ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​ ណែនាំក្រុមប្រឹក្សារដ្ឋបាល រាជធានី-ខេត្ត អំពីនីតិវិធីការសុំច្បាប់អវត្តមាន​ ពេលមានកិច្ចប្រជុំ

ភ្នំពេញ​​ ៖​ ក្រសួងមហាផ្ទៃ​ ធ្វេីការណែនាំដល់ក្រុមប្រឹក្សានៃរដ្ឋបាលរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ អំពីនីតិវិធីនៃការសុំច្បាប់អវត្តមាន​ ពីកិច្ចប្រជុំរបស់ប្រធាន​ និងសមាជិកក្រុមប្រឹក្សា​ នៃរដ្ឋបាលរាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ។

យោងតាមសេចក្ដីណែនាំរបស់​ ក្រសួងមហាផ្ទៃ​ នាពេលថ្មីៗនេះ​ បានឲ្យដឹងថា​ សេចក្តីណែនាំស្តីពីនីតិវិធីនៃការសុំច្បាប់អវត្តមានពីកិច្ចប្រជុំរបស់ប្រធាន និងសមាជិកក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានគោលបំណង​ ដូចជា​ ៖​ ផ្តល់នូវបែបបទ និងនីតិវិធីច្បាស់លាស់សម្រាប់ការសុំច្បាប់អវត្តមានរបស់ប្រធាន និងសមាជិក ក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងធានានិរន្តរភាពការងាររបស់ក្រុមប្រឹក្សា នៃរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕

Leave a Reply

Your email address will not be published. Required fields are marked *