ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបបទល្មើសនេសាទ បណ្តាលអោយបទល្មើសបុរសម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់:​ បុរស​ម្នាក់រ​បួស​ធ្ងន់​បន្ទាប់ពី​សម​ត្ថ​កិច្ច​និង​ក្រុម​ជនល្មើស​ប៉ះគ្នា​មួយ​ប្រ៉ា​វ​កាលពី​ម៉ោងជាង​យប់​ថ្ងៃទី​៧​ខែមេសា​ម្សិលមិញ​នៅលើ​ទឹក​បឹង​ទន្លេសាប​ត្រង់ចំណុច​ក្នុង​កន្លែង​អភិរក្ស​ជលផល​អតីត​ឡូត៍​នេសាទ​លេខ​៦​ស្ថិតនៅ​ភូមិ​កោះ​ក្អែក ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់។

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់​បានឱ្យដឹង​ថ្ងៃទី​៨​មេសា​នេះ​ថា​អ្នករងរបួស​ឈ្មោះ ឡេង ពេជ្រ អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​.​ឃុំ​រាំង​ទិល​ស្រុក​កណ្ដៀង​ជា​ប្រជាពលរដ្ឋ​និង​ជា​អ្នកបើកបរ​កាណូត​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​(​សង្កាត់រដ្ឋបាល​ជលផល​កណ្ដៀង​)​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិសាត់​បានឱ្យដឹង​ទៀតថា សមត្ថកិច្ច​ដែល​ល្បាត​ការពារ​កន្លែង​អភិរក្ស​ជលផល បាន​ប្រទះឃើញ​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដោយ​ប្រើប្រាស់​នូវ​ឧបករណ៍​អួន​កែច្នៃ​អូសទាញ​ដោយ​កាណូត​ច្រើន​គ្រឿង នោះ​ជនរងគ្រោះ​និង​យោធា​ម្នាក់​នាក់​ដែល​ប្រចាំការ​ជាមួយ​មន្ត្រីរដ្ឋបាល​ជល​ផល​បាន​ចេញទៅ​ជួយ។​ ប៉ុន្តែ​ដោយ​ជន​ប្រព្រឹត្ត​បទល្មើស​ប្រើប្រាស់​នូវ​កាណូត​មាន​ល្បឿន​លឿន និង​មាន​កែវយឹត​មើល​នៅ​ទី​ងងឹត​ផង​នោះ បាន​បើកកាណូត​មក​បំ​បុក​ទាំង​កម្រោល​បណ្ដាល​ឲ្យ​ចំ​ជនរងគ្រោះ​ធ្លាក់ទឹក​ថែមទាំង​មុត​នឹង​ស្លាប​ចាក់កាណូត​បាក់ឆ្អឹង​ត្រគាក​។​ក្រោយ​ដឹង​ហេតុការណ៍​ការណ៍​នេះ​ភ្លាម​កម្លាំង​សមត្ថកិច្ច​បាន​បន្ថែ​មក​ម្លាំ​ង​ចេញ​ជួយ​អន្តរាគមន៍ និង​បាន​ផ្ទុះអាវុធ​មួយ​ប្រាវ​ធ្វើឱ្យ​ក្រុម​ជនល្មើស​បាន​បើកកាណូត​គេច​បាត់អស់ ដោយ​បន្សល់​នូវ​វត្ថុតាង​អួន​កែច្នៃ​ចំនួន​៣​វង់ ។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិសាត់​បញ្ជាក់ថា សមត្ថកិច្ច​បញ្ជូន​តៃកុង​កាណូត​មក​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តពោធិ៍សាត់ ប៉ុន្តែ​ដោយ​ស្ថានភាព​របួសធ្ងន់​ពេក ក្រុម​គ្រូរ​ពេទ្យ​សម្រួល​បញ្ជូន​បន្តទៅ​មន្ទីរ​រាជធានី​ភ្នំពេញ ។​ចំពោះ​ក្រុម​មុខសញ្ញា​ជា​ជនល្មើស​វៀតណាម មកពី​តំបន់​ចុង​ឃ្នា​ស់​នៃ​ខេត្តសៀមរាប ។​សមត្ថកិច្ច​ជំនាញ​ខេត្តពោធិ៍សាត់ និង​ខេត្តសៀមរាប​បាន​សហកា​រការ​គ្នា​បើក​ការស្រាវជ្រាវ​បន្ទាន់​ដើម្បី​រកមុខ​ក្រុម​ជនល្មើស​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ៕​

  

Leave a Reply

Your email address will not be published. Required fields are marked *