ព័ត៌មានជាតិ

រកឃើញ​អ្នកពាក់ព័ន្ធ​នឹង​បុរស វិជ្ជមាន​កូ​វីដ ១៩ ស្នាក់នៅ ឡឥដ្ឋ ស្រុក​កងមាស ខេត្តកំពង់ចាម សរុប ៣២នាក់​

ខេត្តកំពង់ចាម÷ អាជ្ញាធរខេត្តកំពង់ចាម បានរកឃើញញ អ្នក​ជាប់​ពាក់ព័ន្ធ ចំនួន ៣២ នាក់ ជាមួយ​បុរស អាយុ ២៧ ឆ្នាំ​ម្នាក់ វិជ្ជមាន​កូ​វីដ ១៩ ពី​ខេត្ត​ព្រះសីហនុ បានមក ស្នាក់នៅ ស្រុក កំណើត ក្នុង​ឡឥដ្ឋ​មួយកន្លែង ក្នុងស្រុក​កងមាស នៅ​ថ្ងៃទី៨ ខែមីនា ២០២១ នេះ​។​
​ជាមួយ​នោះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ចុះ​ដឹកនាំ​បញ្ជា​ផ្ទាល់ ឱ្យ​ខាង​មន្ត្រី​ជា​សមាជិក​គណៈកម្មការ​ខេត្ត ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ បិទ​អាជីវកម្ម​ឡឥដ្ឋ មួយ​នេះ ជា​បណ្តោះអាសន្ន ដែល​ស្ថិត​ក្នុង ភូមិអូរកណ្តោល ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ដោយ​ឱ្យ​អ្នកពាក់ព័ន្ធ​ផ្ទាល់ ជាមួយ​បុរស​វិជ្ជមាន​កូ​វិដ ១៩ ម្នាក់​នោះ ទៅ​ធ្ធើ​ច​ត្តា​ឡី​ស័ក នៅក្នុង​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម​។ ចំណែក​អ្នកពាក់ព័ន្ធ​ប្រ យោល ធ្ធើ​ច​ត្តា​ឡី​ស័ក នៅ​នឹង​បរិវេណ​ឡឥដ្ឋ នេះ​តែម្តង​។​
​លោក ភោគ សាវុធ អភិបាលស្រុក​កងមាស បានឱ្យដឹងថា ក្នុងនោះ អ្នកពាក់ព័ន្ធ​ជា​កម្មករ ឡឥដ្ឋ សរុប ៣២ នាក់ គឺ​ចំនួន ១២ នាក់ ដែល​ពាក់ព័ន្ធ​ផ្ទាល់ ត្រូវបាន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​មេគង្គ ក្រុង​កំពង់ចាម និង​ចំនួន ២០ នាក់​ទៀត គឺ​ស្នាក់នៅ ធ្វើ​ច​ត្តា​ឡី​ស័ក តាម​រោង ក្នុង​បរិវេណ ក្នុង​ឡឥដ្ឋ​នេះ​។​
​សូមបញ្ជាក់ថា កាលពី​ម៉ោង​ប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី ៤ ខែ មីនា ឆ្នាំ​២០២១ បុរស​វិជ្ជមាន កូ​វីដ​១៩ អាយុ ២៧ ឆ្នាំ​ម្នាក់ ធ្វើជា​គ្រូបង្រៀន​ម៉ាស្សា នៅ​សណ្ឋាគារ សី​ញ​ជី​ង​ថៃ នៅ​កែង LV ខេត្ត​ព្រះសីហនុ បានមក​លេង ស្រុកកំណើតខាងលើក្នុងស្រុកកងមាស។
​នៅ​ថ្ងៃទី​៥ មីនា អាជ្ញាធរខេត្ត​កំពង់ចាម ក៏បាន​ទទួល​ព័ត៌មាន​នេះ បាន​ចាត់​មន្ត្រី ចុះទៅ នាំ​បុរស ម្នាក់នេះ មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សណ្ឋាគារ​មេ​ង្គ ហើយ​នៅ​ថ្ងៃទី ៦ មីនា​បាន​យក សំ ណាក និង​នៅ​ថ្ងៃទី ៧ មីនា ក៏​ទទួលបាន​លទ្ធផល ពី​វិទ្យា ស្ថានប៉ាស្ទ័រថា បុរស​រូបនេះ វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ និង​បា​នប​ញ្ជួ​ន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​៕

Leave a Reply

Your email address will not be published. Required fields are marked *