ព័ត៌មានជាតិ

បុគ្គលក្លែងត្រា និងហត្ថលេខាសម្ដេចក្រឡាហោម ស ខេង និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បោកប្រាស់ ពលរដ្ឋរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាល ត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ

ខេត្តពោធិ៍សាត់÷ បុគ្គលម្នាក់ដែលក្លែងត្រា និងហត្ថលេខាសម្ដេ ចក្រឡាហោម ស ខេង និងយកឈ្មោះលោកឧត្តមសេនីយ៍ ឯក ឡុង ហាបាណា អគ្គនាយករងអន្ដោប្រវេសន៍ បោកប្រា ស់ប្រជាពលរដ្ឋរឿងរត់ការចូលក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចាប់ ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត។

បុគ្គលដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធការក្លែងត្រា និងហត្ថលេ ខាសម្ដេចក្រឡាហោម ស ខេង និងយកឈ្មោះលោកឧត្តម សេនីយ៍ឯក ឡុង ហាបាណា ដើម្បីបោកប្រាស់ប្រជាពលរដ្ឋនោះ ឈ្មោះ មុំ អស្សនី អាយុ៤៥ឆ្នាំ ត្រូវបានចាប់ខ្លួននៅថ្ងៃ ទី១០ ខែមីនាកន្លងទៅ។

ប្រភពព័ត៌មានបានបន្ដទៀតថា បុគ្គលរូបនេះ ក៏ត្រូវបានលោក សុន នាថធាវី ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តពោធិ៍សា ត់ចេញដីកាបង្គាប់ឲ្យឃុំខ្លួនរួចរាល់ហើយផងដែរ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ក្រោមបទចោទ « ឆបោកមានស្ថានទម្ងន់ ទោស និងក្លែងបន្លំឯកសារសាធារណៈប្រព្រឹត្តនៅស្រុកក្រគរ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ »។

សូមរំលឹកថា បុគ្គលឈ្មោះ មុំ អស្សនី ត្រូវបានកម្លាំងនគរបា លស្រុកក្រគរ ខេត្តពោធិ៍សាត់ ចាប់ខ្លួននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ តាមបទបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់។

នៅចំពោះមុខសមត្ថកិច្ច ដោយជនសង្ស័យបានធ្វើការសារភា ពថា ខ្លួនពិតជាបានឆបោកដោយសំអាងថាខ្លួនជា លោកឧត្ត មសេនីយ៍ឯក ឡុង ហាបាណា និងក្លែងបន្លំឯកសារសាធារ ណៈពិតមែន ជាមួយសកម្មភាពឆបោកដោយខ្លួនបានសន្យាថា នឹងជួយឲ្យចូលក្របខណ្ឌនគរបាលជាតិ ក្នុងម្នាក់យក ១២,០០០ដុល្លារ។ លោកឧត្តមសេនីយ៍ឯក ឡុង ហាបាណា មិនមានពាក់ព័ន្ធជាមួយរាល់សកម្មភាពនានា ដែលជន
សង្ស័យខាងលើបានប្រព្រឹត្តឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *