ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងក្នុងនាមនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ និងក្នុងនាមនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានផ្ញើសារជូនពរប្រកបដោយសេចក្ដីអំណរសាទរ និងសោម នស្សរីករាយយ៉ាងក្រៃលែង គោរពជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ ជា ក្នុងឱកាសដ៏មង្គលថ្លៃថ្លានៃខួបចម្រើនជន្មាយុគម្រប់ ៧០ ឈានចូល ៧១ឆ្នាំ។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោ រពកោតសរសើរដ៏ស្មោះស្ម័គ្រ ចំពោះការដឹកនាំប្រកបដោយវីរ ភាពដ៏អង់អាច និង ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋ
មន្ត្រី ដែលតែងខិតខំយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ពុះពារ ជម្នះរាល់ឧបសគ្គ ក្នុងការដោះស្រាយនូវរាល់ការលំបា កគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមមុខនឹងការរាតត្បាតនៃជំងឺដ៏កាចសាហាវកូវីដ-១៩។
សម្ដេចឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រោមមគ្គុទ្ទេសក៍ប្រកប ដោយ ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គោលនយោបាយគន្លឹះលើវិស័យសំខា ន់ៗត្រូវបានកែលំអ និងវិធានការជាក់ស្តែងចាំបាច់នានា ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា សំដៅកាត់បន្ថយផលប៉ះពាល់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូច ជាគាំទ្រដល់សុខុមាលភាពសង្គម និងការរក្សាលំនឹងសេដ្ឋកិច្ចបានល្អប្រសើរ ក្នុងគោលដៅរួមចំណែកធានាបានរឹងមាំនូវសន្តិសុខ និងស្ថិរភាពជាតិ ដោយ ឈរលើស្មារតីតម្កល់ជាអា ទិភាពនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។
តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានគោរពបួងសួងគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំង ឡាយក្នុងលោក សូមតាមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសា ធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រម ទាំងក្រុមគ្រួសារ បានប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អា យុ វណ្ណៈ សុខៈ ពលៈ និងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *