ព័ត៌មានជាតិ

ជ្រះថ្លា​ណាស់! ព្រះតេជព្រះគុណ​ឌួង ឆាយ បរិច្ចាគ​១​ម៉ឺន​ដុល្លារ​ក្នុង​ការ​ចូលរួម​ទិញ​មន្ទីរពេទ្យ​នគរ​ទេព ហើយ​មាន​សង្ឃដីកា បញ្ជាក់​ច្បាស់​ៗ​ថា…

 

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហាជន​ បាន​ជ្រាប​រួចមកហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា ​​បាន​ទិញ​យក​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ឈ្មោះ «​នគរ​ទេព​» មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ប្តូរ​ឈ្មោះថា​ជា​មន្ទីរពេទ្យ «​ហ្លួង​ម៉ែ​» វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរបញ្ជាក់ថា បន្ទាប់ពី​ទិញ​រួចរាល់ ម្ចាស់​មន្ទីរពេទ្យ​នគរ​ទេព នឹង​យក​ថវិកា​ពី​ការ​លក់​នេះ​ទៅ​សាងសង់​មន្ទីរពេទ្យ «​នគរ​ទេព​» ថ្មី​មួយទៀត​។ មន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជា​សហ​ស្ថាបនិក​មួយរូប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងាក​មក​សប្បុរសជន​ជាច្រើន ក្រោយ​ទទួលដំណឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា ទិញយក​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ឈ្មោះ «​នគរ​ទេព​»​រួចមក ក៏បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជា​បន្តបន្ទាប់ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការទិញ​មន្ទីរពេទ្យ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងចំណោម​សប្បុរសជន​ជាច្រើន​នោះ ក៏មាន​ព្រះតេជព្រះគុណ​ឌួង ឆាយ ផងដែរ ដោយ​ព្រះអង្គ បាន​បង្ហោះ​រូបថត​ភ្ជាប់​ជាមួយ​លិខិត​ថ្លែងអំណរគុណ​របស់​សម្ដេច​តេ​ជោ នៅមុននេះ​បន្តិច អម​ដោយសារ​បែបនេះ​ថា «​ខ្ញុំព្រះករុណា​អាត្មាភាព ឌួង ឆាយ សូម​ប្រគេន​នូវ​សេចក្តី​ល្អ​ដែល​កើតចេញពី​សទ្ធា​ដ៏​ជ្រះថ្លា​នាពេលនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និង​ពេលកន្លងមក​សូម​ប្រគេន​ទូលថ្វាយ​ដល់​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះអង្គ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ញោមប្រុស ញោមស្រី គ្រប់ៗ​គ្នា​សូម​បាន​ចាក​ផុត​នូវ​ឧបទ្រពចង្រៃ​ទាំងឡាយ​ទាំងពួង សូម​ប្រកប​តែ​សេចក្តីសុខ សេចក្តី​ចម្រើន​គ្រប់ៗ​គ្នា​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ក្នុង​លិខិត​របស់​សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា «​ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំព្រះករុណា​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះតេជព្រះគុណ ដែល​បាន​ជួយឧបត្ថម្ភ​ថវិកា​ចំនួន​១០.០០០(​ដប់​ពាន់​) ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​សម្រាប់​ចូលរួម​ចំណែក​ក្នុង​ការទិញ​មន្ទីរពេទ្យ នគរ​ទេព ដែល​បច្ចុប្បន្ន កំពុង​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩ និង​ប្ដូរ​មក​ជា​ឈ្មោះ «​មន្ទីរពេទ្យ ហ្លួង​ម៉ែ​»​វិញ នៅ​ពេល​អនាគត​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *