ព័ត៌មានជាតិ

ចៅក្រមសេុីបសួរ លោក កូយ សៅ ចេញ​ដីកា​សម្រេច​ឃុំ ខ្លួន​ លី ស៊ីវ​ហ៊ុ​ង ដាក់ពន្ធនាគារជាបណ្ថោះអាសន្ន

ភ្នំពេញ÷ លោក គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សា លាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់​នា​ល្ងាច​ ថ្ងៃទី23មីនា ឆ្នាំ​2021នេះថា ស្ត្រី​ម្ចាស់​សែក​ស្អុយ​ជាង​2លានដុល្លារ ត្រូវ
បានចៅក្រមសេុីបសួរ លោក កូយ សៅ ចេញ​ដីកា​សម្រេច​ឃុំ
ខ្លួនដាក់ពន្ធនាគារជាបណ្ថោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពីបទ« មិន​បំពេញ​កត​ព្វ​កិច្ច​ចំពោះ​ឧបករណ៍​ជួញដូរ​បាន »។

ជនសង្ស័យ​ដែល​តុលាការ​ឃុំខ្លួន មានឈ្មោះ លី ស៊ីវ​ហ៊ុ​ង អា យុ33ឆ្នាំ មុខរបរ​ ជាពាណិជ្ជករនាំសម្ភារៈជាគ្រឿងតុបតែង​ផ្ទះ បាយ មកពី​ប្រទេស​កូរ៉េ នឹងមាន​អាស័​យ​ដ្ឋា​ន​ ស្នាក់នៅភូមិ4 សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជ​ធានី​ភ្នំពេញ។

មូលហេតុបណ្តាលឲ្យសមត្ថកិច្ចនាំខ្លួនពាណិជ្ជករ​វ័យក្មេង​រូបនេះ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ដើមបណ្តឹង​ឈ្មោះ ហេង ស្រី​ពៅ បាន​ទៅ​ដាក់ ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្តឹង​ពី​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តាមពាក្យបណ្តឹងបានបញ្ជាក់ថា ជនរងគ្រោះ​បាន​ស្គាល់ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តាមរយៈ​មិត្តភក្ដិ​រយៈពេល​ជាង​5ឆ្នាំ

ក្រោយពី​បាន​ស្គាល់ នឹង​រាប់អាន​គ្នា​មក ឈ្មោះ លី ស៊ីវ​ហ៊ុ​ង តែងតែ​បង្ហាញ​ពីមុខ​របរ​រកស៊ី​ នាំចូលនូវសម្ភារៈផ្ទះបាយទំ នើបៗ មកពី​ប្រទេស​កូរ៉េ ដូចជា ចាន ឆ្នាំង នឹង​ គ្រឿងជ័រច្រើនប្រភេទ យកមក​បោះ​ដុំ នឹង​លក់រាយ​លើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា។ លុះ​អំឡុង​ខែតុលា ឆ្នាំ2017 ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ក៏បាន​ទៅរក​ខ្ចីប្រាក់​ដើមបណ្តឹង​ចំនួន​40ម៉ឺនដុល្លារអាមេរិក ដើម្បី​យកទៅ​ធ្វើ​ដើមទុន​វិយោគ បន្ថែម​លើ​មុខរបរ​នោះ។

ជាង​5ឆ្នាំកន្លងមកនេះ ដោយ​យល់​ឃើញ​ថា លី ស៊ីវ​ហ៊ុ​ង ជា​មនុស្ស​រាប់អាន​គ្នា នឹង​ពាណិជ្ជករ​ម្នាក់​គួរ​ឲ្យ​ជឿទុកចិត្តលើ​មុខ​ជំនួញ​របស់គាត់ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ឲ្យ​ឈ្មោះ លី ស៊ីវ​ហ៊ុង ខ្ចីប្រាក់។ ក្រោយពេល លី ស៊ីវ​ហ៊ុ​ង បាន​ខ្ចី​ប្រាក់​ពី​ជនរ​ងគ្រោះ​យក​ទៅ​ប្រកបមុខរបរ​រកស៊ី​ហើយ ជ​នស​ង្ស័យ​តែងតែ​យក​ប្រាក់​នោះ មក​ទូទាត់​ឲ្យ​ដើម​បណ្តឹង​វិញ​ដោយ​គ្មាន​ផល​លំបាក​ទេ ទង្វើ​ទាំង​អស់​នោះ​ហើយ​បាន​ធ្វើ​ឲ្យ​ជន​រង គ្រោះ​កាន់​តែ​មាន​ទំនុកចិត្ត។

