ព័ត៌មានជាតិ

អ្នកឧកញ៉ា លី ហួរ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរវាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

(ភ្នំពេញ)៖ ក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យឧត្តុងឧត្តមថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ទូលព្រះបង្គំជាខ្ញុំអ្នកឧកញ៉ា លី ហួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមសម្តែងនូវកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះមហាករុណាទិគុណនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ដែលទ្រង់គង់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ កូន ចៅ ចៅទួត ក្នុងការធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៍។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំ សូមទូលថ្វាយ សម្តេចព្រះវររាជមាតា នូវព្រះមហាស័ព្ទសាធុការពរ បវរសួស្តី មហាសិរីមង្គលវិបុលសុខ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រៃ ទសបារមី បារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បារមីព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ មហាក្សត្រីយានី និងវត្ថុស័ក្កសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី សូមព្រះមេតា្តប្រោសប្រទានព្រះពរជ័យ និងប្រោសព្រំថែរក្សា សម្តេចព្រះវររាជមាតា នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះវររាជមាតាមានព្រះសុខុមាលភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនា របស់ប្រជារាស្រ្តខ្មែរ ជាកូន ជាចៅ ចៅទួត ជានិច្ចនិរន្តរ៍តរៀងទៅ ពិសេសសូមទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ព្រះមេត្តាទទួលនូវគារវភក្តីភាពដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *