ព័ត៌មានជាតិ

នគរបាល​ប៉ុស្តិ៍​ឃ្មួញ ឃាត់ខ្លួន​ជនសង្ស័យ ២ នាក់ ករណី​ចេញ​សែក គ្មាន​សាច់ប្រាក់ ជាង ១ ម៉ឺន​ដុល្លារ

ភ្នំពេញៈ កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃ្មួញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន ជនសង្ស័យ ២ នាក់ ករណី​រំលោភ​លើ​ទំនុកចិត្ត (​ចេញ​សែក​គ្មាន​សាច់ប្រាក់​) នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១១ ព្រឹក នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​បេតុង​លាយ​ស្រេច ជ្រេ​ហ្គ​ន ផ្លូវ​១០១៩ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។

​តាម​ប្រភពព័ត៌មាន​ពី នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថាៈ ជនសង្ស័យ ២ នាក់​នេះ រួមមានៈ ១-​ឈ្មោះ គ្រី គីម​លាង ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ អចលនទ្រព្យ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ (​គ្មាន​សារធាតុ​ញៀន​) និង​ទី​២-​ឈ្មោះ ភាគ ផានី​ន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​អង្គការ​សមាគម ខ្មែរ​កម្ពុជា​ក្រោម ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ស្រែ​ដូន​តូច សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ (​គ្មាន​សារធាតុ​ញៀន​)​។​

​ប្រភព​ដដែល បាន​បន្តថាៈ ដោយសារតែ​ជនសង្ស័យ ខាងលើនេះ បានចេញ​សែក​គ្មាន សាច់ប្រាក់ ចំនួន ១៣.០០០ ដុល្លារ ឲ្យ​ទៅ​ជនរងគ្រោះ ឈ្មោះ ង៉ែត ចំរើន ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​បេតុង​លាយ​ស្រេច ជ្រេ​ហ្គ​ន ស្នាក់​នៅក្នុង​ក្រុមហ៊ុន បេតុង​លាយ​ស្រេច ជ្រេ​ហ្គ​ន ផ្លូវ​បេតុង ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ។ ចំណែក សម្ភារៈ​បាត់បង់ រួមមាន លុយ ១៣.០០០ ដុល្លារ , សម្ភារៈ​បន្សល់ទុក សែក​គ្មាន​សាច់ប្រាក់ ២ សន្លឹក ស្មើនឹង ១៣.០០០ ដុល្លារ ។ បច្ចុប្បន្ន ជនសង្ស័យ បាន​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន នគរបាល ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *