ព័ត៌មានជាតិ

ប្រមុខរដ្ធស្តីទី បញ្ចប់គោរមងារឧកញ៉ា ដួងឆាយ ក្រោយធ្លាយវីដេអូវ៉ាយភរិយាអតីត ផ្អើលពេញហ្វេសប៊ុក

ភ្នំពេញៈ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី ១៦ ខែមីនា​ឆ្នាំ​២០២១​បានធ្វើ​លិខិតស្នើ​សុំ​ទៅ​សម្ដេច​វិបុល​សេនា​ភក្តី​សាយឈុំ​ប្រមុខរដ្ឋស្តីទី​ដោយ​ស្នើសុំ​បញ្ចប់​គោរមងារ​ឧកញ៉ា​ពី​ឧកញ៉ា ដួង ឆាយ ។ នេះ​បើ​យោងតាម​លិខិត​របស់​សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ទូលថ្វាយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ១៧ ខែមីនា​នេះ​។​

សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ បានទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា “​ទូលព្រះបង្គំជាខ្ញុំ សូម​ព្រះ​រាជានុញ្ញាត​ទូលថ្វាយ​ព្រះករុណា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ទ្រង់​ព្រះរាជ​មេត្តា​ជ្រាបថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​សំណើ​លេខ ២១០ លស ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ មក​ទូលព្រះបង្គំជាខ្ញុំ ដើម្បី​ស្នើសុំ​បញ្ចប់​គោរមងារ ឧកញ៉ា ពី​ឧកញ៉ា ឌួង ឆាយ​។​

​អាស្រ័យ​ដូច​បាន​ក្រាបបង្គំ​ទូលថ្វាយ​ខាងលើ សូម​ព្រះករុណា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ទ្រង់​ព្រះរាជ​មេត្តាប្រោស​ប្រទាន​ព្រះរាជតម្រិះ​ដ៏​ខ្ពង់ខ្ពស់ ដោយ​ព្រះរាជហឫទ័យ​អនុគ្រោះ​”​។​
​គួររំលឹកថា រឿងរ៉ាវ​ឈានទៅដល់​ការដក​ងារ​ជា​ឧកញ៉ា​ពី​លោក ដួង ឆាយ គឺ​បន្ទាប់ពី​ការ​លេច​ធ្លាយ​ឃ្លី​ប​វីដេអូ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បង្ហាញថា លោក​ដួង​ឆាយ បាន​ប្រើ​អំពើហិង្សា​ទៅលើ​អតីត​ភរិយា​របស់លោក​៕​

Leave a Reply

Your email address will not be published. Required fields are marked *