ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីកន្លែងបំពាក់ទូរស័ព្ទទាន់ហេតុការណ៍ចំនួន ១២០គ្រឿង នៅអគារ អគ្គស្នងការដ្ឋាននគរបាលជាតិ

រាជធានីភ្នំពេញ: ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានដឹកនាំក្រុមការងារ ត្រួតពិនិត្យទីកន្លែងដែលនឹងត្រូវបំពាក់ប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១១៧ ចំនួន ១២០ គ្រឿងបន្ថែមទៀត នៅមជ្ឈមណ្ឌលប្រចាំបញ្ជារ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលទូរស័ព្ទចំនួន ១២០ គ្រឿងនេះ ជាជំនួយឧបត្ថម្ភពីនិយ័តករកម្ពុជា នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងឱកាសចុះត្រួតពិនិត្យការងារនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំដល់ថ្នាក់ដឹកនាំនាយកដ្ឋានវិទ្យុទាក់ទង ដូចខាងក្រោម÷
ទី១-ត្រូវសិក្សា លើកផែនការឲ្យបានច្បាស់លាស់អំពីតម្រូវការឧបករណ៍ សម្ភារៈ បរិក្ខារ និងបច្ចេកទេស និងត្រូវសហការជាមួយនិយ័តករកម្ពុជា ដើម្បីអោយការរៀបចំបំពាក់ប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍នេះប្រព្រឹត្តដោយជោគជ័យ។
ទី២-ត្រូវរៀបចំធនធានមន្ត្រីដែលមានស្រាប់ ពិសេសការិយាល័យជំនាញរបស់នាយកដ្ឋាន និងមន្ត្រីជំនាញនៃនាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ដូចជំនាញចរាចរណ៍ អគ្គិភ័យ…រួមជាមួយមន្ត្រីដែលចេះភាសារបរទេស ដើម្បីយកមករៀបចំក្នុងក្រុមវេនប្រចាំការ។
ទី៣.ត្រូវចាត់តាំងមន្ត្រីថ្នាក់អនុប្រធាននាយកដ្ឋាន ១ ឬ ២ នាក់ ដើម្បីប្រចាំការតាមវេននីមួយៗ
ទី៤.បណ្តុះបណ្តាមន្ត្រីនៅនឹងកន្លែង ដោយត្រូវមានមន្ត្រីរង់ចាំទទួលទូរស័ព្ទពីប្រជាពលរដ្ឋ តាមរយ:ប្រព័ន្ធទូរស័ព្ទ ១១៧ ទាក់ទងសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ដោយសម្របសម្រួលជាមួយអង្គភាពនានា សំដៅដោះស្រាយ បំភ្លឺឆ្លើយតប ឲ្យបានទាន់សភាពការណ៍។ ដោយឡែក ពាក់ព័ន្ធនឹងកូវីដ-១៩ សូមណែនាំប្រជាពលរដ្ឋឲ្យទំនាក់ទំនងទៅទូរស័ព្ទទាន់ហេតុការណ៍ ១១៥ របស់ក្រសួងសុខាភិបាល។

Leave a Reply

Your email address will not be published. Required fields are marked *