ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន “កម្ពុជាមិនអាចលាក់បាំងពីការស្លាប់ដោយ សារជំងឺកូវីត-១៩ បានឡើយ ព្រោះកម្ពុជាមានសាក្សីសំខាន់ចំនួន ២ គឺ អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក CDC

——————–
ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការបកស្រាយ ទាក់ទងទៅនិងការផ្សព្វផ្សាយថា កម្ពុជាបានលាក់បាំងព័ត៌មាន ពីការស្លាប់នៃអ្នកកើតជំងឺកូវីត-១៩ តែនេះជាព័ត៌មានមិនពិត ព្រោះថាកិច្ចការងារនេះ ក្រសួងសុខាភិបាលកម្ពុជា បានសហការយ៉ាងជិតស្និតជាមួយ មជ្ឈមណ្ឌលបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក CDC និង អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដូច្នេះមិនអាចលាក់បាំងពីការស្លាប់ដោយ សារជំងឺ កូវីត១៩ នេះបានឡើយ។ ឯកឧត្តម បានបញ្ជាក់ថា មជ្ឈមណ្ឌលបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក CDC គេធ្វើកិច្ចការងារនេះច្បាស់លាស់ណាស់ មិនអាចភូតកុហក រដ្ឋាភិបាល របស់គេនោះទេ ។ ប្រការនេះហើយដែល កម្ពុជាមានសាក្សីសំខាន់ចំនួន ២ គឺ អង្គការ សុខភាពពិភពលោក និងមជ្ឈមណ្ឌលបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក CDC ហើយ ក្រសួងសុខាភិបាលកម្ពុជា មិនអាចធ្វើតែម្នាក់ឯងក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺកូវីត ១៩ នេះបាននោះទេ។​ ស្ថាប័នអន្តរជាតិធំៗ ២ នេះ ជាមូលដ្ឋានក្នុងការបង្ហាញថា កម្ពុជាមិនបាន លាក់បាំងព័ត៌មាននោះទេ។
ដោយ : អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
May be an image of 1 person

Leave a Reply

Your email address will not be published. Required fields are marked *