ព័ត៌មានជាតិ

ច័ន្ទ កែវនិមល កំពុងសម្រាកនៅមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល

ភ្នំពេញ៖ពិធីការិនីហង្សមាសអ្នកនាងច័ន្ទ កែវ និមល និងស្វាមីលោកសូវ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំបានធ្វើតេស្ដកូវីដ១៩ រកឃើញវិជ្ជមានទាំងគ្រួសារ (៣នាក់)ហើយគាត់បានប្រាប់អ្នកជំនាញថាគាត់បានឆ្លងពីអ្នកដឹកនាំស្ពតឈ្មោះលោកទីតូ ព្រោះអំឡុងថ្ងៃទី២៧-២៨កុម្ភៈ ឆ្នាំ២០២១ គាត់បានទៅថតវីដេអូ ដើម្បីចូលរួមការពារកូវីដ១៩ហើយម្សិលមិញទើបគាត់ទទួលដំណឹងថា អ្នកដឹកនាំថតស្ពត លោកទីតូ មានវិជ្ជមានកូវីដ១៩ (ឈ្មោះទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលីសចរាចរណ៍) ។

រហូតមកដល់ពេលនេះកំពូលតារាល្បីៗ ជាពិសេស នៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយលោកទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការៈក្តៅខ្លួន និងកំពុងស្ថិតក្នុងការតាមដាន , សុគន្ធ និសា មាសអាការៈផ្តាសាយ តែមិនក្តៅខ្លួនទេ និងមានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ១៩ ខណៈដែលប្អូនរបស់អគ្គនាយកហង្សមាស ក៏មានព័ត៌មានថា បានឆ្លងកូវីដ១៩ ផងដែរ ស្របពេលដែលលោកណុប បាយ៉ារិទ្ធ ក៏បានឆ្លងកូវីដ-១៩ ដូចគ្នា។

ដោយឡែក ច័ន្ទ កែវនិមល និងគ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីត-១៩ កម្រិតស្រាល ឬសណ្ឋាគារ The Great Duke (អតីតអាំងទែរកុងទីណង់តាល់) និងត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង១បន្ទប់ ជុំប្តី និងកូន។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឲ្យដឹងថា ខាងក្រុមគ្រូពេទ្យ បានចុះទៅយកប្អូនរបស់អគ្គនាយកហង្សមាស និងក្រុមគ្រួសារ ដែលមានចេញរោគសញ្ញាកូវីដ រួមទាំង លោក ណុប បញ្ញារិទ្ធ យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ នៅយប់ថ្ងៃទី៨មីនា នេះ។

Leave a Reply

Your email address will not be published. Required fields are marked *