ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូនជនជាតិចិន ដែលគេចចេញពីកន្លែងចត្តាឡីស័កនៅខេត្តព្រះសីហនុ មកភ្នំពេញ ដោយចាប់ជនជាតិចិន4នាក់ និងខ្មែរ2នាក់

ខេត្តព្រះសីហនុ÷ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សី លា ខេត្តព្រះសីហនុ ដឹកនាំបញ្ជាដោយលោកអភិបាលស្រុកកំពង់សីលា កាលពីរសៀលថ្ងៃទី31 ខែមីនា ឆ្នាំ2021 បានឃាត់បានរថយន្តគ្រឿង ម៉ាកកូរូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 2G-7227 នៅចន្លោះគីឡូម៉ែត 152-153 ផ្លូវ បត់ចូលផ្លូវល្បឿនលឿនស្ថិតក្នុងភូមិស្ទឹងឆាយ ឃុំកំពង់សី លា ក្រោយពួកគេបានលួចគេចចេញពីការធ្វើចត្តាឡីស័កនៅខេត្តព្រះសីហនុ មកភ្នំពេញ។
នៅក្នុងរថយន្តមានគ្នា5នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ2 នាក់ និងបុរសជនជាតិចិន4នាក់ មានពាក់ឯកសណ្ឋានបន្លំធ្វើ ជាក្រុមការងារផ្លូវល្បឿនលឿន ហើយពួកគេត្រូវបានដឹកមក កាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនីតិវិធី។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជាលទ្ធផលការសាកសួរបុរសជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្តខាងលើ បានសារភាពថា ខ្លួនធ្វើតាម បញ្ជារបស់មេក្លោងបុរសជនជាតិខ្មែរម្នាក់ទៀត។ បន្ទាប់ពី
សាកសួររួច សមត្ថកិច្ចយើងបានធ្វើការស្រាវ យ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនបានបុរសជនជាតិខ្មែរ ដែលជាមេក្លោងយកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីបន្តនិតិវិធី។
ជនសង្ស័យទាំង6នាក់ មានឈ្មោះដូចខាងក្រោម៖
ទី1៖ ឈ្មោះ អ៊ឹង សេងល័ង អាយុ38ឆ្នាំ មុខរបរ អ្នកបកប្រែភាសាចិន និងអ្នកម៉ៅការដឹកគ្រោះក្រហមការដ្ឋានផ្លូវល្បឿនលឿន កាន់លិខិតឆ្លងដែនលេខៈ 050967845 មានទីលំនៅបច្ចុប្បន្ន ភូមិ1សង្កាត់2 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ទី2៖ ឈ្មោះ រ៉ា វណ្ណះ អាយុ31ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ទី3៖ ឈ្មោ Deng YuXin (តឹង អ៊ីស៊ីវ ) ភេទប្រុស អាយុ 23 ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EF1651430 បម្រើការងារ នៅភោជនីយ៍ដ្ឋាន សាស៊ាន ស្ថិតនៅភូមិ1 សង្កា ត់3 ក្រុងព្រះសីហនុ
ទី4៖ ឈ្មោះ WANG RUI (វ៉ាង រួយ) ភេទប្រុស អាយុ28ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងលេខៈ EE 4261410 បម្រើការងារនៅភោជនីយដ្ឋាន សាស៊ាន ស្ថិតនៅភូមិ1 សង្កាត់3 ក្រុងព្រះសីហនុ
ទី5៖ ឈ្មោះ Fang Chao (ហ្វាង ឆាវ) ភេទប្រុស អាយុ35 ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខៈ EH 1274335 មុខរបរធ្វើការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ3 សង្កាត់ 4 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
