ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង តែងតាំងលោកវរសេនីយ៍ឯក ម៉ម យ៉យ ជាប្រធានច្រកទ្វារអន្តោប្រវេសន៍ ច្រកព្រំដែនអន្តរជាតិបាវិត

នេះបើយោងតាមប្រកាស ស្ដីពីការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ របស់សម្ដេចក្រឡាហោមស ខេង ដែលទទួលបាននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។

លោក ខាត់ សារ៉ាត់ ដែលត្រូវជាប្អូនថ្លៃសម្តេចក្រឡាហោម ស ខេង បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ដោយរោគាពាធ។ លោក ខាត់ សារ៉ាត់ បានតស៊ូនឹងជំងឺរ៉ាំរ៉ៃរបស់គាត់រយៈពេលជាច្រើនឆ្នាំមកហើយ រហូតទៅព្យាបាលនៅក្រៅប្រទេស ក៏មិនបានធូរស្បើយដែរ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ម៉ម យ៉យ មកកាន់តំណែងជានាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាង១០ឆ្នាំមកហើយ រយៈកាលកន្លងមក លោកមានស្នាដៃល្អក្នុងការបំពេញការងារ ដោយចេះសហការជាមួយនឹងមន្ត្រីប៉ុស្តិ៍នៅច្រកទ្វារនេះ បានល្អប្រសើរផងដែរ៕

 

Leave a Reply

Your email address will not be published. Required fields are marked *