សម្តេច ទៀ បាញ់ ក្នុងកិច្ចប្រជុំតាមអនឡាញ។ រូបថត Tea Banh page ភ្នំពេញៈ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៤ (14th ASEAN DEFENCE MINISTERS’ MEETING) រដ្ឋមន្ត្រីការពារជាតិប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើផែនការការពារជាតិអាស៊ានឆ្នាំ ២០២០-២០២៣ និងបានធ្វើសេចក្តីព្រាងឯកសារស្តីអំពីការរក្សាស្ថិរភាពសន្តិសុខក្នុងតំបន់លើប្រធានបទសំខាន់ៗចំនួន ៥។ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការពារជាតិបានសរសេរលើហ្វេសប៊ុករបស់លោក ក្រោយពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៤ តាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី ៩ ខែធ្នូ ថា៖ «ប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើផែនការការពារជាតិអាស៊ានឆ្នាំ ២០២០-២០២៣ និងបានព្រៀងឯកសារស្តីអំពីការរក្សាស្ថិរភាពសន្តិសុខក្នុងតំបន់ផ្ដោតសំខាន់លើប្រធានបទចំនួន ៥»។ ប្រធានបទចំនួន ៥ នោះរួមមានទី១ នីតិវិធីនៃការអនុវត្តការងាររបស់កងកម្លាំងបម្រុងអាស៊ានក្នុងជំនួយផ្នែកមនុស្សធម៌ និងគ្រោះមហន្តរាយ។ ទី២ នីតិវិធីនៃការផ្លាស់ប្តូរព័ត៌មានភេរវកម្ម។ ទី៣ គោលការណ៍នៃការប្រើប្រាស់ទង់ជាតិអាស៊ាន និងទង់ជាតិប្រទេសជាសមាជិកក្នុងបេសកកម្មរក្សាសន្តិភាព ជាមួយអង្គការសហប្រជាជាតិដើម្បីបង្ហាញពីសាមគ្គីភាពរបស់ប្រទេសក្នុងអាស៊ានលើឆាកអន្តរជាតិ។ ទី៤ នីតិវិធីនៃការផ្សារភ្ជាប់រវាងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំអគ្គមេបញ្ជាការអាស៊ាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងទី៥ ពង្រឹងតួនាទីរបស់អនុព័ន្ធយោធានៃប្រទេសសមាជិកអាស៊ានក្នុងការកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌ ADMM និង ADMM-Plus។ ក្រៅពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្នុងថ្ងៃដដែលនោះ […]
ភ្នំពេញ ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេន៍យ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៧) ដោយមានការសម្របសម្រួលពី លោក អ៊ុ សុភ័ក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន នៅចំណុចមុខបូរីប៉េងហូត(បឹងស្នោ) នៅតាមលើផ្លូវជាតិលេខ១ និងបន្តទៅឈានឆែកឆេរផ្ទះលេខ៣៥ ផ្លូវP០៤ ក្នុងបូរីប៉េងហួត(បឹងស្នោ) សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ លទ្ធផលនៃប្រតិបត្តិការខាងលើ កម្លាំងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់ ទី១-ឈ្មោះ JIA ZHIYANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន (មេក្លោង […]
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោក ឈាង រ័ត្ន ។ ការចេញព្រះរាជក្រឹត្យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោក ឈាង រ័ត្ន បានធ្វើឡើងបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សូមជម្រាបថា លោក ឈាង រ័ត្ន និងភរិយា លោកស្រី នួន ស៊ុន្ទរី (ហៅស្រីអូន) ក្រុមហ៊ុនសម្រស់ធម្មជាតិ តែងតែចូលរួមយ៉ាងសកម្មក្នុងពិធីសប្បុរសធម៌ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ដល់លោក ឈាង រ័ត្ន៖