ទី6៖ ឈ្មោះ Zhang JinJun (ចាង ជិនជុន) ភេទប្រុស អា យុ37ឆ្នាំ កាន់លិខិតឆ្លងលេខៈ EG 9351663 មុខរបរ ធ្វើ ការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ3សង្កាត់4ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ។
វត្ថុតាងចាប់យកបានរួមមាន៖ រថយន្តមួយគ្រឿងម៉ាក ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 (មធ្យោ បាយធ្វើសកម្មភាព) និងរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2G-7227 (មធ្យោបាយធ្វើស កម្មភាព)។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបុរសជនជាតិខ្មែរ ដែលមេក្លោង បានសារភាពថា ខ្លួនធ្លាប់ដឹកជនជាតិចិន ពីភ្នំពេញមកខេត្តព្រះសីហនុ ចំនួន3លើករួចមកហើយដែល ៖
លើកទី១៖ ថ្ងៃទី27 ខែមីនា ឆ្នាំ2021 ជនសង្ស័យបានជិះរថ យន្តមួយគ្រឿងម៉ាកឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំ ពេញ 2T-8385 ដឹកជនជាតិចិនចំនួន2នាក់ ជិះតាមផ្លូវជាតិលេខ4 ចូលខេត្តព្រះសីហនុ
លើកទី2៖ ថ្ងៃទី28 ខែមីនា ឆ្នាំ2021 ជនសង្ស័យបានជិះរថ យន្តមួយគ្រឿងម៉ាក ឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំ ពេញ 2T-8385 ដឹកជនជាតិចិនចំនួន2នាក់ ជិះចូលតាមផ្លូវល្បឿន ពេលតាមផ្លូវបានប្រាប់ឲ្យជនជាតិចិនទាំង2នាក់ ពាក់ អាវចំណាំងផ្លាត ដើម្បីបន្លំធ្វើក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ចំណុចជិតបារ៉ាស់ត្រួតពិនិត្យ ជនសង្ស័យបានបិទភ្លើ ងរថយន្ត ហើយបើកយឺតៗ ពេលផុតបារ៉ាស់ត្រួតពិនិត្យទើបបើកភ្លើងវិញ ជិះចូលខេត្តព្រះសីហនុ។
លើកទី3៖ ថ្ងៃទី 30 ខែមីនា ឆ្នាំ2021 បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខៈ ភ្នំពេញ 2G- 7227 ដឹកជនជាតិចិនចំនួន2នាក់ និងឲ្យមិត្តភក្តិខ្លួនឈ្មោះ រ៉ា វណ្ណះ បានជិះរថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខៈ ភ្នំពេញ 2T-8385 ដឹកជនជាតិចិនចំនួន 4 នាក់ ជិះតាមផ្លូវល្បឿន ពេលតាមផ្លូវបានប្រាប់ឲ្យជនជាតិចិនទាំង6នាក់ ពាក់អាវចំណាំងផ្លាត ដើម្បីបន្លំធ្វើក្រុមការងារផ្លូវល្បឿនលឿន លុះជិះដល់ចំណុចជិតបារ៉ាស់ត្រួតពិនិត្យ ជន សង្ស័យបានបិទភ្លើងរថយន្ត ហើយបើកយឺត ពេលផុតបារ៉ាស់ទើបបើកភ្លើងវិញ ជិះចូលខេត្តព្រះសីហនុ។
ចំពោះជនសង្ស័យជនជាតិចិនទាំង4ខាងលើ បានសារភាពថា ពួកខ្លួនបានធ្វើចត្តាឡីស័ករួចហើយ ប៉ុន្តែពុំមានឯកសារភ្ជាប់មកជាមួយឡើយ ហើយពួកខ្លួនមានបំណងទៅភ្នំពេញ រួចបន្តដើម្បីត្រលប់ទៅប្រទេសចិនវិញ ។
ករណីនេះ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប ញ្ជាឲ្យកសាងសំណុំរឿងបញ្ជូនជនជាតិខ្មែរទាំង2នាក់ទៅ កា ន់តុលាការ ហើយសម្រាប់ជនជាតិចិនទាំងនោះត្រូវរៀបចំការបណ្តេញចេញពីប្រទេសកម្ពុជា ប៉ុន្តែពួកគេទាំង6នាក់ ត្រូវប ញ្ជូនទៅយកសំណាក ដើម្បីស្វែងរកជំងឺកូវីដ១៩ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *