ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះត្រួតពិនិត្យទីតាំងកន្លែងធ្វើចត្តាឡីស័កនៅស្រុកកោះធំ ខេត្តកណ្ដាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៧  ខែមីនាឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះទៅពិនិត្យទីតាំងកន្លែងធ្វើចត្តាឡីស័កនៅស្រុកកោះធំខេត្តកណ្ដាល បន្ទាប់ពីមួយរយៈនេះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលមានករណីឆ្លងជំងឺ covid-19 មានចំនួនច្រើន។ 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់សមត្ថកិច្ចនិងអាជ្ញាធរដែលប្រចាំការនៅទីនោះ ត្រូវរៀបចំឲ្យមានការគម្លាតសង្គម ការរក្សាអនាម័យ អនុវត្តតាមវិធានសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ-១៩ នឹងធ្វើការរៀបចំបំពាក់នូវគ្រឿងបរិក្ខាពេទ្យបន្ថែមទៀត។ ជាមួយនឹងការគិតគូរផ្គត់ផ្គង់ទៅលើចំណីអាហារសម្រាប់អ្នកកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩។

បើតាមរបាយការណ៍បញ្ជាក់អោយដឹងថា, នៅស្រុកកោះធំ ខេត្តកណ្ដាល មានមណ្ឌលទីតាំងកន្លែងធ្វើចត្តាឡីស័កចំនួន ៣កន្លែង រួមមាន:

-មណ្ឌលព្រែកស្ដីមានចំនួន ១០នាក់

-មណ្ឌល ហ ស កោះធំ មានចំនួន១១០នាក់

-មណ្ឌលព្រែកអង្ចារ ជាប់ស្ពានលេខ៧៧ មានចំនួន៣៦នាក់។

ដោយឡែកអ្នកផ្ទុកកូវីដ-១៩ នៅកាសុីណូយុងយ័ន មានចំនួន៣២នាក់, កាសុីណូជីងសា មានចំនួន ២នាក់, កាសុីណូព្រីន មានចំនួន១០២នាក់ ។

អ្នកត្រូវបានយកសំណាក នៅកាស៊ីណូយុងយ័ន សរុប ១៣៤៨នាក់ , កាស៊ីណូជីវសា មានចំនួន៨៥៦នាក់ , កាស៊ីណូ ជីន យ៊ុន (ព្រីន)មានចំនួន១៩៤១នាក់, កាសុីណូហ្គ្រេនដ្រាហ្គន មានចំនួន៩៧២នាក់, កាស៊ីណូក្រោម មានចំនួន៣៣៩នាក់, កាស៊ីណូកាឡាក់សុី មានចំនួន៩២១នាក់៕

 

Leave a Reply

Your email address will not be published. Required fields are marked *