ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ៖ សមត្ថកិច្ចជំនាញទាំងអស់ត្រូវសិក្សាពីប្រភពអោយច្បាស់ លើករណីការចរាចរណ៍គ្រឿងញៀនមកកាន់កម្ពុជា ដែលសមត្ថកិច្ចទើបបង្រ្កាបបានកន្លងទៅថ្មីៗនេះ

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ជាប្រធានលេខាធិការដ្ឋាន អនុប្រធាន សមាជិក និងក្រុមជំនួយការ នៃលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្ដរាយក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្ដីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សមត្ថកិច្ចជំនាញទាំងអស់ត្រូវសិក្សាពីប្រភពអោយបានច្បាស់លើករណីការចរាចរណ៍គ្រឿងញៀនមកកាន់កម្ពុជា ដែលសមត្ថកិច្ចទើបបង្រ្កាបបានកន្លងទៅថ្មីៗនេះ។ សម្តេចក្រឡាហោម បញ្ជាក់ដូច្នេះថា «ឥឡូវនេះយើងឃើញថា គ្រឿងញៀន ហាក់បីដូចជា មានចរាចរណ៍កាន់តែច្រើន យើងចាប់បានកាន់តែច្រើន ហើយឥឡូវនេះ យើងបន្ដសិក្សាបន្ដទៀត តើមូលហេតុអ្វីខ្លះ?។ ប៉ុន្មានថ្ងៃមុននេះចាប់បានគ្រឿងញៀនជាង៥០០គីឡូក្រាម យកទៅលាក់ទុកនៅលើកោះ ក្នុងខេត្តព្រះសីហនុ ឥឡូវសមត្ថកិច្ច បានប្រមូលទុកអស់ហើយ»។
សម្ដេចក្រឡាហោម បន្ដថា គ្រឿងញៀនជាង៥០០គីឡូក្រោម ដែលរឹបអូសយកមកបាននៅខេត្តព្រះសីហនុ មិនមែនប្រើប្រាស់នៅកម្ពុជាទាំងអស់នោះទេ តែក្រុមទាំងនោះបានយកទៅបន្ដបែងចែកតាមបណ្ដាប្រទេសផ្សេងៗទៀត ដូចជា វៀតណាម ថៃ ជាដើម ដែលធ្វើឡើងតាមផ្លូវសមុទ្រ។
ស្របពេលនោះផងដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំទៅដល់សមត្ថកិច្ចទាំងអស់ទូទាំងប្រទេស ត្រូវបន្ដពង្រឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅប្រទេសកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕
ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា
May be an image of 1 person and standing

Leave a Reply

Your email address will not be published. Required fields are marked *