ព័ត៌មានសន្តិសុខសង្គម

អេីលទាំងព្រឹក! ! ហួសចិត្តដែលបុរសម្នាក់ ពាក់ឯកសណ្ឋានជាមន្ត្រីប៉ូលីស មកឈរនិយាយរវេីរវាយ នៅផ្លូវព្រះនរោត្ដម

ហេតុការណ៍ហួសចិត្តនេះ បានបង្កការភ្ញាក់ផ្អេីលនៅវេលាម៉ោង៧.៥០នាទីព្រឹកថ្ងៃទី២២ខែគុម្ភះឆ្នាំ២០២១ តាមបណ្ដោយផ្លូវព្រះនរោត្ដមកែងនិងផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពសមត្ថកិច្ចខណ្ឌដូនពេញ ដែលនៅកន្លែងកេីតហេតុបានប្រាប់អោយដឹងថា ក្រោយទទួលបានព័ត៌មានថា មានបុរសម្នាក់ពាក់ឯកសណ្ឋានជាមន្ត្រីនគរបាល ជិះម៉ូតូម៉ាកឌ្រីមសង់០១៥ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1DD-0954បានមកឈប់ចតលេីចិញ្ចេីមផ្លូវ រួចមកលុតជង្គុងសំពះការដ្ឋានសំណង់ដែលកំពង់សាងសង់ រួចឈរដូចគោយរពទង់ជាតិ ហេីយនិយាយរវេីរវាយថាពួកអស់លោកទាំងអស់គ្នាមានមេីលឃេីញដូចខ្ញុំអត់(មានទង់ជាតិរហែកចំរូបប្រាសាទរអង្គរ) គ្មានអ្នកណាមេីលឃេីញទេ អស់លោកមានចិត្តអត់ ។

ដោយសមត្ថកិច្ចខណ្ឌដូចពេញឃេីញនូវភាពរវេីរវាយរបស់បុរសខាងលេី ទេីបមេីលឈ្មោះនិងអត្តលេខ រួចបោះដៃតាមវិទ្យុទាក់ទង សួរតាមបណ្ដាខណ្ឌ ភ្លាមៗនោះក៍មានខណ្ឌច្បារអំពៅ ប្រាប់ថាជាមន្ត្រីប៉ូលីសខណ្ឌរបស់គាត់ ។

ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចខណ្ឌច្បារអំពៅ បានយករថយន្តដឹកបរុសខាងលេី ដោយប្រាប់ថា គាត់ពិតជាមន្ត្រីប៉ូលីស ខណ្ឌគាត់មែន ដែលមានឈ្មោះ អុន សំអន ជាមន្ត្រីប៉ូលីសប៉ុស្តិ៍ព្រែកថ្មី បច្ចុប្បន្នជាប់ពិន័យនៅអធិការខណ្ឌច្បារអំពៅ ពាក់ព័ន្ធនិងករណីធ្លាប់ប្រេីប្រាស់នូវសារធាតុញៀន និងធ្លាប់អប់រំជាច្រេីនលេីកច្រេីនសាររួចមកហេីយ។

ក្រោយហៅឡេីងរថយន្តមិនព្រមឡេីង ទេីបសមត្ថកិច្ចខណ្ឌច្បារអំពៅបង្ខំចិត្តវាយខ្នោះរុញបញ្ចូលក្នុងរថយន្តដឹកចេញពីកន្លែងកេីតហេតុភ្លាមៗដេីម្បីចាត់ការបន្តតាមវិន័យកងកំលាំង។

            

Leave a Reply

Your email address will not be published. Required fields are marked *