ព័ត៌មានជាតិ

ផលិតករ ហ៊ុយ យ៉ា​ឡេង ចេញមុខ​សុំទោស​ថ្នាក់​ដឹកនាំ​សមាគម​រួមគ្នា​អភិវឌ្ឍន៍​ដើម្បី​សន្តិភាព​

លោក ហ៊ុយ យ៉ា​ឡេង ដែលជា​ផលិតករ​ភាព​យន្ត​ល្បីឈ្មោះ​និង​កំពុង​ទទួលបាន​ការគាំទ្រ​តាមរយៈ​រឿង ដើម្បី​កូន​ បាន​ចេញមុខ​សុំទោស​ជា​សា​ធារណៈដល់​ថ្នាក់ដឹកនាំ សមាគម​រួមគ្នា​អភិវឌ្ឍន៍​ដើម្បី​សន្តិភាព នូវ​កំហុសឆ្គង​របស់ខ្លួន​។​

ការចេញមុខ​សុំទោស​ពី​សំណាក់​លោក ហ៊ុយ យ៉ា​ឡេង ដោយ​ភ្លាមៗ​នោះ​បន្ទាប់ពី​លោក​បាន​យក Logo​របស់​សមាគម​រួមគ្នា​អភិវឌ្ឍន៍​ដើម្បី​សន្តិភាព​មក​ប្រើ​លើ​Posteផ្សព្វផ្សាយ​កម្មវិធី យុទ្ធនាការ​ម្នាក់​១​ដុល្លារ​ចែករំលែក​គោរព​ដឹងគុណ​ដក់​វិរៈគ្រូពេទ្យ​កម្ពុជា ដើម្បី​ទ្រទ្រង់​ដល់សកម្មភាព​របស់​TY DA​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សាភិបាល ​របស់​សមាគម​រួមគ្នា​អភិវឌ្ឍន៍​ដើម្បី​សន្តិ​ភាពជា មុន​។​

លោក​បន្តថា​គោលបំណង​របស់លោកក្នុងការ​រៀបចំ​យុទ្ធ​នាការ​នេះ ​គឺ​ដើម្បីផ្សព្វផ្សាយ​ចែករំលែក​គោរព​ដឹងគុណ​ដល់​វិ​រៈគ្រូពេទ្យ​កម្ពុជា​ទាំងអស់​។​ ដូច្នេះ​សូម​ថ្នាក់ដឹកនាំសមាគម​រួមគ្នា​អភិវឌ្ឍន៍​ដើម្បី​សន្តិភាព មេត្តា​អភ័យទោស​ដល់​រូបលោកផង​។​

សូម​ជម្រាប​ដែរ​ថា ​ថ្មីៗ​នេះ​លោកស្រី ពេ​ជ ចន្ទ​មុន្នី ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជនស​ម្តេច​តេ​ជោ​(TYDA)​ក៏បាន​ប្រកាស​ច្រានចោល​ការចុះផ្សាយ​ពាក់ព័ន្ធ​យុទ្ធនាការ​១​ដុល្លារ​សម្រាប់​វិ​រៈ គ្រូពេទ្យ​កម្ពុជា​ដោយ​លោកជំទាវ​បាន​បញ្ជាក់ថា TYDA មិនមាន​យុទ្ធនាការ​បែបនេះ​ឡើយ​៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *