ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អំពាវនាវឲ្យអ្នកដែលសង្ស័យកើត ធ្លាប់ប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកកើតកូវីដ សូមទាក់ទងតាមទូរស័ព្ទមកក្រុមការងារ ដើម្បីផ្តល់ព័ត៌មានងាយស្រួលគ្រប់គ្រង

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា «ការលាក់បាំងព័ត៌មាន និងមិនបានផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់ក្រុមការងារស្រាវជ្រាវនោះ វាធ្វើឲ្យប៉ះពាល់ក្នុងការស្វែងរកអ្នកកើតជំងឺ ឬអ្នកសង្ស័យនាំឲ្យមានបញ្ហាកាន់ តែលំបាកដល់សន្តិសុខជាតិ ដូច្នេះត្រូវចូលរួមសហការជាមួយក្រុមស្រាវជ្រាវ គឺការពារប្រសើរជាងព្យាបាលបាល នោះយើងនឹងមានភាពប្រសើរឡើងចំពោះការគ្រប់គ្រងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជារបស់យើង»

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យមួយទៀត ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩។ សម្រាប់អនុក្រឹត្យនេះ អ្នកគេចវេសមិនធ្វើចាត្តាឡីស័ក នឹងត្រូវផាកពិន័យ១លាន ទៅ៥លាន ចំណែកអ្នកសម្របសម្រួល ឬមេខ្យល់នឹងត្រូវផាកពិន័យពី១០លានទៅ៥០លានរៀលផងដែរ។ ចំណែកគ្រឹះស្ថានសុខាភិបាលឯកជន ដែលលាក់បាំង និងមិនបានជូនដំណឹងបន្ទាន់ពីអ្នកជំងឺដែលគេចវេសមិនធ្វើចត្តាឡីស័កនឹងពិន័យដូចមេខ្យល់ដែរ។

អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ ធ្លាប់បានបង្ហាញលេខទូរស័ព្ទចំនួន៣៦ខ្សែ សម្រាប់សម្ភាសន៍ និងប្រមូលព័ត៌មានពីជនសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩។

ខាងក្រោមនេះជាលេខទូរស័ព្ទដែលបង្ហាញដោយ អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩៖

Leave a Reply

Your email address will not be published. Required fields are marked *