ព័ត៌មានសន្តិសុខសង្គម

សេចក្តីបកស្រាយរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ស្ដីពីការចុះផ្សាយរបស់សារព័ត៌មានមួយ បានចុះថតផ្សាយទីតាំងកត់កន្ទុយលេខវៀតណាម ចំនួន០២កន្លែងនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កាលពីពេលថ្មីៗនេះរសារព័ត៌មានមួយ បានចុះថតផ្សាយទីតាំងកត់កន្ទុយលេខវៀតណាម ចំនួន០២កន្លែងនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាក់ស្តែងព័ត៌មាន​ និងរូបភាពដែលបានចុះផ្សាយនេះជារូបភាពចាស់​ ។
ទី១-នៅចំណុចផ្ទះយីហោ ពិសី មានទីតាំងផ្ទះលេខ១០២Eo ផ្លូវលេខ១២២ ក្រុមទី២១ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួគោក រាជធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ ឃី លីណា ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ។
ទី២-នៅចំណុចផ្ទះលេខ៨៩BEo ផ្លូវលេខ២៣៣ ក្រុមទី១៧ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានម្ចាស់ទីតាំងឈ្មោះ អ៊ុច ចិន្តា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ។​ បន្ទាប់ពីឃេីញការចុះផ្សាយភ្លាម​ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៤:០០នាទី គណ:បញ្ជាការឯកភាព សង្កាត់ផ្សារដេប៉ូទី៣ បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យជាក់ស្ដែងទីតាំងចុះផ្សាយថាមានកត់កន្ទុយលេខទាំងនេះ មានទីតាំងក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។​ ដោយឆ្លងតាមការចុះត្រួតពិនិត្យជាក់ស្ដែងក្រុមប្រតិបត្តិការបានចុះពិនិត្យជាក់ស្តែងទីតាំងទាំង០២ខាងលើ ដែលបានចុះផ្សាយ​ គឺបានបិទផ្ទះចាក់សោរជាយូរមកហេីយ​ ( គ្មានមនុស្សទេ) ។​ កន្លងមកមុនពេលទីតាំងនេះបិទ គណ:បញ្ជាការឯកភាព សង្កាត់ផ្សារដេប៉ូទី៣ បានចុះធ្វើកិច្ចសន្យាអប់រំដល់ម្ចាស់ទីតាំងកត់ឆ្នោតទាំងពីរខាងលើ និងបានចុះធ្វើកិច្ចសន្យាអប់រំ ដូចខាងក្រោម:
១-ហាមមិនឲ្យបើកលេងល្បែងស៊ីសង (កត់កន្ទុយលេខវៀតណាម) ខុសច្បាប់ ។
២-ត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ។
៣-បើសិនជាសមត្ថកិច្ចរកឃើញម្ចាស់ទីតាំងទាំងពីរ មានលួចបង្គប់កត់ឆ្នោតវៀតណាម សមត្ថកិច្ចនឹងចាត់វិធានការណ៍តាមច្បាប់​ ហេីយម្ចាស់ទីតាំងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *