ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ចេញបទបញ្ជាត្រៀមពេទ្យទាហាន ៣៥០នាក់

រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចេញបទបញ្ជាមួយ ដែលត្រូវរៀបចំកម្លាំងពេទ្យទាហាន ដើម្បីមកចូលរួមសហការ ជាមួយក្រុមគ្រូពេទ្យដែលមានស្រាប់របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់និងព្យាបាលអ្នកជម្ងឺកូវីដ១៩  ខណដែលស្ថានភាពការឆ្លងសហគមន៍ នៅមិនទាន់ល្អប្រសើរ។

ក្រុមគ្រូពេទ្យសរុប ៣០ក្រុមពេទ្យ(ស្មើ ៣០០នាក់) និងវេជ្ជបណ្ឌិត៥០នាក់ នឹងត្រូវរៀបចំមាន៖

កងទ័ពជើងគោក ចំនួន១៧ក្រុម (ស្មើនឹង១៧០នាក់)

  • កងទ័ពជើងទឹក ចំនួន៤ក្រុម (ស្មើនឹង ៤០នាក់)
  • កងទ័ពជើងអាកាស ចំនួន២ក្រុម (ស្មើនឹង ២០នាក់)
  • បញ្ជាការដ្ឋាន វិស្វកម្ម អបក ចំនួន២ក្រុម (ស្មើនឹង ២០នាក់)
  • វិទ្យាស្ថានសុខាភិបាល ចំនួន៥ក្រុម (ស្មើនឹង ៥០នាក់) និងត្រៀមវេជ្ជបណ្ឌិតចំនួន ៥០នាក់។

ការចេញបទបញ្ជានេះ ត្រូវបានធ្វើឡើងស្រប តាមប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី ដែលបានចេញសារជាសម្លេងកាលពី ថ្ងៃទី ១០ មីនា ២០២១ ក្នុងការតៀមកម្លាំងបន្ថែមសម្រាប់ជួយក្រុមគ្រូពេទ្យដែលមានស្រាប់។ សូមជម្រាបដែរថា ត្រឹមថ្ងៃទី ១២ មីនានេះ ចំនួនអ្នកកំពុងសម្រាកព្យាបាលជម្ងឺកូវី១៩ មានសរុប ៦០៤នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *