ព័ត៌មានសន្តិសុខសង្គម

​រឿង​គំរាម​បាញ់សម្លាប់ និង​បង្ខាំង​មនុ​ស្សៈ ផ្កាយ​ពីរ សូ​យ ចាន់​សឿន ប្រឈមមុខ​នឹង​ការ​លុបឈ្មោះ ចេញពី​កងទ័ព បើ​តុលាការ រកឃើញថា មាន​កំហុស

ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ អាច​ប្រឈមមុខ​នឹង ការ​លុបឈ្មោះ ចេញពី​កងទ័ព បើសិនជា​តុលាការ រកឃើញថា មាន​កំហុស​បាន​ប្រព្រឹត្ត ដូចជា​ការចោទប្រកាន់ របស់​ស្ត្រី​រងគ្រោះ​មែន​នោះ ពាក់ព័ន្ធ​ករណី​ប្រើ អំពើហិង្សា គំរាម​បាញ់សម្លាប់ និង​បង្ខាំង​មនុស្ស ដោយ​ខុសច្បាប់​។​

​តុលាការ បានចេញ​ដីកាកោះ បង្គាប់​ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន ចូលខ្លួន​ទៅកាន់​អយ្យការ អម​សាលាដំបូង ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ខាងមុខនេះ​។ ការកោះហៅ​នេះ បានធ្វើ​ឡើង បន្ទាប់ពី​ស្ត្រី​រងគ្រោះ ឈ្មោះ ឌួង ហេ​ម៉ាលី​ស បានដាក់​ពាក្យ​ប្តឹង ទៅ​តុលាការ​ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២១​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ​

​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​មរ​ភូមិ បាន​មានប្រសាសន៍ នៅ​រសៀល​ថ្ងៃទី​១១ ខែកុម្ភៈ នេះ​ថាៈ ចំពោះ​ករណី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន គឺ​ជនរងគ្រោះ បាន​ប្តឹងទៅ​តុលាការ​ហើយ គឺ​លោក​បាន​មាន​វិធានការ ឲ្យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ នៅ​តុលាការ​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ទៅតាម​ផ្លូវច្បាប់​។ ចំពោះ​រឿងនេះ គឺ​អត់​មាន​អ្នក​ណាមួយ មក​ការពារ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន គឺ​ធ្វើទៅ​តាមផ្លូវ​ច្បាប់​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន នាយរង​ទីចាត់ការ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ​

​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេ​មរ​ភូមិ បាន​សង្កត់ធ្ងន់ថាៈ បើសិនជា​តុលាការ កាត់ក្តី​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន​ ខុសគឺ​ក្នុង​កងទ័ព ត្រូវ​លុប ឈ្មោះ ចោល​តែម្តង​។ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថាៈ ” ដើមបណ្តឹង ដែលជា​អ្នករងគ្រោះ គេ​បាន​ប្តឹង ទៅ​តុលាការ​ហើយ គឺ​ខ្ញុំ​មាន វិធានការ​មួយ ឲ្យ​មនុស្ស​ហ្នឹង (​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សូ​យ ចាន់​សឿន​) ចូលខ្លួន​ទៅតាម​ផ្លូវច្បាប់ ហើយ​អត់​មាន​អ្នក​ណាមួយ មក​ការពារ​ទេ ខ្ញុំ​បាន​ណែនាំ​អប់រំ អស់ហើយ គឺ​កាលណា​ដីកា​កោះហៅ ត្រូវតែ​ចូលខ្លួន ដើម្បី​ទៅ​ដោះស្រាយ ហើយ​បើសិនណា ចូលខ្លួន​ហើយ តុលាការ កាត់​ថា មន​សុ្ស​ហ្នឹង​ខុស គឺ​ត្រូវ​ទៅតាម តុលាការ គេ​កាត់ ហើយ​ក្នុង​កងទ័ព​យើង ត្រូវតែ​លុបឈ្មោះ​គាត់ ចោល​តែម្តង​” ។​

ស្ត្រី​រងគ្រោះ ឈ្មោះ ឌួង ហេ​ម៉ាលី​ស

​បើ​យោងតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង ១០ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ នៅក្នុង​រថយន្ត ដែល​កំពុង​ជិះ តែ​ពីរ​នាក់ លើ​ដងផ្លូវ ស្ថិតនៅ​ចំណុច​ម្ដុំ​រង្វង់​មូល​តាខ្មៅ ទី​រួម​ខេត្តកណ្តាល ឈ្មោះ សូ​យ ចាន់​ធឿន បាន​វាយដំ​អ្នកស្រី និង​បាន​ដក​កាំភ្លើងខ្លី ភ្ជង់​គំរាម មិន​ឲ្យ​ស្រែក និង​គំរាម​បាញ់​បំបាក់​ជើង និង​បាញ់សម្លាប់ តាមផ្លូវ រហូត​ទៅដល់​ខេត្តកំពង់ស្ពឺ ស្ថិតនៅ​ភូមិ​ចំការចេក ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រមទាំង​បាន ចាប់​បង្ខាំង​ទុក នៅផ្ទះ​កូនចៅ​របស់គាត់ ឈ្មោះ ស្រី សម្បត្តិ ដែលមាន​តួនាទី ជា​នាយ​ស្តីទី ការិយាល័យ​អភិវឌ្ឍន៍ អគ្គបញ្ជាការ នៃ​ក្រសួងការពារជាតិ រហូតដល់ វេលា​ម៉ោង ៧ យប់ ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​មាន​សមត្ថកិច្ច​នគរបាល ចុះមក​អន្តរាគមន៍ រំដោះ​អ្នកស្រី​ចេញពីផ្ទះ ដែល​បាន​បង្ខាំង​អ្នកស្រី យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​៕/V

ស្ត្រី​រងគ្រោះ ឈ្មោះ ឌួង ហេ​ម៉ាលី​ស
ស្ត្រី​រងគ្រោះ ឈ្មោះ ឌួង ហេ​ម៉ាលី​ស
នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​
នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​

Leave a Reply

Your email address will not be published. Required fields are marked *