ព័ត៌មានជាតិ

ត្រីប៉ាសេអ៊ី ចាប់ផ្តើម​បាត់វត្តមាននៅក្នុងទន្លេខេត្តស្ទឹងត្រែង មន្រ្តីថា ដោយសារ​មានការសង់វារីអគ្គិសនីនៅប្រទេសឡាវ

ប្រជានេសាទ​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែងបានត្អូញត្អែរថា នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ ពួក​គាត់​កម្រ​នឹង​នេសាទ​បានត្រីប៉ាសេអ៊ី ដែលជា​ត្រីដ៏មានតម្លៃ និង​ល្បីល្បាញ​នៅ​ខេត្ត​ភូមិ​ភាគ​ឦសាននេះ​ណាស់។

បើតាម​ការ​បញ្ជាក់របស់​អ្នក​នេសាទ​នៅ​ក្រុង​ស្ទឹងត្រែង​ថា បន្ទាប់ពីមានវារីអគ្គីសនីមក ត្រីមិនសូវសម្បូរដូចមុននោះទេ ជាពិសេសត្រីប៉ាសេអ៊ី គឺមិនសូវឃើញមាននៅក្នុងទន្លេខេត្តស្ទឹងត្រែងឡើយ ហើយក្នុងរដូវនេសាទឆ្នាំនេះ គាត់រកត្រីប៉ាសេអ៊ីបានតែពីរក្បាលប៉ុណ្ណោះ គឺ​ក្នុងទម្ងន់ត្រឹម១គីឡូក្រាម។

ទាក់ទិននៃការថយចុះនូវបរិមាណត្រីប៉ាសេអ៊ីក្នុងខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានលើកឡើងថា ត្រីប៉ាសេអ៊ីជាប្រភេទត្រីឆ្លងដែន ដែលការចរាចរណ៍របស់វារវាងកម្ពុជា និងឡាវ ។ ហើយត្រីប្រភេទនេះ គឺមានវត្តមានតែក្នុងខេត្តស្ទឹងត្រែង និងជាប្រភេទត្រីរស់នៅ និងពងកូន ស្ថិតនៅប៉ែកខាងប្រទេសឡាវ ក៏ប៉ុន្តែនៅពេលដល់រដូវកាលរបស់វាដែលត្រូវចុះមកប៉ែកខាងកម្ពុជា ដើម្បីស៊ីចំណី និងធ្វើដំណើរទៅវិញទៅមក ។

លោកនាយខណ្ឌបញ្ជាក់ថា វត្តមានរបស់ប៉ាសេអ៊ីនៅចុងឆ្នាំ២០២០ និងដើមឆ្នាំ២០២១ គឺមានបរិណតិច គឺដោយសារនៅព្រំប្រទល់ និងប៉ែកខាងប្រទេសឡាវ បានសាងសង់សំណង់វារីអគ្គីសនី កន្លែងនោះហើយ គឺជាច្រកដែលត្រីប៉ាសេអ៉ីបំលាស់ទីឡើងចុះ ហេតុនេះហើយទើបត្រីប៉ាប៉ាសេអ៊ីមិនអាចឡើងចុះបានទេ ដូច្នេះទើបក្នុងរដូវកាលនេះ បរិមាណវាគឺមានតិចតួច៕

Leave a Reply

Your email address will not be published. Required fields are marked *