ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ឲ្យដកបទបញ្ជារឿង មិនឲ្យពលរដ្ឋខ្មែរដឹកកសិផលទៅលក់នៅថៃ ដើម្បីសម្រួលឲ្យពលរដ្ឋ នៅតាមព្រំដែនបន្ដរកស៊ីធម្មតា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឲ្យក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដកបទបញ្ជាចេញរឿង មិនឲ្យប្រជាពលរដ្ឋខ្មែរ ដឹកកសិផលទៅលក់នៅប្រទេសថៃ ហើយអាជ្ញាធរខេត្តត្រូវសម្រប សម្រួលការរកស៊ីរបស់នប្រជាពលរដ្ឋជាមួយ ប្រទេសជិតខាង។
តាមរយៈសារសំឡេងពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា អភិបា លរាជធានី-ខេត្ត ជាពិសេស នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ កម្ពុជា-វៀតណាម កម្ពុជា-ឡាវ ក៏ដូចជា ស្ថាប័ន្ធដែលត្រូវ ពាក់ព័ន្ធ ត្រូវធ្វើការពង្រឹងការ ចេញ-ចូល និងការធ្វើចត្តាឡីស័ក ដើម្បីចៀងវាងការហូរចូលនៃជំងឺកូវីដ-១៩មកម្ពុជា។
សម្ដេចតេជោ មានប្រសាសន៍ថា «ចំពោះការដឹកទំនិញរកស៊ីជាមួយ (ជាមួយប្រទេសជិត) នៅតែបន្ដធ្វើជាធម្មតា សូម ស្ដាប់ខ្ញុំឲ្យបានច្បាស់លើរឿងនេះ ខ្ញុំទើបបានទទួលដំណឹងថា អគ្គនាយកដ្ឋានអន្ដោសប្រវេសន៍ ដាក់ចេញបទបញ្ជាតាម ខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ជាពិសេសតំបន់ច្រកប៉ៃលិន ថាមិនឲ្យបងប្អូនខ្មែរយើងដឹកកសិផល ដឹកទៅព្រំដែនថៃដូច ពេលមុនទៀតទេ ដោយចាប់អនុវត្តពីថ្ងៃស្អែក (ថ្ងៃទី២៤ កុម្ភៈ)»។
សម្ដេចតេជោ បន្ដថា «បើសិនយ៉ាងដូច្នេះ ខ្ញុំសូមឲ្យក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏ដូចជា អគ្គនាយក ដ្ឋានអន្ដោសប្រវេសន៍ ដកនៅបញ្ជានេះចេញវិញ ដើម្បីសម្រួលឲ្យប្រជាជននៅតាមព្រំដែនរកស៊ីធម្មតា ហើយមិនត្រឹម តែរកស៊ីធម្មតាទេ ខែនេះជាខែប្រមូលផល ត្រូវខិតខំឲ្យប្រជាជនអាចនាំចេញទៅបានកាន់តែច្រើន កាន់តែល្អ។ មិនអា ចខាងថៃដឹកទំនិញចូលក្នុងប្រទេសយើងបាន បែរជាហាមឃាត់ប្រជាពលរដ្ឋខ្មែររបស់យើង មិនឲ្យដឹងទំនិញចេញទៅ ប្រទេសថៃ ជាមួយវៀតណាម ក៏ដូចជាគ្នាដែរ ខ្ញុំសូមបញ្ជាក់ឡើងវិញ អ្វីដែលជាគោលបំណងរបស់យើងគ្រប់គ្រងប្រជា ពលរដ្ឋ ដើម្បីការធ្វើចត្តាឡីស័ក ក៏ប៉ុន្ដែការធ្វើពាណិជ្ជកម្មតាមព្រំដែននៅតែធ្វើធម្មតា»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅដល់បណ្ដាខេត្តជាប់ព្រំដែនទាំងអស់ ត្រូវមានការទទួលខុ សត្រូវ ដើម្បីចាត់វិធានការ និងធ្វើយ៉ាងណាឲ្យប្រជាជននៅតែអាចបន្ដ រកស៊ី ជាមួយប្រទេសជិតខាងបានដោយងាយ ស្រួល ដោយមានការជួយសម្រួលពីអាជ្ញាធរ នៅតាមព្រំដែនទាំងអស់។ សម្ដេចថា «កូវីដ-១៩ បានបំផ្លាញយើងហើយ មិនអាចបំផ្លាញខាងផ្នែកសេដ្ឋកិច្ចឡើយ»។
សម្ដេចតេជោ ក៏បានស្នើឲ្យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា តើអគ្គ នាយកដ្ឋានអន្ដោសប្រវេសន៍ បានចេញបញ្ជាបែបនេះទៅកាន់កន្លែងណាខ្លះ? សុំឲ្យដកថយវិញ ព្រោះថា ទំនិញអត់មា នជំងឺកូវីដ-១៩ នៅក្នុងទំនិញឡើយ។ សម្ដេចថា បញ្ហាយ៉ាងសំខាន់នោះ គឺពង្រឹងការធ្វើចត្តាឡីស័កនៅតាមព្រំដែនឲ្យ បានត្រឹមត្រូវបំផុត។ ប៉ុន្ដែត្រូវធ្វើយ៉ាងណាបង្កលក្ខណៈសម្បត្តិ ឲ្យប្រជាពលរដ្ឋខ្មែរនៅព្រំដែនទទួលបានការរកស៊ី។
សម្ដេចតេជោ រៀបរាប់ថា ទីផ្សារកម្ពុជា ត្រូវពឹងពាក់ទីផ្សារប្រទេសជិតយ៉ាងច្រើន ហើយការចេញបទបញ្ជាណាមួយនៅ តាមតំបន់ព្រំដែន ត្រូវរាយការណ៍ជូនសម្ដេចឲ្យបានដឹងផង។ ព្រោះសម្ដេចទទួលខុសត្រូវទៅលើបញ្ហា កិច្ចការនយោ បាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។
សម្ដេចតេជោ បញ្ជាក់យ៉ាងដូច្នេះថា «ការចេញបទបញ្ជាណាមួយទាក់ទងនឹងព្រំដែន សូមឲ្យខ្ញុំបានដឹងផង សូមមេត្តា ឲ្យខ្ញុំបានដឹងផង ខ្ញុំទទួលខុសត្រូវទៅលើបញ្ហាកិច្ចការនយោបាយក្នុងប្រទេស និងនយោបាយក្រៅប្រទេស។ កន្លងទៅ យើងក៏មានឆកល្វែងដែរ មានការចេញបទបញ្ជាទប់ស្កាត់មិនឲ្យនាំចូល ត្រី ពីខាងក្រៅ ដែលអាចថា ខុសនឹងបទដ្ឋាន នៃអង្គការពាណិជ្ជកម្មពិភពលោក និងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដូច្នេះយើងបានធ្វើការកែតម្រូវខាងក្រសួងកសិក ម្ម ជាមួយនឹងការហាមឃាត់នាំត្រីចូលពីខាងវៀតណាម»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានទទូតឲ្យខេត្តជាប់ព្រំដែន ត្រូវមានការទទួលខុសត្រូវ ចំពោះការងាររបស់ ខ្លួន ជាពិសេសនោះ ត្រូវរាយការណ៍ជូនសម្ដេច ឲ្យត្រង់ៗតែម្ដង ប្រសិនបើមានបញ្ហាទាក់ទិនជាមួយការ រអាកអួល ទៅលើបញ្ហាពាណិជ្ជកម្ម នៅតាមព្រំដែន៕

Leave a Reply

Your email address will not be published. Required fields are marked *