ព័ត៌មានជាតិ

ប្រជាពលរដ្ឋត្អូញត្អែរប្រាប់សារព័ត៌មានថា៖ តុលាការខេត្តព្រៃវែង មិនទាន់ផ្តល់ភាពយុត្តិធម៌ ជូនគ្រួសារគាត់ ព្រៃវែង៖ លោក សៀក ជឿន រួមទាំងក្រុមគ្រួសារ ដែលរស់នៅភូមិព្រៃមាស ឃុំអង្គរាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានត្អូញត្អែរប្រាប់សារព័ត៌មានថា៖ តុលាការខេត្តព្រៃវែង មិនទាន់ផ្តល់ភាពយុត្តិធម៌ ជូនគ្រួសារគាត់ ខណៈរឿងក្តីរបស់គាត់ឡើងជិតមួយឆ្នាំហើយ បើគិតមកដល់ពេលនេះ នៅមិនទាន់បានកាត់ក្ដីរកយុត្តិធម៌ឲ្យគ្រួសាររបស់គាត់។ ពលរដ្ឋរូបនោះបានថ្លែងថា៖ កាលពីវេលាម៉ោង ៧:៣០នាទីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រៃមាស ឃុំអង្គរាជ ស្រុកព្រះស្ដេច ខេត្តព្រៃវែង មានករណី (ជេរប្រមាថ ដៀលត្មះ គំរាមសម្លាប់) ត្រង់ចំណុចផ្ទះលក់ចាប់ហួយ បង្កដោយបុគ្គលម្នាក់ ឈ្មោះ អែម សាទុំ ភេទស្រី អាយុប្រហែល ៤៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។ ប្រភពបានរៀបរាប់ដែរថា៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ទុង រតនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង បានកោះហៅ ភាគីពាក់ព័ន្ធទាំងអស់ដើម្បីសាកសួរបំភ្លឺ ប៉ុន្តែឈ្មោះ អែម […]