ព័ត៌មានជាតិ

ស្រ្តី​ម្នាក់នៅយូរ​ស្គាល់ចិត្ត ហ៊ាន​លួច​លុយម្ចាស់ហាង​​ពេជ្រ ទ្រី ដាណា ១២ ០០០​ដុល្លារ

ភ្នំពេញ ៖ រស់នៅជាមួយគ្នាយូរដឹងចិត្ត ស្ត្រីម្នាក់ហ៊ានលួចលុយចំនួន១២០០០ដុល្លារ របស់លោកស្រីទ្រី ដាណា ត្រូវបានចាប់ប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពពីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា កម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលជនសង្ស័យម្នាក់ពីបទលួច(លុយ)ពីឈ្មោះ ទ្រី សាលីន ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវកររស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងជនរងគ្រោះលោកស្រីទ្រី ដាណា។ ចំណែកជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្កាទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលជនសង្ស័យហើយយកមកធ្វើការសាកសួរ នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចយកលុយ ចំនួន 12000$(មួយម៉ឺនពីពាន់ដូល្លារបស់លោកស្រីទ្រីដាណាពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕

Leave a Reply

Your email address will not be published. Required fields are marked *