ព័ត៌មានជាតិ

មហាសេដ្ឋីម៉ាឡេស៊ីប្រកាសបោះទុន១,៧៥ពាន់លានដុល្លារអភិវឌ្ឍន៍មជ្ឈ មណ្ឌលកម្សាន្តបំផុតនៅកម្ពុជា

ភ្នំពេញៈ លោក Tan Sri Dr Chen Lip Keong ដែលជាមហាសេដ្ឋីម៉ាឡេស៊ី និងស្ថាបនិកក្រុមហ៊ុនណាហ្គាខប ប្រកាសបោះទុន៥០ភាគរយ នៃទឹកប្រាក់សរុបចំនួន៣,៥ពាន់លានដុល្លារ (ឬស្មើនឹង១,៧៥ពាន់លានដុល្លារ) ដើម្បីអភិវឌ្ឍន៍ណាហ្គា៣ ដែលជ្ឈមណ្ឌលកម្សាន្តចំរុះដ៏ធំ និងល្បីល្បាញបំផុតនៅកម្ពុជា។

ការប្រកាសពីការវិនិយោគនេះ ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ក្នុងអំឡុងក្រុមហ៊ុនណាហ្គាខប ប្រកាសចាប់ផ្តើមការដ្ឋានសាងសង់ជាផ្លូវការ ដែលកំពុងដំណើរការយ៉ាងរលូន បន្ទាប់ពីត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពី២ឆ្នាំមុន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនបានឱ្យដឹងថា “លោក Tan Sri Dr Chen Lip Keong ជាមហាសេដ្ឋី និងស្ថាបនិកក្រុមហ៊ុនណាហ្គាខប នឹងរ៉ាប់រង៥០ភាគរយ នៃទឹកប្រាក់ចំនួន៣,៥ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍ណាហ្គា៣។ នៅសល់៥០ភាគរយទៀត នឹងមកពីជម្រើសមូលនិធិខាងក្នុង និងខាងក្រៅរបស់ណាហ្គាវើលដ៍”។

មករា ក្រុមកម្មករ បានចាប់ផ្តើមបុកគ្រឹះ សម្រាប់គម្រោងដ៏ធំមួយនេះ។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា៣ នឹងជាប៉មសណ្ឋាគារ កម្ពស់៧៥ជាន់។ ក្រុមអ្នកអភិវឌ្ឍគម្រោងនេះបានឲ្យដឹងថា “គម្រោងនេះ នឹងក្លាយជាអាគារខ្ពស់ជាងគេនៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់”។

គម្រោងដែលមានទំហំទឹកប្រាក់ចំនួន៣,៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារកម្ពស់៥២ជាន់ ចំនួនពីរផងដែរ។

នៅក្នុងបរិវេណនោះ នឹងមានប្លុកវេទិកាពហុមុខងារចំនួន១៧ជាន់ (ផលិតផលរចនា​​បថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈមណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដីចំនួន៤ជាន់ សម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ។

ណាហ្គា៣ នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត៣.០០០ ទៅលើមជ្ឈ​មណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។ ផ្ទៃដីសរុបសម្រាប់គម្រោងនេះមានទំហំ ៥០០,០០០ម៉ែត្រការ៉េ។ អ្នកអភិវឌ្ឍន៍អ្នកម៉ៅការ និងអ្នករចនា សម្រាប់គម្រោងនេះ នឹងសាងសង់ ស្របតាមស្តង់ដារអន្តរជាតិ។

ជាមួយគ្នានេះដែរ យីហោសណ្ឋាគារលំដាប់កំពូលពីរ នៅលើពិភពលោកគឺ JW Marriott និង Grand Hyatt ត្រូវបានជ្រើសរើស ដើម្បីគ្រប់គ្រងប៉មមួយចំនួន។

ក្រុមហ៊ុន Moody’s Investors Service Inc និង S&P Global Ratings Inc ដែលជាភ្នាក់ងារ វាយតម្លៃឈានមុខគេពីរនៅលើពិភពលោក បានយល់ព្រមគាំទ្រគម្រោងនេះរួចហើយ។

ណាហ្គាខប ដែលជាម្ចាស់កម្មសិទ្ធិណាហ្គា១ និងណាហ្គា២ បានដើរឈានមុខគេ ក្នុងការលើកស្ទួយមុខមាត់អន្តរជាតិរបស់ប្រទេសកម្ពុជា បង្កើតការងារជាច្រើន និងបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យទេសចរណ៍ក្នុងតំបន់។

នៅឆ្នាំ២០១៩ ណាហ្គាខប បានចូលរួមចំណែកប្រហែល២៧ភាគរយ នៃកំណើនទេសចរណ៍ក្នុងស្រុក និងប្រមាណ១,២ភាគរយ នៃផលិតផលក្នុងស្រុកនៅកម្ពុជា។ នេះបើយោងតាមតួលេខ ដែលចេញផ្សាយ ដោយវិទ្យាស្ថានជាតិស្ថិតិ

Leave a Reply

Your email address will not be published. Required fields are marked *