណ្ឌ ភ្លាមៗនោះក៍មានខណ្ឌច្បារអំពៅ ប្រាប់ថាជាមន្ត្រីប៉ូលីសខណ្ឌរបស់គាត់ ។ ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានយករថយន្តដឹកបរុសខាងលេី ដោយប្រាប់ថា គាត់ពិតជាមន្ត្រីប៉ូលីស ខណ្ឌគាត់មែន ដែលមានឈ្មោះ អុន សំអន ជាមន្ត្រីប៉ូលីសប៉ុស្តិ៍ព្រែកថ្មី បច្ចុប្បន្នជាប់ពិន័យនៅអធិការខណ្ឌច្បារអំពៅ ពាក់ព័ន្ធនិងករណីធ្លាប់ប្រេីប្រាស់នូវសារធាតុញៀន និងធ្លាប់អប់រំជាច្រេីនលេីកច្រេីនសាររួចមកហេីយ។ ក្រោយហៅឡេីងរថយន្តមិនព្រមឡេីង ទេីបសមត្ថកិច្ចខណ្ឌច្បារអំពៅបង្ខំចិត្តវាយខ្នោះរុញបញ្ចូលក្នុងរថយន្តដឹកចេញពីកន្លែងកេីតហេតុភ្លាមៗដេីម្បីចាត់ការបន្តតាមវិន័យកងកំលាំង។             

ព័ត៌មានសន្តិសុខសង្គម

អុញនោះ !! ក្រសួងពាណិជ្ជកម្មប្ដឹងទៅក្រសួងសុខាភិបាលឲ្យចាត់ការតាមច្បាប់ជាបន្ទាន់ ករណីឱសថទិព្វស្រីអូនសម្រស់ធម្មជាតិលេបជាសះស្បើយមួយរយមុខ

(ភ្នំពេញ) ៖ លោកអ្នកពិតជាបានដឹងច្បាស់រួចមកហើយ ពីក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលនាំចូលផលិតផលអាហារបំប៉នម៉ាក CooSea កន្លងមកមានការផ្សព្វផ្សាយដល់អតិថិជនថា ផលិតផលនេះអាចព្យាបាលជំងឺរាប់សិបមុខ ដែល​មានការបំពានផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ រហូតក្រសួងពាណិជ្ជកម្មប្ដឹងទៅក្រសួងសុខាភិបាល ដើម្បីមានវិធានការណ៍​តាមផ្លូវច្បាប់។ យោងតាមកម្មវត្ថុនៃពាក្យបណ្ដឹងក្រសួងពាណិជ្ជកម្មប្ដឹងទៅក្រសួងសុខាភិបាល កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ និងបានចូលក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ដោយបានសំណើរសុំផ្ដល់កិច្ចសហការ ដើម្បីមានវិធានការទប់ស្កាត់ អំពើមិនសុចរិតទាក់ទងទៅនឹងការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុន សម្រស់ធម្មជាតិ ដែលមានអាស័យដ្ឋាន ផ្ទះលេខ៣៥ ផ្លូវ៥១០ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះផងដែរ ដោយយោងតាមពាក្យបណ្ដឹង បានបញ្ជាក់ឲ្យដឹងថា កន្លងមកក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពម៉ាក CooSea Premium Spirulina នាំចូលដោយក្រុមហ៊ុនសម្រស់ធម្មជាតិ មានចរិតជាការបំភាន់ និងបោកបញ្ឆោតដល់សាធារណៈជន តាមរយៈការអះអាងដោយគ្មានភស្ដុតាងថា អ្នកប្រើប្រាស់បានធូស្រាល ឬជាសះស្បើយពីជំងឺរាប់សិបប្រភេទ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មក៏ដូចជាគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ បានកត់សម្គាល់ឃើញថា ក្រុមហ៊ុននេះបានបំពានទៅនឹងមាត្រា១០ និងមាត្រា១២ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន “កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយ សារជំងឺកូវីត-១៩ បានឡើយ ព្រោះកម្ពុជាមានសាក្សីសំខាន់ចំនួន ២ គឺ អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក CDC

