ព័ត៌មានជាតិ

អង្គភាពទាំង៣មាន អាវុធហត្ថ នគរបាល និងយោធាបានទទួលអំណោយអាវរងារ ដែលជាអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(បន្ទាយមានជ័យ) កម្លាំងទាំង៣រួមមាន កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងយោធា បានទទួលអាវរងារ សម្រាប់រដូវរងារឆ្នាំ២០២០ ដែលជាអំណោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រ កម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ព ជើង គោក ពិធីនេះធ្វើនៅបញ្ជាការដ្ឋាន កងពលតូចថ្មើរជើងលេខ៥១ ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
ក្នុងនោះឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែតបានធ្វើការផ្តាំផ្ញើរ ដល់ អាវុធហត្ថ កងទ័ព និងនគរបាលទាំងអស់ត្រូវពង្រឹងការងារគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ ត្រៀមមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ អាវុធ គ្រាប់ សម្រាប់បម្រើការងារប្រតិបត្តិការ កម្លាំងចេញល្បាត និងការពារតាមគោលដៅសំខាន់ៗ និងទីប្រជុំជន។ជាពិសេសត្រូវចាត់តាំងជំនាញចុះស្រាវជ្រាវរុករកមុខសញ្ញាជនល្មើសផ្សេងៗ។ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែតបានបញ្ជាក់ឲ្យដឹងទៀតថា៖ កម្លាំងទាំង៣អង្គភាពត្រូវចុះត្រួតពិនិត្យចរាចរណ៍អាវុធជាតិផ្ទុះជាប្រចាំ បង្ក្រាបការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ក៏ដូចជាតាមមូលដ្ឋានក្រុង ស្រុក និងការពារសន្តិសុខជូនប្រជាពលរដ្ឋផងដែរ។និងត្រូវពង្រឹងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នមានសមត្ថកិច្ចជំនាញ ក្នុងកិច្ចប្រតិបត្តិការល្អប្រសើរ។
ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែតបានបន្តបញ្ជាក់ឲ្យដឹងទៀតថា៖ តាមបណ្ដាអង្គភាពនីមួយៗត្រូវពង្រឹងការងារគ្រប់គ្រងចំនួនកងទ័ពឲ្យបានម៉ឺងម៉ាត់ និងអនុវត្តវិធានការផ្ទៃក្នុង ត្រូវធ្វើផែនការហ្វឹកហ្វឺនបំប៉នជំនាញដូចជាការចុះយកព័ត៌មាន ថតសកម្មភាពស្នាដៃយកមកផ្សព្វផ្សាយតាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដើម។ កំលាំងអង្គភាពទាំង៣ត្រូវបន្តការអប់រំផ្សព្វផ្សាយ ស្ដីពីច្បាប់សិទ្ធមនុស្ស និងក្រមសីលធម៌របស់កងយោធពលខេមរភូមិន្ទ ហើយត្រូវផ្សព្វផ្សាយ បទបញ្ជា សារាចរ សេចក្ដីណែនាំរបស់ក្រសួងការពារជាតិ។
ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែតបានបញ្ជាក់ឲ្យដឹងទៀតថា៖អាវរងារជូនដល់អង្គភាពទាំង៣ក្នុងមួយនាក់បានអាវរងារម្នាក់១ពាក់សំរាប់កក់ក្តៅពេលខែរងារចូលមកដល់ខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *