ព័ត៌មានជាតិ

អតីតប្រធានមន្ទីរដែនដីខេត្តបន្ទាយមានជ័យប្តឹងលោក ផែង វណ្ណៈ ចំនួន៤បទល្មើសនិងទារសំណង១០ម៉ឺនដុល្លារ

រាជធានីភ្នំពេញ÷ លោក ប្រាក់ ប៉ូលី អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាទីប្រឹក្សាក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចប្តឹងលោក ផែង វណ្ណៈ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចំនួន៤បទល្មើស ដោយទារសំណងជំងឺចិត្ត ១០ម៉ឺនដុល្លារ។

ក្នុងពាក្យបណ្តឹងដាក់ចូលសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ លោក ប្រាក់ ប៉ូលី បានប្តឹងលោក ផែង វណ្ណៈ ពីបទញុះញង់ឱ្យមានការរើសអើង, បទបរិហាកេរ្តិ៍ជាសាធារណៈ, បទប្រមាថ និងបទស្ថានទម្ងន់ ទោស នៃបទប្រឆាំងនឹងអ្នករាជការសាធារណៈ និងបទកំហែ ងហែកកេរ្តិ៍ និងស្ថានទម្ងន់ទោស។

ក្នុងពាក្យបណ្តឹងនេះលោក ប្រាក់ ប៉ូលី បានបញ្ជាក់ថា ការប្តឹងធ្វើឡើងបន្ទាប់ពីលោក ផែង វណ្ណៈ បានផ្សាយអត្ថបទចំនួនពីរនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើទំព័រហ្វេសប៊ុក Pheng Vannak News។

អត្ថបទទាំងពីរនេះ លោក ផែង វណ្ណៈ បានសរសេររៀបរាប់ថា អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី ស្នើតែងតាំងលោក ប្រាក់ ប៉ូលី ជាអភិបាលរងខេត្ត។ លោក ផែង វណ្ណៈ បានលើកឡើងថា លោក ប្រាក់ ប៉ូលី មានឪពុកធម៌ជាឧបនា យករដ្ឋមន្ត្រី ទើបរូបលោកត្រូវបានស្នើធ្វើជាអភិបាលរងខេត្ត ទោះបីលោកធ្លាប់សាងកំហុសនៅក្នុងខេត្ត ពេលកាន់តំណែងជាប្រធានមន្ទីរដែនដីខេត្តក៏ដោយ។

ក្នុងពាក្យបណ្តឹងដដែលនេះ លោក ប្រាក់ ប៉ូលី បានរៀបរាប់ទៀតថា ក្រៅតែវាយប្រហារលោកលើព័ត៌មានតែងតាំងជាអភិ បាលរងខេត្តទៅនៅក្នុងគ្រប់ការផ្សាយផ្ទាល់លោក ផែង វណ្ណៈ បាននិយាយដៀមដាម និងបានចោទប្រកាន់ និងញុះញង់ឱ្យមានការរើសអើងមកលើរូបលោកថាជាជនជាតិចាម ក្បត់សា សនា និងលួចស៊ីសាច់ជ្រូកជាដើម។

លោក ប្រាក់ ប៉ូលី បានអះអាងថា ការពិតរូបលោកមិនដែលហ៊ានរំលោភបំពានម្ដងណាសោះចំពោះសាសនាលោកនោះឡើយ។ លោកបានចាត់ទុកការលើកឡើង របស់លោក ផែង វណ្ណៈ ជាការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរចំពោះរូបលោក និង សាសនាឥស្លាម ក៏ដូចជាសហគមន៍ឥស្លាមទាំងមូលផងដែរ ដែលលោកមិនអាចទទួលយកបានឡើយចំពោះការប្រ មាថមើលងាយនេះ។

លោក ប្រាក់ ប៉ូលី បានបញ្ជាក់ទៀតថា ការផ្សាយព័ត៌មាននេះ គឺជាព័ត៌មានបំផ្លើសបំប្លៃ ព័ត៌មានបំប៉ោង ព័ត៌មានគ្មានការពិត និងជាព័ត៌មានក្លែងក្លាយបែបបំពុលសង្គម និងញុះញង់ឱ្យមា នការរើសអើងមកលើរូបលោក។ ជាព័ត៌មានដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំបាទ និងថ្នាក់ ដឹកនាំយ៉ាងធ្ងន់ធ្ងរបំផុត។

ក្នុងពាក្យបណ្តឹង លោក ប៉ូលី បានសំណូមពរឱ្យផ្តន្ទាទោសលោក ផែង វណ្ណៈ តាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត។ លោក ប្រាក់ ប៉ូលី បានទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ ពីលោក ផែង វណ្ណៈ។

សូមបញ្ជាក់នៅពេលថ្មីៗនេះ លោក ផែង វណ្ណៈ ក៏ត្រូវបានក្រសួងធម្មការ និងសាសនា និងសាលាខេត្តសៀមរាប ប្តឹងផងដែរ។ ក្រសួងធម្មការ និងសាសនា ប្តឹងទៅកាន់សាលា ដំបូងខេត្តកណ្តាល ពីបទប្រមាថព្រះសង្ឃ និងព្រះពុទ្ធសាស នា ខណៈសាលាខេត្តសៀមរាប ប្តឹងទៅសាលាដំបូងខេត្តសៀ មរាប ពីការប្រមាថមន្ត្រីរាជការសារធាណៈ៕

Leave a Reply

Your email address will not be published. Required fields are marked *