——————– ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបកស្រាយ ទាក់ទងទៅនិងការផ្សព្វផ្សាយថា កម្ពុជាបានលាក់បាំងព័ត៌មាន ពីការស្លាប់នៃអ្នកកើតជំងឺកូវីត-១៩ តែនេះជាព័ត៌មានមិនពិត ព្រោះថាកិច្ចការងារនេះ ក្រសួងសុខាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និតជាមួយ មជ្ឈមណ្ឌលបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក CDC និង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដូច្នេះមិនអាចលាក់បាំងពីការស្លាប់ដោយ សារជំងឺ កូវីត១៩ នេះបានឡើយ។ ឯកឧត្តម បានបញ្ជាក់ថា មជ្ឈមណ្ឌលបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក CDC គេធ្វើកិច្ចការងារនេះច្បាស់លាស់ណាស់ មិនអាចភូតកុហក រដ្ឋាភិបាល របស់គេនោះទេ ។ ប្រការនេះហើយដែល កម្ពុជាមានសាក្សីសំខាន់ចំនួន ២ គឺ អង្គការ សុខភាពពិភពលោក និងមជ្ឈមណ្ឌលបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក CDC ហើយ ក្រសួងសុខាភិបាលកម្ពុជា មិនអាចធ្វើតែម្នាក់ឯងក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីត ១៩ នេះបាននោះទេ។​ ស្ថាប័នអន្តរជាតិធំៗ ២ នេះ ជាមូលដ្ឋានក្នុងការបង្ហាញថា កម្ពុជាមិនបាន […]

ព័ត៌មានជាតិ

សារបំភ្លឺបន្ថែមលើករណីវិវាទរវាងលោក សាត គឹមសាន និងពលរដ្ឋ ឈ្មោះ យូ ធារ៉ា នៅបាត់ដំបង នីតិវិធីតាមផ្លូវតុលាការនៅមិនដឹងពេលណាចប់ ទើបគូភាគីជ្រើសរើសយកដំណោះស្រាយតាមគោលការណ៍ឈ្នះឈ្នះរបស់សម្តេចតេជោ។

សំណុំរឿងក្តីក្តាំរវាងលោក សាត គឹមសាន ស្នងការខេត្តបាត់ដំបង និងភរិយា ជាមួយពលរដ្ឋឈ្មោះយូ ធារ៉ា និងភរិយាឈ្មោះ បូ សុភី ទើប តែឆ្លងផុតនីតិវិធីនៅសាលាឧទ្ធរណ៍បាត់ដំបងតែប៉ុណ្ណោះ ដែលតាម ច្បាប់ គូភាគីមានសិទ្ធិបន្តប្តឹងសារទុក្ខទៅតុលាការកំពូលទៀត។ បើទោះបីភាគីណាមួយឈ្នះក្តីនៅតុលាការកំពូលហើយនោះ ក៏ត្រូវបន្ត នីតិវិធីមួយទៀត គឺនីតិវិធីអនុវត្តសាលដីការស្ថាពរ ដូច្នេះការអូស បន្លាយពេលវេលាក្នុងដំណើការក្តីនេះរហូតដល់ចប់ គឺអាចនឹងត្រូវប្រើពេលវេលាយូ។ ភាគីលោក សាត គឹមសាន បានរៀបចំឯកសាររួចរាល់ ហើយដើម្បីធ្វើ បណ្តឹងសារទុក្ខទៅតុលាការកំពូល ព្រោះគាត់យល់ថាសេចក្តីសម្រេច របស់សាលាឧទ្ធរណ៍ភ្នំពេញមិនយុត្តិធម៌សម្រាប់គាត់ ដោយឡែក ភាគីលោក យូ ធារ៉ា បាននិងកំពុងព្រួយបារម្មណ៍អំពីដំណើការរឿងក្តី នេះថាមិនដឹងប្រើពេលវេលាប៉ុណ្ណា ហើយត្រូវចំណាយអស់ប៉ុន្មាន ទើបរឿងក្តីជាមួយមន្រ្តីជាន់ខ្ពស់នេះត្រូវបានបញ្ចប់។ ដោយគូភាគីមានក្តីបារម្មណ៍ដូចគ្នា ទើបស្នើសុំមកខ្ញុំ ដួង តារា អោយ ជួយរកដំណោះស្រាយល្អប្រសើរមួយ ដោយឈរលើគោលការណ៍ ឈ្នះឈ្នះរបស់សម្តេចតេជោ ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃនេះ អោយចប់ជា ស្ថាពរ ប្រកបដោយក្តីរីករាយ។ ខ្ញុំបានយកពេលវេលាទទួលទានអាហារពេលល្ងាចដើម្បីធ្វើកិច្ចការនេះ ដោយខ្ញុំបានខិតខំពន្យល់ហេតុផលគ្រប់បែបយ៉ាង រួមទាំង ហេតុ ផល […]