លុះដល់​អំឡុង​ឆ្នាំ2020 ឈ្មោះ លី ស៊ី​ហ៊ុ​ង បាន​បានទៅសុំខ្ចីប្រាក់ពីជនរងគ្រោះជាង1លាន (155.597.1)ដុល្លារ​អាមេ រិកទៀត ពេលនោះ​ជនរងគ្រោះ​ក៏​យល់ព្រម​ឲ្យ​ខ្ចី​ដែរ ដែល​ជន សង្ស័យបានអះអាង ធ្វើ​កិច្ចសន្យាធានា នឹង​ទទួលស្គាល់​លើ​បំណុល​ទាំងអស់នោះ​ផងដែរ ។

បន្ទាប់មក​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ចេះតែ​ទៅ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង​បន្តទៀត ដែល​បំណុល​ចាស់​មិនទាន់បាន​សង​មកវិញ​ផង សរុប​ទាំង​បំណុល​ថ្មី​ប្រមាណ​ជាង​២2លាន (212.520.0)​
ដុល្លារអាមេរិក ខណៈ​ពេលនោះ​ជនសង្ស័យ​ក៏បាន​ចេញ​មូល ប្បទានប័ត្រ (​សែក​)​ ចំនួន​13សន្លឹក ឲ្យ​ជនរងគ្រោះ​ទៅ​បើ​ក នៅធនាគារមួយ នឹង​2សន្លឹក ទៅ​បើ​កនៅ​ធនាគារ​មួយទៀត ដោយបាន​កំណត់​ថ្ងៃខែ​ត្រឹមត្រូវ ដែល​សែក​នី​មួយៗ មាន​ដាក់​ចំនួន​ទឹកប្រាក់​ខុសៗគ្នា នឹង​កាលបរិច្ឆេទ​ឲ្យ​ទៅ​បើកប្រាក់​នោះ​ក៏​ខុស​ថ្ងៃខែ​គ្នា​ដែរ ។ លុះដល់​ថ្ងៃ​កំណត់​ជនរងគ្រោះ​បាន​យក​សែក​ទាំង​15សន្លឹក ដែល​ចេញ​ដោយ​ឈ្មោះ លី ស៊ី​ហ៊ុ​ង នោះ ទៅ​បើ​កនៅ​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​មកវិញ​ថា មូលប្បទានប័ត្រ​ទាំងនេះ​ពុំ​មាន​សាច់ប្រាក់​ទេ ពោល​គឺជា​សែក​ស្អុយ​ទាំងអស់។

ក្រោយពេល​ធនាគារ​បញ្ជាក់​មក​វិញ​ដូច្នេះ​ហើយ ជនរងគ្រោះ​ក៏បាន​ទាក់ទង​ទៅ​ជនសង្ស័យ​ឈ្មោះ លី ស៊ីវ​ហ៊ុ​ង ដើម្បី​ជួប​គ្នា​ដោះស្រាយ​ចំពោះ​បំណុល​នោះ​វិញ ប៉ុន្តែ​ជនសង្ស័យ​បាន​សន្យា​ថ្ងៃនេះ​ថ្ងៃនោះ នឹង​ដល់​ដំណាក់កាល​ចុងក្រោយ​ជ​ន​សង្ស័យ​បាន​ប្លុក​លេខ​ទូរស័ព្ទ​ជនរងគ្រោះ​ មិនអាចឲ្យទាក់
ទងបាន នឹងចេតនាគេចវេះពីបំណុលនោះទៀតផង។

អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ ទើប​ជនរងគ្រោះ​បាន​ដើរ​ទៅ​រក​ផ្លូវច្បាប់ ដើម្បីឲ្យ​ជួយ​ចាត់ការ​លើ​សំណុំ​រឿង​នេះជា​បន្តបន្ទាប់​រហូតដល់​តុលាការ​ដ​ម្រេច​ឃុំខ្លួន​ម្ចាស់​សែក​ស្អុយនេះ

Leave a Reply

Your email address will not be published. Required fields are marked *