ព័ត៌មានជាតិ

អ្នកកើតជំងឺកូវីដ លើកដៃសំពះថ្លែងអំណរគុណដល់ រាជរដ្ឋា ភិបាល និងក្រុមការងារចម្រុះ ចេញពីបន្ទប់ព្យាបាលនៅ សណ្ឋាគារ THE GREAT DUKE ក្រោយរៀបចំកន្លែងថ្មីយ៉ាងល្អជូនពួកគាត់

(ភ្នំពេញ)៖ អ្នកកើតជំងឹកូវីដ១៩ ជាង៥០០នាក់ ត្រូវបានដឹកចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) ឆ្ពោះទៅទីតាំងថ្មីគឺសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋាគារអាំងទែកុងទីណង់តាល់) សម្រាប់ធ្វើការចត្តាឡីស័កក្នុងការព្យាបាល ក្រោយមានបទបញ្ជាបន្ទាន់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានធ្វើការប្រមូលផ្តុំ និងចុះរៀបចំដោយផ្ទាល់ នៅទីតាំងអគារសណ្ឋាគារមួយនេះ ដោយបានប្រែក្លាយទៅជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងរយៈពេលប្រមាណ ៣៣ម៉ោងប៉ុណ្ណោះ។
ក្រោយរៀបចំ និងដឹកបញ្ជូនមកដល់ទីតាំងថ្មីរួចរាល់ នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នៅពេលដែលក្រុមការងារ បានចា កចេញមកខាងក្រៅសណ្ឋាគារ ហើយនៅពេលក្រឡេកទៅមើលខាងលើវិញ ពួកគេបានឃើញ សញ្ញាបោយដៃ និងលើក ដៃសំពះ ព្រមទាំងស្រែកចេញពីបង្អួចបន្ទប់ព្យាបាល ដោយអ្នកជំងឺកូវីដទាំងនោះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលមានចំណាត់ការភ្លាមៗលើការផ្ទេរទីតាំងថ្មី ក្នុងការព្យាបាលពួកគាត់។
ក្រៅពីថ្លែងអំំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល អ្នកជំងឺទាំងអស់ មិនបានភ្លេចនោះឡើយចំពោះការដឹកនាំប្រតិបត្តិការដូចផ្លេកបន្ទោលរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយក្រុមការងារចម្រុះ ដោយប្រើពេលវេលាប្រមា ណ ៣៣ម៉ោងប៉ុណ្ណោះ ហើយនៅទីបំផុតបានប្រែក្លាយសណ្ឋាគារមួយនេះទៅជាកន្លៃងធ្វើចត្តាឡីស័ក សម្រាប់ព្យា បាលដ៏ទំនើបមួយ។
សូមបញ្ជាក់ថា ចាប់ពីល្ងាចថ្ងៃសៅរ៍ ទី៦ ខែមីនា ឆ្នាំ២០២១ ក្រោយទទួលបានបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន ក្រុមការងារចម្រុះដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការប្រមូលផ្តុំ និងចុះរៀបចំដោយផ្ទាល់ នៅទីតាំងអគារសណ្ឋាគារ THE GREAT DUKE (អតីតសណ្ឋា គារអាំងទែកុងទីណង់តាល់) ដោយបានប្រែក្លាយទៅជាមន្ទីរ ពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលនឹងត្រូវរៀបចំផ្ទេរចេញពីមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ)។
សមាសភាពចម្រុះ ដែលបានចូលរួមសម្រេចដោយជោគជ័យ នូវបេសកកម្មក្នុងពេលដ៏ខ្លីនេះ រួមមានថ្នាក់ដឹកនាំ និងក្រុមគ្រូ ពេទ្យនៃក្រសួងសុខាភិបាល, កម្លាំងកងទ័ព, កងរាជអាវុធហ ត្ថ, កងនគរបាលជាតិ, មន្ត្រីជំនាញផ្នែកពាក់ព័ន្ធនានានិងក្រុម ការងារស្ម័គ្រចិត្ត ព្រមទាំងការចូលរួមសហការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងគណៈគ្រប់គ្រងសណ្ឋាគារផងដែរ។
ការងារត្រៀមរៀបចំនេះ បានបញ្ចប់រួចរាល់ជាស្ថាពរនៅម៉ោង ០២៖៣០រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ គួរឱ្យរំលឹកផងដែរថា ការដាក់ឱ្យដំណើរការទីតាំងសណ្ឋាគារនេះ ជាមន្ទីរពេទ្យសម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល គឺដើម្បីផ្តល់លទ្ធភាពដល់ក្រសួងសុខាភិបាល ក្នុងការប្រមូលផ្តុំធនធានមនុស្ស, សម្ភារ, បរិក្ខារ និងបច្ចេកទេសចាំបាច់មួយ ចំនួន បម្រើដល់ការជួយសង្គ្រោះដល់អាយុជីវិតមនុស្ស ឱ្យបានទាន់ពេលវេលា និងធានាទប់ស្កាត់ការរីករាលដាលកាន់ តែធ្ងន់ធ្ងរនៃជំងឺនេះ នៅក្នុងសហគមន៍។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីជូន ដំណឹងដល់សាធារណជនទូទៅ ជាពិសេសប្រជាពលរដ្ឋ និងបងប្អូនពាណិជ្ជករ អាជីវករទាំងអស់ ដែលរស់នៅ និងកំពុងប្រកបរបរផ្សេងៗនៅជាប់ និងក្បែរទីតាំងសណ្ឋាគារនេះ កុំឱ្យមានការភ័យខ្លាច និងសូមឱ្យបន្តរក្សាភាពនឹងនរក្នុងចិត្ត និងជឿទុកចិត្តលើវិធានការឆ្លើយតបរបស់រាជរដ្ឋាភិបាល។
ជាក់ស្តែង វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមដំ ណក់ទឹកតូចៗ ដែលចេញពីផ្លូវដង្ហើមរបស់អ្នកផ្ទុកវីរុស ហើយរហូតមកដល់ពេលបច្ចុប្បន្ន មិនមានភស្តុតាងវិទ្យាសាស្រ្តបញ្ជាក់ថា វីរុសនេះឆ្លងតាមខ្យល់អាកាស នៅក្នុងទីលំហឡើយ និងបានសុំឱ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការការពារខ្លួន តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា «៣កុំ និង ៣ការពារ» ដើម្បីការពារខ្លួនឯងពីការឆ្លងជំងឺ និងចៀសវាងហានិភ័យចម្លងជំងឺនេះដល់អ្នកដទៃ៕

Leave a Reply

Your email address will not be published. Required fields are marked *