ព័ត៌មានជាតិ

កូនបង្កើត កូនប្រសា​ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងឥស្សរិជនជាន់ខ្ពស់ និងអភិបាលរាជធានី-ខេត្ត បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ស៊ីណូហ្វាម ជំនួយរបស់រដ្ឋាភិបាលចិនរួចរាល់ហើយ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

វ៉ាក់សាំងកូវីដ១៩ ជាទំនិញដ៏មានតម្រូវការចាំបាច់បំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន។ ប្រទេសអ្នកមានបានកំពុងប្រជែងគ្នាទិញវ៉ាក់សាំងកូវីដ១៩។
សម្រាប់កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួច ដែលទទួលបាន និងដំណើរការចាក់វ៉ាក់សាំងកូវីដ១៩នេះ។ នៅតំបន់អាស៊ាន កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសតែ៣ប៉ុណ្ណោះ ដែលទទួលបានវ៉ាក់សាំងសម្រាប់ចាក់។
ទាំងនេះបានស្តែងឱ្យឃើញពីការគិតគូរ និងការត្រៀមលក្ខណៈសម្បត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅតាមដំណាក់កាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតពិភពលោក។
វ៉ាក់សាំងមិនប្រាកដថា មានលុយអាចទិញបាននោះទេ។ ជាក់ស្តែងប្រទេសនៅតំបន់អឺរ៉ុបទោះពួកគេមានលុយ តែទិញវ៉ាក់សាំងចាក់តាមការចង់បានរបស់ពលរដ្ឋមិនបាននោះទេ។
សម្រាប់កម្ពុជាគេចាត់ទុកថាជាសំណាងធំដែលទទួលបានវ៉ាក់សាំងនេះ។ សំណាងនេះ គឺកើតចេញពីទស្សនវិស័យដឹកនាំ និងមាគ៌ានយោបាយការបរទេសដ៏ជាក់លាក់របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។
អ្វីដែលផលចំណេញពីវ៉ាក់សាំង? មានវ៉ាក់សាំងជួយធ្វើឱ្យកម្ពុជាអាចគាំពារសុខមាលភាពពលរដ្ឋពីជំងឺកូវីដ១៩ ពលរដ្ឋមានសុវត្ថិភាពពីជំងឺ នឹងជួយធ្វើឱ្យសុខមាលភាពសេដ្ឋកិច្ចសង្គមកម្ពុជា បានប្រសើរឡើងវិញផងដែរ។
May be an image of 1 person, standing and sitting

Leave a Reply

Your email address will not be published. Required fields are marked *