ព័ត៌មានជាតិ

ក្រុមអ្នកបើកបររថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្រ្ទីស នាំគ្នាតវាបិទផ្លូវចូលជញ្ជីងថ្លឹងរថយន្ត ដោយសំអាងថា មន្ត្រីក្រុមការ ងារជញ្ជីងបានឃឹបឃឹតគ្នាជាប្រព័ន្ធ

ខេត្តបន្ទាយមានជ័យ÷ក្រុមអ្នកបើកបររថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្រ្ទីស ដែលនាំគ្នាតវាបិទផ្លូវចូលជញ្ជីងថ្លឹងរថយន្ត ព្រោះដឹកលើសជាង៥តោនល្មើសនិងច្បាប់កំណត់ ធ្វើការតវ៉ានៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៥ ផ្លូវចូលជញ្ចីងថ្លឹងរថយន្តកូនដំរី ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
ក្នុងនោះ អ្នកបរនិងព្រូរថយន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្រី្ទសបានប្រាប់ថា មូលហេតុដែលពួកគាត់ នាំគ្នាធ្វើការតវ៉ាយករថយន្តបិទផ្លូវចូលជញ្ជីងថ្លឹងរថយន្តកូនដំរី នេះព្រោះតែមន្ត្រីក្រុមការ ងារជញ្ជីងបានឃឹបឃឹតគ្នាជាប្រព័ន្ធ ព្រោះថារថយន្តដឹកទំនិ ញចេញពីក្រុមហ៊ុន ត្រូវបានថ្លឹងគឺគ្រប់ទម្ងន់កំណត់របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។
ក្រុមអ្នកបើកររថយន្តនិងព្រូឡានបានបញ្ជាក់ថា នៅពេលចូលថ្លឹងរថយន្តនៅជញ្ជីងកូនដំរីខេត្តបន្ទាយមានជ័យពេលឡើងថ្លឹងរថយន្តចោទថាដឹកលើសទម្ងន់ជាង៤៥តោន ពោលគឺលើ សជាង៥តោន ហើយទាំងពោលពាក្យដឹកលើសរហូត ដែល ប្រើពាក្យខុសពីជញ្ជីងតាមដងផ្លូវដ៍ទៃទៀតថាអោយដឹកលើ សតែម្តងទេ សុំអោយក្រសួងជំនាញត្រូវមានវិធានការក្រុមការងារជញ្ចីងថ្លឹងរថយន្តកូនដំរី។
លោក សុខ ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា មូលហេតុដែលមន្ត្រីជំ នាញជញ្ជីងថ្លឹងរថយន្តកូនដំរី ឃាត់រថយន្តក្រុមហ៊ុនដឹកជញ្ជូ នឥទ្រ្ទីស ដែលរថយន្តធុន NISSAN DIESEL.V1 ពាក់ស្លា កលេខ បាត់ដំបង 3A-1526 បានដឹកលើសទម្ងន់ ៤៥,០២០ គីឡូក្រាមលើស៥តោន២០គីឡូក្រាម ដែលច្បាប់អនុញ្ញាតិ ដឹកត្រឹមតែ៤០តោនប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា មូលហេតុដោយអ្នកបើកបរ និងព្រូរថយ ន្តក្រុមហ៊ុនដឹកជញ្ជូនឥទ្ទ្រីស បើកបរមិនគោរពទៅតាមស្លាក សញ្ញាកំណត់ល្បឿន5KM/h នៅក្នុងស្ថាននីយ៍ថ្លឹងរថយន្តអ្នកបើកបរ មិនសហការជាមួយមន្ត្រីដែលប្រចាំការនៅស្ថានី យ៍ ក្នុងការផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធផ្សេងៗ ក្រុមហ៊ុនដឹកជញ្ជូនឥទ្ទី្រស មិនអនុវត្តតាមតារាងកម្រិតទម្ងន់អតិបរិមា និងកម្រិតអនុគ្រោះមិនលើស៥% តាមប្រភេទរថយន្តទេ៕

Leave a Reply

Your email address will not be published. Required fields are marked *