ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា ចាត់ក្រុមការងារមនុស្សធម៌នាំយកអំណោយទៅប្រគល់ជូនលោកតាអាយុ៩៣ឆ្នាំដើម្បីសម្រួលជីវភាព ក្រោយភ្លើងឆេះផ្ទះគាត់

ដោយបានទទួលព័ត៌មានពីបណ្តាញសង្គមកាលពីពេលថ្មីៗនេះ គឺលោកតា ពេញ ម៉ៅ អាយុ ៩៣ ឆ្នាំជាទុរគតជន គ្មានទីពឹងរស់នៅក្នុងផ្ទះខ្ទមចាស់មួយខ្នងក្នុងភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយជាអកុសល ខ្ទមរបស់លោកតាទទួលរងគ្រោះអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ខណៈពេលលោកតាដាំបាយ ហើយខ្យល់ឆាបជញ្ជាំង។ ទើបនារសៀលថ្ងៃទី ១៥ខែមីនាឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និង លោកជំទាវ ហ៊ុន ម៉ាណា បានចាត់អោយលោក ជិន ប៊ុនធឿន និង ក្រុមការងារមនុស្សធម៌នាំយកអំណោយទៅប្រគល់ជូនលោកតា ពេញ ម៉ៅ ដើម្បីសម្រួលក្នុងជីវភាពបានមួយរយៈ។
អំណោយដែលបានផ្តល់ជូនគ្រួសារនេះរួមមាន៖ ថវិកាចំនួន ៥០ម៉ឺនរៀល, គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ក្នុងផ្ទះបាយមួយឈុតធំជូនលោកតាដើម្បីសម្រួលក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់។
សព្វថ្ងៃនេះ លោកាតា ពេញ ម៉ៅ មានសុខភាពកាន់តែទ្រុឌទ្រោមពុំអាចធ្វើការងារអ្វីបានឡើយ ដោយរស់តែម្នាក់ឯង ទើបអ្នកជិតខាងរស់នៅក្នុងមូលដ្ឋានក្បែរគ្នា មានចិត្តអាណិអាសូរជួយចិញ្ចឹមអោយបាយទឹកលោកតាហូបប្រចាំថ្ងៃ ពេលខ្លះគាត់បានទៅជួយការងារនៅឯវត្តក្នុងភូមិ ៕
+5
93
3 Comments
7 Shares
Like

Comment
Share

Leave a Reply

Your email address will not be published. Required fields are marked *