ព័ត៌មានជាតិ

ក្រសួងចេញមុខថ្កោលទោស មិនលើកលែងឲ្យ អតីតឧកញ៉ា ឌួង ឆាយ ប្រើហិង្សាលើភរិយា

ក្រសួងកិច្ចការនារី នៅថ្ងៃទី ១៧ ខែមីនានេះ បានចេញសេចក្តីថ្លែងការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា អតីតភរិយាលោក ឧកញ៉ាឌួង ឆាយ ដែលត្រូវមទម្លាក់គោរម្យងារមុនេះបន្តិច។

ក្រសួងកិច្ចការនារី អះអាងថា អំពើហិង្សាគ្រប់ទម្រង និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងក៏អំពាវនាវឲ្យជនរងគ្រោះ ស្វែងរកជំនួយពីអាជ្ញាធរមានសមត្ថកិច្ច អន្តរាគមនលើបញ្ហានេះ៕

ពិស្តារ៖

Leave a Reply

Your email address will not be published. Required fields are marked *