ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង បញ្ជាឱ្យលោកស្រី លាង ហ៊ឹម កាយអាចម៍ដីចេញពីទីតាំងដែលចាក់រំលោភចូលព្រែកព្រៃកោងកាងនៅតំបន់ចីរភាព ក្នុងរយៈពេល១សប្តាហ៍

ក្រោយពីរដ្ឋបាលស្រុកមណ្ឌលសីមា បានទទួលសេចក្តីជូនដំណឹងរបស់រដ្ឋបាល ខេត្តកោះកុង ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ស្តីពីការចាក់អាចម៍ដីរំលោកចូលចំណីព្រែកក្នុងតំបន់ចីរភាពព្រៃកោងកាង ស្ថិតនៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ឃើញថាការចាក់អាចម៍ដីការចាក់អាចម៌ រំលោកចូលចំណីមាត់ព្រែកព្រៃកោងកាង ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ។

លោកបានបន្តថា ផ្ទៃដីដែលលោកស្រី លាង ហុឹម បានចាក់អាចម៌ដីរំលោភចូលមាត់ព្រែកព្រៃកោងកាងនេះ មានទំហំ ៣,៣០២ម៉ែត្រការ៉េ ដែលស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាព ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដែលបង្កើតឡើងដោយអនុក្រិត្យលេខ១៧៩ អនក្រ.បក។

លោកបានបញ្ជាក់ថា ដោយមានការចុះត្រួតពិនិត្យជាកស្តែងរបស់ក្រុមការងារស្រុកមណ្ឌលសីមា នៅម៉ោង១០ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម្សិលមិញ លោកស្រី លាង ហុឹម បានយល់ព្រមយកគ្រឿងចក្រមកកាយអាចម៌ដី ដែលបានចាក់រំលោភចូលចំណីព្រែកព្រៃកោងកាងវិញហើយ។

បើតាមលោកស្រី លាង ហុឹម បានឱ្យដឹងថា គាត់យល់ស្រប និងទទួលកំហុសដែលអាជ្ញាធរបានរកឃើញថាគាត់បានចាក់អាចម៌ដីរំលោភចូលចំណីព្រែកព្រៃកោងកាង ជាតំបន់ចីរភាពជាសម្បត្តិរដ្ឋ លោកស្រីនឹងធ្វើការកាយអាចម៌ដីដែលចាក់រំលោភចូលចំណីមាត់ព្រែកព្រៃកោងកាងវិញឱ្យដូចសភាពដូចដើមដោយមិនប្រកែក ហើយសន្យាថានឹងធ្វើការទិញកូនដើមកោងកាងដាក់ដាំជូនរដ្ឋឡើងវិញ៕

 

Leave a Reply

Your email address will not be published. Required fields are marked *