ព័ត៌មានជាតិ

សម្ដេច​​ក្រុម​ព្រះ​ គ្រោង​​យាង​​វិល​​ចូល​​ឆាក​នយោ​បាយ​​វិញ​​នៅ​​ខែ​កុម្ភៈ​​

សម្តេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ ចូលរួមប្រជុំសមាជវិសាមញ្ញបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧។ 

គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា សម្ដេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ គ្រោង​យាង​ទៅ​ដឹកនាំ​បក្ស និង​ប្រឡូក​ក្នុង​ឆាកនយោបាយ​វិញ​នា​ចុងខែ​កុម្ភៈ​ខាងមុខ។

អ្នកនាំពាក្យ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច លោក ផាន់ សិទ្ធី មានប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា បច្ចុប្បន្ន ព្រះរាជ​សុខភាពសម្ដេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ មាន​ភាពល្អ​ប្រសើរ​ឡើងវិញ​ហើយ បន្ទាប់ពី​ព្រះអង្គ​បាន​និង​កំពុង​សម្រាក​ព្យាបាល​ព្រះរាជ​សុខភាពរយៈពេល​យូរ​នៅ​ប្រទេស​បារាំង។

លោក​បាន​ថ្លែង​បញ្ជាក់​ថា៖ «ព្រះរាជ​សុខភាព​របស់​សម្ដេច​ក្រុមព្រះ លោក​មាន​ព្រះរាជ​សុខភាព​ប្រសើរ​ច្រើន លោក​យាង​ខ្លួនឯង​បាន មាន​បន្ទូល​បាន​ច្រើន។ ព្រះអង្គ​នឹង​យាង​មក​ដឹកនាំ​ [គណបក្ស​] ដោយ​ផ្ទាល់​វិញ អាច​សមាជ​គណបក្សដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី២៧ ខែកុម្ភៈ»។

បើ​តាមលោក ផាន់ សិទ្ធី គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច បាន​រៀបចំ​គម្រោងការ​ជាក់លាក់ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់ ក្នុង​ឆ្នាំ២០២២ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ២០២៣ ខាងមុខ។

សម្តេច​ក្រុមព្រះនរោត្តម រណ​ឫទ្ធិ បាន​រង​របួស​ជា​ទម្ងន់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ៤ ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើក​នោះ បាន​បណ្ដាល​ឱ្យ​អ្នកម្នាង​របស់​ព្រះអង្គ​ទទួលមរណភាព ខណៈ​ដែល​ព្រះអង្គ​ត្រូវ​គង់​លើ​ព្រះ​ទីនាំង​កៅអី​រុញ​ចាប់ពី​ពេលនោះ​មក។

 

 

Leave a Reply

Your email address will not be published. Required fields are marked *