ព័ត៌មានជាតិ

កំពូលតារាចម្រៀង ណុប បញ្ញារិទ្ធ ក៏ឆ្លងកូវីដ-១៩

រាជធានីភ្នំពេញ ៖ កំពូលតារាចម្រៀងប្រុស ណុប បញ្ញារិទ្ធ ក៏ឆ្លងកូវីដ-១៩ រហូតមកដល់ពេលនេះកំពូលតារាល្បីៗជាពិសេសនៅហង្សមាស ដែលមានជាប់ពាក់ព័ន្ធជាមួយលោកទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ៖ ឱក សុគន្ធកញ្ញា ក៏មានអាការក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មាសអាការផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩ ខណៈដែលប្អូនរបស់អគ្គនាយកហង្សមាស ក៏មានព័តមានថា បានឆ្លងកូវីដ-១៩ ផងដែរ ។

ដោយឡែក ពិធីការិនី ច័ន្ទ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ ជាមួយប្តី និងកូន។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រុមគ្រូពេទ្យ បានចុះទៅយកប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ ដែលមានចេញរោគសញ្ញាកូវីដ រួមទាំង លោកណុប បាយ៉ារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ នៅយប់ថ្ងៃទី៨មីនា នេះ។

លោកស្រី យក់ សម្បត្តិ បញ្ជាក់ថា ពិធិការិនីហង្សមាស អ្នកនាង ច័ន្ទ កែវនិមល បានឆ្លងកូវីដ រួមទាំងប្តី និងកូនស្រី ដោយបានធ្វើតេស្តរកកូវីដ-១៩ កាលពីថ្ងៃទី៧មីនា ហើយលទ្ធផល ចេញមកមានកូវីដ-១៩ ទាំងគ្រួសារ (៣នាក់)៕

 

Leave a Reply

Your email address will not be published. Required fields are marked *