ព័ត៌មានជាតិ

ប្រជាពលរដ្ឋ ជាកសិករចំនួន (១១.០០០ គ្រួសារ) មកក្រុង សិរីសោភ័ណ មង្គលបូរី និង ស្រុកព្រះនេត្រ បាន ទទួលពូជ ស្រូវ ចំរុះ ពីឯកឧត្តម ហ៊ុន ម៉ា ណែត…!!

ចេញផ្សាយ .ថ្ងៃទី ១០ ខែ វិច្ឆិការ ឆ្នាំ ២០២០
ខេត្តបន្ទាយមានជ័យ : ប្រជាកសិករដែលរង គ្រោះ ដោយទឹកជំនន់ខ្លាំងកន្លងមក ចំនួន៣ ស្រុក ក្រុង មាន ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ស្រុកព្រះនេត្រ បានទទួលពូជស្រូវចំរុះ ពី ឯកឧត្តម ហ៊ុន ម៉ា ណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុនសែន នៅព្រឹក ថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅចំណុច ផ្សារធំថ្មីបូរីជ័យ២ ភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយ មាន ការចូលរួមចែក ឯកឧត្តម អ៊ុ រាត្រីអភិបាល ខេត្តបន្ទាយមានជ័យ និង អ្នកមុខ អ្នកការជា ច្រើន នាក់ទៀតផងដែរ ។

ក្នុងកិច្ចស្វាគមន៍ ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា : ផលប៉ះពាល់ ដោយទឹក ជំនន់ ចាប់ពីថ្ងៃលិច រហូតដល់ថ្ងៃស្រកវិញមានមនុស្សមាន៥.៤៩៦គ្រួសារ ១៨៨.៩០១នាក់ ស្រី៩៦.២៩៦នាក់ មនុស្សស្លាប់មានចំនួន ២៧នាក់ បានជញ្លៀសទៅទីទួលសុវត្តិភាព ២០.០៨៧នាក់ ស្រី១០.៥៥៦នាក់ស្រូវខូចដោយ ទឹកជំនន់លិចលង់មានចំនួន៦៨.៩៣៩ ហិចតាដំឡូងមី១២.៨៤៥ហិចតា ដំណាំ រួមផ្សំ៦៧៦ហិចតា ហេដ្ឋារចនាសម្ព័ន្ធមាន ៩៧២កន្លែង ៧៥៤.៥៨១ម៉ែត្រ។

ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ា ណែតបានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានសម្ដែងការព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។

សម្ដេច បានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយ ឧបត្ថម្ភ ដោះស្រាយ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាកជាច្រើនខេត្ត។

ម៉្យាងទៀតទីណាដែលជួបទុក្ខលំបាក ហើយសម្ដេចតេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់ សម្ដេច ឲ្យចុះទៅជួបបងប្អូន ប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញា ធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួម ជួយ សង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ ដោយពុំបានដឹង ឮពីអាជ្ញាធរ នោះឡើយ។

ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្មឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀង អាហារជូនប្រជាជនកម្ពុជា នឹង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិសង្គ្រាមប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ រួមទាំងដោះ ស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ ។

ឯកឧត្តម ក៏បានសំណូមពរ និង ណែនាំប្រជាក សិករទាំងអស់ សូមយកពូជស្រូវទាំង នេះ ទៅបង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ ដែលជាពូជស្រូវមិនរើសរដូវ និង សូមបងប្អូនត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំស្រូវរបស់បងប្អូនផងដែរ ។

ឯកឧត្តម បានបន្តថា នឹង ប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប មានលក្ខណៈប្រកួត ប្រជែង និងការប្រែប្រួលអាកាសធាតុ និរន្តភាព ដើម្បីបង្កើនប្រាក់ចំណូល គ្រួសារកសិករ និងបានអំពាវនាវដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និង ប្រជាពលរដ្ឋគ្រប់ គ្រង យកចិត្តទុកដាក់ អនុវត្តសកម្មភាពរបស់ខ្លួន សំដៅរួមចំណែកផលិតលើកកំពស់សុខភាព ជីវភាពរស់នៅ ធានាឲ្យបាននូវសុខដុមនីយកម្ម គ្រួសារ ។

លោកបានផ្តាំផ្ញើដល់បងប្អូន ឲ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាជម្ងឺកូវិដ១៩ គឺត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ពីព្រោះថា ជម្ងឺកូវិដ១៩ វាមិនភ្លេចយើងទេ មានតែយើងគ្រប់គ្នាទេភ្លេចជម្ងឺកូវិដ។

ក្នុងនោះឯកឧត្តម ហ៊ុន ម៉ា ណែត បានធ្វើការចែកអំណោយ សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី និង សម្ដេច កិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុង១គ្រួសារទទួលបាន ស្រូវពូជចំរុះ ១០០គីឡូ អង្ករ ២៥គីឡូ ទឹកត្រី ទឹកស៉ីអ៉ីវ២យួរ ត្រីខ ១យួរ ម៉ុង ភួយ១ ឈុត ថវិកា ៥០.០០០រៀល ៕

Leave a Reply

Your email address will not be published. Required fields are marked *